loading...
ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់
និងតក់ស្លុតបំផុត បន្ទាប់ពីមនុស្ស៣នាក់ជាឪពុកនិងកូន
បានស្លាប់ភ្លាមៗ ដោយសារត្រូវខ្សែភ្លើងឆក់បន្តបន្ទាប់គ្នា
កាលពីព្រឹកថ្ងៃទី១៨ មិថុនា ២០១៦ ស្ថិតនៅចំណុចភូមិដូនពែង
សង្កាត់បារាយ ក្រុងដូនកែវ ។ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះពេជ សុភាព អាយុ៣៨ឆ្នាំ (ឪពុក) ២-ឈ្មោះពេជ ស្រីម៉េង អាយុ១៣ឆ្នាំ (កូនស្រី) និង៣-ឈ្មោះពេជ្រ សុផាត អាយុ១០ឆ្នាំ (កូនប្រុស) ទាំង៣នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីម្តាយទៅធ្វើការនៅឯរោងចក្របាត់ ។
ប្រភពបន្ត ថា មុនពេលកើតហេតុត្រូវគេដឹងថា បុរសជាឪពុកយកដែកមកផ្សាធ្វើដំបូលផ្ទះ ។ ពេលនោះមានខ្សែភ្លើងដាច់ បណ្ដាលឱ្យឆក់រូបគាត់នោះ ហើយកូនប្រុសដែលមានវ័យ១០ឆ្នាំឃើញឪពុកឆក់ ក៏ស្ទុះទៅជួយក៏ឆក់ទៀត បន្ទាប់មកកូនស្រីឃើញឪពុកនិងប្អូនឆក់ ក៏រត់មកជួយទៀត បណ្តាលឱ្យឆក់ស្លាប់ទាំង៣នាក់ឪពុក-កូនគួរឱ្យអាណោចបំផុត ។
ក្នុង ហេតុការណ៍នោះ ជនរងគ្រោះទាំង៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកនាំមកសង្គ្រោះបានទេ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យសាកសព ។
loading...

loading...
ដោយ៖ https://kohsantepheapdaily.com.kh/article/146377.html
EmoticonEmoticon