loading...
ត្រគាកនិងភ្លៅជាផ្នែកមួយនៃរាងកាយរបស់មនុស្សស្រីដែលពិបាកនឹងកម្ចាត់
ជាតិខ្លាញ់ចេញ។ ដូច្នេះ
ការចាប់ផ្តើមសម្រកទម្ងន់នៅពេលនិទាឃរដូវមកដល់មិនមែនជាជម្រើស
ដ៏ឆ្លាតវៃឡើយ។ប្រសិនបើអ្នកចង់កម្ចាត់ជាតិខ្លាញ់ចេញពីភ្លៅក្រៅ និងភ្លៅក្នុង អ្នកត្រូវធ្វើរឿង ៣យ៉ាងនេះ៖ ទប់ទល់នឹងការទទួលទានអាហារមានជាតិកាឡូរីប្រចាំថ្ងៃ, ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងចាប់ផ្តើមធ្វើលំហាត់ប្រាណ។

loading...
ដំណឹងល្អមួយគឺថា អ្នកមិនចាំបាច់ត្រូវចេញទៅហាត់ប្រាណឡើយ។
អត្ថបទនេះនឹងបង្ហាញពីចលនាលំហាត់ប្រាណដែលអាចហាត់បាននៅផ្ទះ
របស់អ្នក។ អ្នកគ្រាន់តែត្រូវចំណាយពេលត្រឹមតែ ១២នាទីជារៀងរាល់ថ្ងៃ
ដើម្បីកាត់បន្ថយជាតិខ្លាញ់នៅត្រគាក និងភ្លៅក្នុងរយៈពេល ១សប្តាហ៍។
ពិតណាស់ វាមិនមែនជារឿងមួយងាយស្រួលទេ
តែអ្នកគួរតែពេញចិត្តរហូតដល់ទីបំផុត។
អ្នកអាចធ្វើវាឲ្យបានទៀងទាត់ ដោយមិនចាំបាច់ត្រូវការឧបករណ៏។ ធ្វើចលនាលំហាត់ប្រាណនីមួយៗរយៈពេល ៣០នាទី។
បើទោះបីជាចលនាលំហាត់ប្រាណទាំងនេះមើលទៅគួរឲ្យចង់សើចក៏ពិតមែន តែវាពិតជាមានប្រសិទ្ធិភាព។ សាកល្បងវា ព្រោះវាបានជួយដល់ស្ត្រីរាប់ពាន់នាក់រួចមកហើយ។
កន្ធែកជើង
ដាក់ម្រាមជើងចេញក្រៅ, បើកជង្គង់, ទម្លាក់ត្រគាក។ អ្នកមិនចាំបាច់ត្រូវទយគូថចេញឡើយ ប៉ុន្តែវានឹងលៀនចេញពីក្រោយអ្នកបន្តិច។ អ្នកអាចដាក់ដៃរបស់អ្នកនៅកន្លែងណាក៏បានតាមចិត្តចង់។
បោះជើងទៅម្ខាង
ឈរឲ្យត្រង់មួយកន្លែង។ នៅពេលអ្នកបោះជើងម្ខាងចេញក្រៅប៉ះនឹងដី, បន្ទាបខ្លួនរបស់អ្នកដោយបោះត្រគាកមកក្រោយ ហើយបត់ជង្គង់ចុះ។ ជើងម្ខាងៗធ្វើឲ្យបានរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរ។ ទម្ងន់របស់អ្នកនៅនឹងកែងជើង ហើយជង្គង់របស់អ្នកមិនគួរឲ្យនៅពីលើម្រាមជើងទេ។
អង្គុយ រួចងើបធាក់
អនុវត្តការអង្គុយ រួចងើបធាក់។ អ្នកមិនត្រូវលើកជើងអស់ពេកទេ។ រក្សាដៃរបស់អ្នកត្រង់ចំណុចកណ្តាល។
ចលនាលោតរបស់អ្នកជិះស្គី
អ្នកអាចបង្កើនល្បឿនចម្ងាយពីម្ខាងទៅម្ខាង។ អ្នកបន្ទាបខ្លួនកាន់តែទាប, ចលនានេះកាន់តែលឿន។ ឆ្ពោះទៅរកគោលដៅជាមួយនឹងដៃទាំង ២របស់អ្នក។
លើកជើងខាងក្នុងឡើង
អ្នកត្រូវដេកផ្អៀងទៅម្ខាងនៅលើឥដ្ឋ។ លើកជើងខាងក្នុងរបស់អ្នកឡើយ។ គ្រាន់តែលើកវាឡើង ហើយម្រាមជើងឲ្យត្រង់។ ជើងម្ខាងៗធ្វើឲ្យបាន ៣០វិនាទី។
លើកជើងបង្វិលជារង្វង់
រក្សាការដេកបែរទៅម្ខាងដដែល។ អ្នកត្រូវលើកជើងឡើង ហើយជើងម្ខាងនៅខាងក្រោម។ លើកជើងឡើង រួចបង្វិលថយក្រោយ។ ដាក់ម្រាមជើងឲ្យត្រង់។
បន្ទាប់ពីអ្នកធ្វើជើងទាំងសងខាងរួច, ធ្វើលំហាត់ប្រាណដដែលដូចគ្នា ប៉ុន្តែពេលនេះចាប់ផ្តើមបង្វិលជើងបញ្ច្រាសទិសដៅ ទៅមុខវិញ។
លើកជើងខាងក្រៅឡើង
ដេកបែរចំហៀង រួចលើកជើងម្ខាងរបស់អ្នកឡើយ។ រង់ចាំរយៈពេល ៣០វិនាទី រួចប្តូរទៅជើងម្ខាងទៀត។
ក្រាបលើជើង
លុតដៃ និងជង្គង់របស់អ្នកនៅនឹងឥដ្ឋ។ បើកស្មា និងដាក់បាតដៃឲ្យរាបស្មើ។ រក្សាខ្នងឲ្យត្រង់, លើកភ្លៅខាងស្តាំរបស់អ្នកឡើង ហើយដាក់ចុះ។
ក្រាបលើកជើងធាក់
ចលនានេះដូចគ្នានឹងចលនាមុនដែរ ប៉ុន្តែអ្នកត្រូវធាក់ជើងចេញ។ ដូច្នេះ នៅពេលអ្នកលើកជើងរួច ហើយធាក់ បន្ទាប់មកដាក់វាចុះ។ ដាក់ម្រាមជើងឲ្យត្រង់។
loading...
ដោយ៖ មង្គលការ
EmoticonEmoticon