ស្វាមីល្អ! គួរធ្វើរឿង ​៥យ៉ាងនេះ​ឲ្យប្រពន្ធ!

loading...
ប្តី​ល្អ​កម្រ​រក​បាន​ណាស់ រៀប​ការ​ប្តី​ប្រពន្ធ​ តាម​ការ​ស្មាន​ដូច​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រអញ្ចឹង មិន​ដឹង​ចិត្ត​គំនិត​គេ​យ៉ាង​ម៉េច​ទេ។ តែ​អ្នក​ទាំង​សង​ខាង គួរ​ខំ​ប្រឹង​ខាំ​មាត់​សង្កត់​ចិត្ត បំពេញ​តួ​នាទី​រៀង​ខ្លួន ឲ្យ​បាន​ល្អ​បរិបូណ៌។ មាន​រឿង​អ្វី​បន្តិច​បន្តួច ចេះ​អត់​ឱន​គ្នា​កុំអង្គុយ​ចាប់​កំហុស​មិន​ល្អទេ។ មិន​មែន​យក​គេ​មក​បម្រើ​ខ្លួន​ទេ គឺ​យក​គេ​ជា​ភរិយា ស្វាមី​ត្រូវ​មាន​តួនាទី​ដូច​ខាង​ក្រោម ៖
 
loading...

 ១. យកជាភរិយាឲ្យពេញច្បាប់
យក​ពេញ​មុខ​ពេញ​មាត់ ជា​ភរិយា​ពេញ​លក្ខណៈ កុំ​លាក់​លៀម ទិទ​បាំង យក​គ្នា​ធ្វើ​ស្រី​កំដរ​អារម្មណ៍ ហើយ​បោះ​ចោល​នោះ​ឡើយ។

២. កុំប្រមាទមើលងាយភរិយា
ដោយ​វាយ​ដំ ជេរ​ប្រទេច ត្មះ​តិះ​ដៀល ធ្វើ​ទុក្ខ​បុក​ម្នេញ ធ្វើ​បាប​ចិត្ត​គ្នា។ ត្រូវ​ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម អាណិត​អាសូរ ជួយ​លើក​ទឹក​ចិត្ត ជួយ​ណែនាំ​ដោយ​បំណង​ល្អ។

៣. ប្រគល់ភាពជាធំឲ្យភរិយា
គឺ​ការ​ចាត់​ចែង​ផ្ទះ​សម្បែង លុយ​កាក់ កូន​ចៅ។ កុំ​ឲ្យ​គ្នា​គ្មាន​សិទ្ធិ​គ្មាន​អំណាច​អ្វី​សោះ មិន​ល្អ​ទេ ឲ្យ​គ្នា​បាន​បញ្ចេញ​គំនិត​យោបល់ មាន​មតិ​ចូល​រួម​សម្រេច​ចិត្តផង កុំ​យក​ឈ្នះ​តែ​ម្នាក់​ឯង ប្រពន្ធ​និយាយ​មិន​បាន​ឡើយ។

៤. កុំក្បត់ចិត្តភរិយា
ប្រុស​ខ្លះ​តាម​អំណាច​តណ្ហា មាន​ប្រពន្ធ​ពីរ បី ធ្វើ​បាប​ចិត្ត​ប្រពន្ធ​ដើម ដើរប៉ោ​ឡែ មិន​គិត​ផ្ទះ​សម្បែង វក់​នឹង​ល្បែង ផឹក​ស្រា ផ្គាប់​ចិត្ត​ស្រី​ស្នេហ៍ ស្រី​ពេស្យា​ជា​ដើម។ ធ្វើ​យ៉ាង​នេះ គ្មាន​កំណើត​ទេ កើត​ទុក្ខ​ក្តៅ​ក្រហាយ​ណាស់។

៥. ឲ្យគ្រឿងអង្ការ
គ្រឿង​ប្រដាប់​តាក់​តែង​រាង​កាយ សម្លៀក​បំពាក់ គ្រឿង​សម្អាង ជា​តម្រូវ​ការ​របស់​ស្ត្រី​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន ព្រោះ​ចង់​ស្អាត ចង់​ល្អ ចូល​ជំនុំ ចំណោម​គេ​ចុះ៕




loading...
ដោយៈ មង្គលការ


EmoticonEmoticon