ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

loading...

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​បន្ត​ទៀត​ថា ទីបំផុត​ទៅ មុខសញ្ញា​ដែល​សម្លាប់​នារី​ម្នាក់​ជា​មន្ត្រី​យោធានៅ​ខាង​លិច​ផ្សារ​ដេប៉ូ​នោះ ត្រូវ​​សមត្ថកិច្ច​សួរ​តាម​ជំនាញ ក៏​បាន​ឆ្លើយ​សារភាព​ហើយ​ នៅ​ត្រឹម​វេលា​ម៉ោង​១០ និង​៣៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នេះ នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ។
បើ​តាម​ការ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ​​ថា ដោយសារ​តែ​ខ្លួន​ខឹង​នារី​ដែល​ស្លាប់​នោះ ចេះ​តែ​ស្តោះ​ទឹកមាត់​ដាក់ខ្លួន រាល់​ពេល​ដែល​ជួប​មុខ​គ្នា​ម្តង​ៗ ទើប​ក្លាយជា​គំនុំគុំកួន​​តែ​ម្តង ។
គួរ​រំលឹក​ថា បន្ទាប់​ពី​មាន​ករណី​ចាក់​សម្លាប់​នារី​ម្នាក់​ ជា​មន្ត្រី​យោធា​ស្លាប់​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​នោះ កម្លាំង​នគរបាល​ខណ្ឌទួល​គោក សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ គឺ​មិន​នៅ​ស្ងៀម​ឡើយ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ដល់កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៦ នេះ បន្ទាប់​ពី​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​កន្លែង​កើតហេតុ ហើយ​ត្រូវ​កំណត់​ភិនភាគ​បាន ។
ទោះជា​យ៉ាងណា ជន​នោះ​សមត្ថកិច្ច​ នៅ​មិន​ទាន់​បង្ហើប​ពី​អត្តសញ្ញាណ​នោះ​ទេ ដោយ​គិត​មក​ដល់​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នេះ ជន​នោះ នៅ​មិន​ទាន់​សារភាព​ដែរ ។ បើ​ទោះបីជា​គេ​ឃើញ​មាន​ស្លាកស្នាម​របួស​លើ​ដៃ​ពេល​ដែល​ប្រតាយប្រតប់​គ្នា ហើយ​ម៉ូតូ​ជន​នោះ​ជិះ គឺ​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពេល​ដែល​មក​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នារី​នោះ ។ មុខសញ្ញា​ខាងលើ គឺ​ត្រូវ​គេ​ដឹង​ទៀត​ថា មាន​ទីលំនៅ​ក្បែរ​ផ្ទះ​របស់​នារី​រង​គ្រោះ​ដែល​ស្លាប់​នោះ ។
បច្ចុប្បន្ន ជន​នោះ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ដើម្បី​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច។


loading...





loading...

ដោយៈkhmerload.com/news


EmoticonEmoticon