សញ្ញាព្រមាន ​៥យ៉ាង​បញ្ជាក់​ថា ​គាត់ជា​មនុស្ស​ប្រើហិង្សា​លើផ្លូវភេទ

មាន​ឥរិយាបថ​គ្រោះថ្នាក់​មួយចំនួន​តែងតែ​កើតឡើង​នៅពេល​រួមភេទ។ ​អ្នកនឹង​មិនគេង​ជាមួយ​បុរស​ដែល​បដិសេធ​ដាច់ខាត​មិនប្រើ​ស្រោម​អនាម័យ ​ឬធ្លាប់មា​នប្រវត្​តិប្រើហិង្សា​លើផ្លូវភេទ។ ​ប៉ុន្តែ​ពេលខ្លះ​ មាន​សញ្ញា​មួយចំនួន​អាច​បញ្ជាក់ថា ​មនុស្ស​ម្នាក់នេះ​ប្រើហិង្សា​លើផ្លូវភេទ ​ហើយអ្នក​គ្រាន់តែ​មិនអាច​មើលដឹង ​ព្រោះពួកគេ​លាក់​បាំង​ការពិត​មិនឲ្យ​អ្នកដឹង​ឡើយ។
 
នៅក្នុងទស្សនាវដ្តី Toronto Globe និងMail បានបង្ហាញថា ​វេជ្ជបណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​លោក ​Debra ​Soh ​នៅសកល​វិទ្យាល័យ​ញ៉ូយ៉ក ​បានប្រើ​ភស្តុតាង​ខ្លីៗយក​បានពី​ស្ត្រីដែល​ធ្លាប់ជួប​នឹងបុរស​ប្រើហិង្សា​ លើផ្លូវ​ភេទ ​និងស្រាវ​ជ្រាវ​ដើម្បីលើក​យកគោល​សំខាន់ៗ​ចំពោះ​ឥរិយាបថ​ជារៀង​រាល់ថ្ងៃ​ ដែលជា​ភាព​គ្រោះថ្នាក់​ពេល​ប្រព្រឹត្ត​រឿង​លើគ្រែ។

លោក Soh សរសេរថា "វាមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឡើយ ​ប្រសិន​បើពួកគេ​ទទួលរង​ការប្រើ​ហិង្សា​លើ​ផ្លូវភេទ ​ហើយវា​ក៏មិនមែន​ជាទំនួល​ខុសត្រូវ​របស់​មនុស្ស​ស្រីដែរ ​ដែលត្រូវ​ការពារ​ហិង្សា​មិនឲ្យ​កើតឡើង”។ ​គោល​ការ​សំខាន់ៗ​នៃសញ្ញា​ទាំងនេះ​មិនមែន​មាន​ន័យថា ​ហិង្សា​ជាកំហុស​របស់​អ្នកទេ ​ប្រសិន​បើអ្នក​នៅតែបន្ត​មើល​ឃើញ​បុរស​ដែល​បង្ហាញ​ឥរិយាបថ​បែបនេះ​ វាជា​វិធីមួយ​ដើម្បី​បង្ហាញ​ថា ​ចំណង់​តណ្ហា​ផ្លូវភេទ​ជាបញ្ហា​ស្មុគស្មាញ​ច្រើនជាង​អ្វីដែល​យើងគិត ​ហើយកុំ​បណ្តែត​បណ្តោយ​តាម​ពេលវេលា។

១. គាត់ជាបុរសមិនគោរពតាមច្បាប់របស់គាត់
បុរសម្នាក់ហាក់បីដូចជាចិត្តត្រជាក់ តែមួម៉ៅ និងរឹងរូសនៅពេលគាត់​នៅជា​មួយអ្នក​ ឬស្រែក​ដាក់អ្នក​ពេលជួប​គ្នានៅ​ហាង ​ប៉ុន្តែលោក ​Sohបាន​សរសេរថា ​"ឥរិយាបថ​លើគ្រែ​របស់បុរស​មិនខុស​គ្នាពី​ឥរិយាបថ​ខាងក្រៅ​របស់​គាត់ទេ”។​ បន្ទប់គេង​ជាកន្លែង​មួយដែល​អ្នកចង់​ឲ្យគូស្នេហ៍​របស់អ្នក​អនុវត្ត​តាមច្បាប់ ​ដែលអ្នក​បានរៀប​ចំឡើង ​ហើយបុរស​មិនល្អមិន​គិតអនុវត្ត​តាមច្បាប់​របស់គាត់​ឡើយ។

២. នៅពេលគាត់សម្រុកចូលអ្នកដំបូង អ្នកបដិសេធនឹងគាត់ ​តែគាត់​នៅតែព្យាយាម​សម្រុក​ចូលខ្លាំង​ឡើង
នេះជាល្បិចមួយ ព្រោះស្នេហាលេងសើចជាច្រើនស្ថិតនៅលើបុរសដែលមិន​ចេះហត់​នឿយ​នឹងការ​ប្រឹងប្រែង ​ចំពោះ​ស្រីស្អាត​ដែល​បដិសេធ​នឹងគាត់ ​ហើយ​បុរសបាន​ផ្តល់​រង្វាន់​សម្រាប់​ការតស៊ូ​របស់គាត់​ ព្រោះគាត់​អាចបាន​ខ្លួន​មនុស្សស្រី​ដល់ទី​បញ្ចប់។ ​លោក Soh​ ព្រមាន​ប្រឆាំង​នឹង​ឥរិយា​បថ​បែបនេះ ​ព្រោះ​វាអាច​ជាសញ្ញា​នៃការបង្ខិត​បង្ខំផ្លូវភេទ ​ឬប្រើហិង្សា​លើផ្លូវភេទ ​ឬជាការ​ចាប់​រំលោភ។

៣. គាត់មានចំណង់ផ្លូវភេទដើម្បីបំបាក់មុខ បំផ្លាញ ​ឬធ្វើឲ្យ​រាងកាយ​អ្នក​ឈឺចាប់
បុរសម្នាក់នេះដឹងថា គាត់នឹងធ្វើឲ្យអ្នកឈឺចាប់។ លោក Soh សរសេរថា ​ចំណង់​តណ្ហា​បែបនេះ​នឹងមិន​សាប​សូន្យឡើយ ​ប្រសិន​បើបុរស​ចង់ធ្វើ​ឲ្យអ្នក​អាម៉ាស់។​ វាជា​ចំណង់​តណ្ហា​ក្នុង​ជីវិត​របស់​គាត់។

៤. នៅពិធីជប់លៀង គាត់ជាមនុស្សស្ងៀមស្ងាត់ មិនចូលរួមក្នុងចំណោមមនុស្ស
បុរសដែលស្ងប់ស្ងាត់នៅតែឯង មិនរួមចំណែកក្នុងសង្គម ជាធម្មតាក៏ជាបុរស​មិនខ្វល់​ពីការជួប​ជុំក្នុង​សង្គម។ ​លោក ​Soh ដឹងថា ​សេចក្តី​សុខ​របស់​មនុស្ស​មិនខុស​គ្នាទេ ​ហើយនេះ​អាច​ព្យាករណ៍ថា ​នេះជាមនុស្ស​ចូលចិត្ត​ប្រើហិង្សា​លើផ្លូវភេទ។

៥. ផ្ទុយពីគ្មានសម្រើបនៅពេលអ្នកគ្មានអារម្មណ៍នឹងការរួមភេទ ​គាត់បែរ​ជាមាន​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំងឡើង
អ្នកនិយាយថា "ទេ” តែគាត់មិនខ្វល់ថាអ្នកនិយាយអ្វីឡើយ។ ​បុរស​ភាគច្រើន​គេនឹង​ឈប់ ​ឬអស់​អារម្មណ៍។ ​ប៉ុន្តែបុរស​ដែលមាន​ចំណង់​នឹងការ​បង្ខិត​បង្ខំផ្លូវភេទ ​នៅពេល​អ្នក​បដិសេធ ​អាចជារឿង​មួយ​គ្រោះថ្នាក់​បំផុត៕
  

 ដោយ៖ មង្គលការ


EmoticonEmoticon