loading...
បុរសពោះម៉ាយម្នាក់នៅដែនកោះតៃវ៉ាន់ បាននិយាយថា ជីវិតគាត់នាពេលនេះ បានប្រែក្លាយជាស្រពាប់ស្រពោនស្ទើរលែងដឹងកោះត្រើយ ក្រោយរូបថតជាច្រើនបង្ហាញឲ្យឃើញកូនប្រុសរបស់គាត់អង្គុយនៅក្នុងទូទឹកកក បិទទ្វាជិត ត្រូវបានចែករំលែកធ្វើជាល្បែងកំសាន្តនៅលើបណ្តាញសង្គម ។
រូបថតទាំងនោះ អមដោយចំណងជើងថាៈ “ខ្ញុំមិនអាចមានលទ្ធភាពរកប្រាក់ចិញ្ចឹមកូននេះបានទេ ។ តម្លៃលក់ឡៃឡង់ចាប់ផ្តើមពីចំណុច ០ យ៉ន់” ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Huang ដែលជាម្ចាស់ហាងតូច១នៅ Qingshui និយាយថា រូបថតទាំងនោះ, ខ្លះដែលបង្ហាញឲ្យឃើញក្មេងអាយុ ២ ឆ្នាំ នេះបញ្ចេញស្នាមញញឹម, ត្រូវបានថតដោយមិត្តភក្តិម្នាក់ដោយគ្មានការអនុវត្តពីគាត់ ។
រូបថតទាំងនោះបង្ហាញឲ្យឃើញក្មេងប្រុសនោះ អង្គុយក្រោយទ្វាទូទឹកកកឆ្លុះឃើញ ដោយមានភេសជ្ជៈជាមួយចំនួនស្ថិតនៅពីខាងក្រោយវា ។ យ៉ាងណាមិញ ក្មេងនោះក៏មើលទៅហាក់ដូចជាសប្បាយជាមួយបទពិសោធន៍មួយ, ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាបញ្ចេញប្រតិកម្មចម្រុះ, ប៉ុន្តែ មានការ Comment លើកឡើងភាគច្រើនអវិជ្ជមាន ។
ឪពុកក្មេងប្រុសនេះ លោក Huang ត្រូវបានចោទពីបទធ្វើទុក្ខទោសលើកុមារ និងជាឪពុកគ្មានសមត្ថភាព ។ ហើយក្រោយមិត្តភក្តិបង្ហោះរូបថតទាំងនេះចូលបណ្តាញសង្គម, វាបានរីករាលដាល ហើយមនុស្សបានទូរស័ព្ទហៅប៉ូលីស ឲ្យមកស៊ើបអង្កេតករណីធ្វើទុក្ខទោសលើកុមារបែបនេះ ។
Huang ដែលជាបុរសពោះម៉ាយ និយាយថា កូនប្រុសរបស់គាត់នេះ វាចូលចិត្តលេងក្នុងហាង ហើយវាជូនកាលឡើងចូលក្នុងទូទឹកកកដោយខ្លួនឯង ។ Huang និយាយថាៈ “ខ្ញុំនិយាប្រាប់វា កូនកុំធ្វើអី តែវាមិនស្លាប់ទេ” ។ គាត់បន្ថែមថា “ម្នាក់ក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំ បានគិតថា កូនប្រុសរបស់ខ្ញុំ គឺស្អាត ហើយដូច្នេះ គាត់ថតរូប១របស់វា និងបង្ហោះចូលអនឡាញ ទុកជាការកំសាន្ត” ។
ទោះជាយ៉ាងណា ពុំមានការចោទប្រកាន់ណាមួយប្រឆាំងទៅនឹងលោក Huang នោះទេ ៕
loading...

loading...
ដោយ៖ ksn-news.com
EmoticonEmoticon