loading...
ការវះកាត់កែសុដន់ឲ្យធំឡើង ជាការសម្រេចចិត្តរបស់បុគ្គល។ សុដន់តូចមិនស្អាត បានធ្វើឲ្យនាងបាត់បង់ទំនុកចិត្តលើខ្លួនឯង ដូច្នេះនាងបានសម្រេចចិត្តធ្វើការវះកាត់។ តែទោះបីជាយ៉ាងណាក៏ដោយ នាងបានស្រាវជ្រាវពីបទពិសោធន៍មុនពេលវះកាត់។ ការវះកាត់សុដន់មិនផ្តល់ផលវិបាកអ្វីឡើយ ហើយនាងបាននិយាយថា សុដន់របស់នាងធំជាងមុន ធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សស្រីច្រើនជាងមុន ហើយស្បែករបស់នាងមានសុខភាពល្អ។ តែទោះបីជាយ៉ាងណា នាងបានជួបនឹងគុណវិបត្តិនៃការវះកាត់កែសុដន់អស់រយៈពេលជាច្រើនឆ្នាំ។ ការវះកាត់កែសុដន់បានផ្តល់គុណសម្បត្តិជាច្រើន ប៉ុន្តែក៏មានគុណវិបត្តិខ្លះដែរ។
loading...
កាន់តែមានទំនុកចិត្ត
នេះជាអត្ថប្រយោជន៍ដ៏ធំបំផុតនៃការវះកាត់កែសុដន់។ ស្ត្រីគ្រប់រូបបានអះអាងថា វាធ្វើឲ្យនាងកាន់តែមានទំនុកចិត្ត និងសម្រស់ស្រស់ស្អាតឡើង។ បន្ទាប់ពីជីវិតដ៏គួរឲ្យព្រួយបារម្ភអំពីបញ្ហាទំហំសុដន់តូច ស្ត្រីជាច្រើនមានភាពសប្បាយរីករាយ និងគួរឲ្យទាក់ទាញ។
សុដន់មើលទៅមិនដូចជាសុដន់ពិតរហូតទេ
ការវះកាត់កែសុដន់ធ្វើឲ្យសុដន់មើលទៅដូចជាការពិតដែលមិនគួរឲ្យជឿ ប៉ុន្តែវាមិនមែនមើលទៅដូច ១០០% ឡើយ។ ពេលខ្លះ មនុស្សសង្កេតឃើញថា សុដន់របស់អ្នកមិនដូចជារបស់ធម្មជាតិពិតៗឡើយ។
សុដន់នឹងនៅតែរក្សាភាពធំដដែល
បញ្ហាទី១ ដែលស្ត្រីជាច្រើនព្រួយបារម្ភគឺ នៅពេលស្រកទម្ងន់ជាពេលដែលបាត់បង់ទំហំសុដន់។ ប៉ុន្តែស្ត្រីដែលបានឆ្លងកាត់ការវះកាត់កែសុដន់ ពួកនាងមិនដែលព្រួយបារម្ភថា សុដន់របស់ពួកនាងនឹងយារធ្លាក់ ឬកាន់តែតូចឡើយ។
ភាពគ្រោះថ្នាក់នៃការវះកាត់
បើទោះបីជាភាគច្រើន វាផ្តល់សុវត្ថិភាពក៏ពិតមែន តែការវះកាត់កែសុដន់នេះនៅតែជាការវះកាត់ដ៏សំខាន់មួយដែលបង្កភាពគ្រោះថ្នាក់ដល់មនុស្ស។ ស្ត្រីដែលទទួលការវះកាត់រួចតែងតែភ័យតក់ស្លុត ថាតើវាអាចជាសះស្បើយក្នុងរយៈពេលយូរប៉ុណ្ណា។ ប្រសិនបើរាងកាយបដិសេធនឹងការផ្សាំជាលិកាសុដន់ ជីវិតអាចជួបនឹងបញ្ហាគំរាមកំហែង។
ស្លៀកខោអាវល្មម ឃើញស្អាត
សម្លៀកបំពាក់ភាគច្រើនដែលមិនគិតពីទំហំ ត្រូវបានគេបង្កើតឡើងដើម្បីសមល្មមនឹងមនុស្សស្រីមានចង្កេះតូច។ ក្រោយពេលវះកាត់កែសុដន់រួច ស្ត្រីជាច្រើនមានភាពសប្បាយរីករាយ ទីបំផុតអាចស្លៀកពាក់ខោអាវបានសមល្មមដោយមិនចាំបាច់ត្រូវខ្លាចសុដន់យារធ្លាក់ឡើយ។ ដើម្បីឲ្យសុដន់ធំស្អាត អាវទ្រនាប់តម្លៃថ្លៃៗអាចផ្តល់អត្ថប្រយោជន៍បានច្រើន។
ពិបាកក្នុងការហាត់ប្រាណ
អាស្រ័យទៅលើ ថាតើជាលិកាផ្សាំត្រូវបានជំនួសនៅផ្នែកខាងក្រោយ ឬផ្នែកខាងមុខនៃសាច់ដុំ វាអាចកំណត់លើសមត្ថភាពធ្វើលំហាត់ប្រាណរបស់អ្នក។ សកម្មភាពជាច្រើនដែលរឹតបន្តឹងសាច់ដុំដើមទ្រូងអាចធ្វើឲ្យប៉ះពាល់ដល់ជាលិកាផ្សាំ។
ជួយពង្រឹងដល់រូបរាងទាំងមូល
ការវះកាត់កែសុដន់មិនត្រឹមតែធ្វើឲ្យសុដន់កាន់តែធំឡើងប៉ុណ្ណោះទេ។ ស្របពេលដែលកំពុងបន្ថែមជាលិកាផ្សាំ គ្រូពេទ្យអាចកែសុដន់បានយ៉ាងលឿន និងយ៉ាងមានសុវត្ថិភាព សូម្បីតែភាពខុសប្រក្រតីរបស់ក្បាលសុដន់ ឬបញ្ហាសាច់លើដើមទ្រូង។
កាន់តែពិបាកនៅពេលបំបៅដោះកូន
អ្នកមិនអាចបំបៅដោះកូនក្រោយពេលវះកាត់កែសុដន់រួចបានឡើយ ប៉ុន្តែវាអាចជាបញ្ហាកាន់តែលំបាក ប្រសិនបើជាលិកាផ្សាំបំផ្លាញធាតុសំខាន់ៗ។ ប្រសិនបើបំពង់ទឹកដោះ ឬបំពង់សរសៃប្រសាទត្រូវបានបំផ្លាញក្នុងកំឡុងពេលវះកាត់ ស្ត្រីអាចមិនអាចបំបៅដោះកូនបានឡើយ។
ធ្វើឲ្យជីវិតបង្កាត់ភ្លើងស្នេហ៍កាន់តែមានក្តីសុខច្រើនឡើង
បើទោះបីជាស្ត្រីភាគច្រើនទទួលការវះកាត់កែសុដន់របស់ពួកគេក៏ពិតមែន តែវាមិនប៉ះពាល់ដល់ដៃគូរួមភេទរបស់ពួកគេឡើយ។ ស្ត្រី ៧០% ដែលទទួលការវះកាត់កែសុដន់រួច បាននិយាយថា ពួកគេកាន់តែមានក្តីសុខខ្លាំងឡើងជាមួយនឹងគូស្នេហ៍ក្រោយពេលវះកាត់រួច។ ទំនុកចិត្តកើតចេញពីសុដន់ធំជាងមុន ធ្វើឲ្យស្ត្រីអាចងាយស្រួលរកដៃគូ ហើយសុំនូវអ្វីដែលពួកគេត្រូវការពីរឿងលើគ្រែ។
បាត់បង់អារម្មណ៍សម្រើប
ផលប៉ះពាល់នៃការវះកាត់កែសុដន់គឺ ធ្វើឲ្យបាត់បង់អារម្មណ៍សម្រើបត្រង់ក្បាលសុដន់។ នេះអាចធ្វើឲ្យក្តីសុខរបស់ស្ត្រីចុះអន់ថយ។
គុណសម្បត្តិ និងគុណវិបត្តិជាច្រើនដែលទទួលបានពីការវះកាត់សុដន់ ដែលត្រូវបានអនុវត្តបន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្នរួចមក។ នាងបានបន្ថែមថា "នាងមានក្តីសុខចំពោះសុដន់របស់នាងប្រហែលជា ៩៥%។ ខ្ញុំស្រឡាញ់ពេញចិត្តវា ប៉ុន្តែវាមិនល្អឥតខ្ចោះនោះទេ”។ បន្ទាប់ពីគិតដល់គុណសម្បត្តិ និងគុណវិបត្តិនៃការវះកាត់កែសុដន់រួចមក អ្នកអាចសម្រេចចិត្តបានតើថា ការវះកាត់អាចសក្តិសមសម្រាប់អ្នកដែរ ឬអត់៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon