loading...
ទំនាក់ទំនងស្នេហារវាងបុរស និងនារីតែងតែជារឿងអាថ៌កំបាំងបំផុត។ ពួកគេទាំងនេះមានភេទផ្ទុយគ្នា ប៉ុន្តែមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។
ពួកគេទាំង ២មានទស្សនៈខុសគ្នាចំពោះរឿងតែមួយ
ហើយនេះជាមូលហេតុដែលធ្វើឲ្យពេលខ្លះពួកគេពិបាកនឹងយល់ចិត្តគ្នា។
បញ្ហានេះធ្វើឲ្យជម្លោះរវាងអ្នកទាំង ២កើតមានឡើង។
ទង្វើរបស់មនុស្សស្រីជារឿងមួយចម្លែកនៅក្នុងកែវភ្នែករបស់បុរស
ចំណែកឯមនុស្សស្រីក៏មើលឃើញថា កាយវិការមនុស្សប្រុសចម្លែកខ្លាំងដូចគ្នា។
នេះជាជម្លោះគ្មានថ្ងៃបញ្ចប់រវាងបុរស និងស្ត្រី។
ជួនកាល
វាអាចជារឿងមួយចម្លែកដើម្បីធ្វើឲ្យគូស្វាមីភរិយាយល់ពីស្ថានភាពដែលពួកគេកំពុងឈ្លោះគ្នា។
បញ្ហាចម្លែកបែបនេះមិនអាចជួយដល់ស្នេហារបស់អ្នកទាំង ២បានឡើយ
នេះដោយសារតែសភាវគតិពីធម្មជាតិរបស់អ្នកទាំង ២។

loading...
អត្ថបទខាងក្រោមនេះបង្ហាញពីរឿងរ៉ាវមួយចំនួនដែលធ្វើឲ្យបុរសៗឆ្កួតដោយសារតែមនុស្សស្រី។
ហើយភាពឆ្កួតនេះមិនមែនមានន័យថា ឆ្កួតនឹងស្នេហាទេ តែឆ្កួតនឹងភាពខឹងមួម៉ៅ៖
ចូលចិត្តតែងខ្លួនច្រើន
នេះជារឿងមួយដែលធ្វើឲ្យបុរសៗឆ្កួតវង្វេង។
ការតែងខ្លួនដើម្បីលាក់បាំងត្រង់កន្លែងដែលមិនស្អាត និងជួយលើកសម្រស់
ប៉ុន្តែការតែងខ្លួនខ្លាំងពេកអាចធ្វើឲ្យបុរសធុញទ្រាំ។
រក្សាសម្រស់បែបធម្មជាតិ
ព្រោះបុរសៗស្រឡាញ់មនុស្សស្រីដែលមានសម្រស់តាមបែបធម្មជាតិ។
ទទួលទានជាតិស្រវឹង /ថ្នាំញៀន /ជក់បារី
មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស តែទោះបីជាយ៉ាងណា
រឿងធំបំផុតមួយដែលធ្វើឲ្យបុរសស្អប់ស្ត្រីបំផុតគឺ ការទទួលទានជាតិស្រវឹងច្រើន,
ជក់ថ្នាំ ឬបារី។ ការទទួលទានជាតិស្រវឹង និងជក់បារីត្រូវមានពេលវេលា
អាចទទួលយកបានក្នុងឱកាសពិសេសណាមួយ
ប៉ុន្តែប្រសិនបើអ្នកទទួលទានវាច្រើនខ្លាំងពេកនៅចំពោះមុខគូស្នេហ៏របស់អ្នក
គាត់នឹងឆ្កួតជាមិនខានឡើយ។
មានមិត្តភក្តិជាមនុស្សប្រុស
សព្វថ្ងៃនេះ ការមានមិត្តជាមនុស្សប្រុសជារឿងមួយធម្មតាទេ ហើយបុរសៗភាគច្រើនឯកភាពចំពោះរឿងនេះ។
តែទោះបីជាយ៉ាងណា អ្នកគួរតែចងចាំថា បើសិនជាអ្នកមានមិត្តភក្តិជាមនុស្សប្រុសបែបនេះ អ្នកត្រូវតែមានដែនកំណត់ត្រឹមត្រូវ។
ពេលដែលមិត្តភក្តិប្រុសរបស់អ្នកចាប់ផ្តើមបំផ្លាញស្នេហារបស់អ្នក វាអាចធ្វើឲ្យគូស្នេហ៏អ្នកទៅជាឆ្កួត។
មិនផ្តល់ពេលវេលាផ្ទាល់ខ្លួន
ប្រសិនបើអ្នកមិនផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់គាត់
នេះជារឿងមួយដែលស្ត្រីធ្វើឲ្យបុរសល្វីងមុខ។ បុរសៗត្រូវការពេលវេលាផ្ទាល់ខ្លួន
មិនមែនមានន័យថា គាត់មិនស្រឡាញ់អ្នកនោះទេ។
ការផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យទៅគូស្នេហ៏អាចជាអត្ថប្រយោជន៏សម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក
ហើយក៏អាចធ្វើឲ្យអ្វីៗកាន់តែស្រស់ថ្លាច្រើនឡើង
មិនថាពេលណាអ្នកបានជួបគ្នាក្រោយពេលនៅឆ្ងាយពីគ្នាអស់រយៈពេលយូរ។
អារម្មណ៏រវើរវាយ
មនុស្សស្រីគ្រប់រូបតែងតែមានអារម្មណ៏រវើរវាយ ពេលខ្លះនាងអាចសប្បាយចិត្ត,
លេងសើច ហើយបន្តការជជែកលេងជាមួយគូស្នេហ៏នាងអស់រយៈពេលយូរ។ ហើយពេលខ្លះទៀត
នាងអាចក្រៀមក្រំចិត្ត, មិនសប្បាយចិត្ត
ហើយឈប់និយាយជាមួយគូស្នេហ៏នាងដោយគ្មានមូលហេតុ។
នេះអាចធ្វើឲ្យបុរសឆ្កួតព្រោះតែមិនយល់។
នេះអាចធ្វើឲ្យបុរសឆ្កួតព្រោះតែមិនយល់។
និយាយពីគូស្នេហ៏ចាស់របស់អ្នក
ប្រសិនបើអ្នកនៅតែបន្តរំលឹកពីរឿងគូស្នេហ៏ចាស់នៅចំពោះមុខគូស្នេហ៏ថ្មីរបស់អ្នក
វាប្រាកដជាធ្វើឲ្យគូស្នេហ៏ថ្មីរបស់អ្នកខឹងមួម៉ៅ។
ប្រសិនបើអ្នកចង់បានសន្តិភាពក្នុងស្នេហាបច្ចុប្បន្ន
កុំនិយាយពីរឿងអតីតកាលរបស់អ្នក។
មិត្តភក្តិស្រីៗរបស់អ្នក
មិត្តភក្តិស្រីៗតែងតែជាមនុស្សល្អ
ព្រោះពួកគេអាចយល់ពីអារម្មណ៏របស់មនុស្សស្រីដូចគ្នាបានល្អប្រសើរជាងអ្នកដទៃ។
វាពិតល្អហើយ ដែលចែករំលែកពីបញ្ហារបស់អ្នកប្រាប់ដល់ពួកគេ តែទោះបីជាយ៉ាងណា
ចៀសវាងការចែករំលែកពីរឿងមិត្តប្រុសអ្នកប្រាប់ដល់ពួកគេ។ ជួនកាល
មិត្តភក្តិស្រីៗរបស់អ្នកចាប់ផ្តើមផ្តល់គំនិតទាក់ទងនឹងស្នេហាបរាជ័យរបស់ពួកគេ។
នេះអាចធ្វើឲ្យគូស្នេហ៏អ្នកខឹងខ្លាំង។
ការសួរសំណួរឆ្កួតៗ
ពេលខ្លះ មនុស្សស្រីសួរគូស្នេហ៏នាងនូវសំណួរឆ្កួតៗ។
តើឥលូវនេះមើលមកអូនយ៉ាងម៉េចដែរ? តើអូនមើលទៅធាត់ពេកទេ ពេលស្លៀកខោអាវនេះ?
ប្រសិនបើអ្នកនៅតែបន្តសួរសំណួរបែបនេះទៅគូស្នេហ៏របស់អ្នក
អ្នកប្រាកដជាធ្វើឲ្យគាត់ឆ្កួតជាមិនខាន។
តាមដានគាត់តាមអនឡាញ
ការតាមដានគាត់តាមអនឡាញពិតជាធ្វើឲ្យគាត់ឆ្កួត
វាធ្វើឲ្យគូស្នេហ៏អ្នកខឹងខ្លាំងដែលអ្នកកំពុងតែតាមដានគាត់នៅលើបណ្តាញសង្គម
និងនៅលើកម្មវិធីដទៃផ្សេងទៀត។ គាត់នឹងគិតថា អ្នកមិនទុកចិត្តលើគាត់។
ការប្រឈមមុខ
បុរសៗគ្រប់គ្នាមិនអាចបង្កជម្លោះជាមួយអ្នកណាៗដែលអ្នកបានជួបនៅតាមផ្លូវបានឡើយ។
អ្នកអាចអំនួតពីខ្លួនគាត់នៅចំពោះមុខអ្នក ដើម្បីបង្ហាញនាមជាកូនប្រុស
ប៉ុន្តែកុំចង់ឲ្យគាត់ការពារអ្នក
នៅពេលអ្នកនិយាយខ្លាំងដាក់មនុស្សមិនស្គាល់មុខ
ហើយជាពិសេសនៅពេលគ្រប់យ៉ាងជាកំហុសរបស់អ្នក៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon