loading...
ការបង្កាត់ភ្លើងស្នេហ៍ក្នុងកំឡុងពេលមករដូវជាជម្រើសរបស់បុគ្គល ហើយគ្មានហេតុផលណាដែលរារាំងមិនឲ្យអ្នករួមភេទបានឡើយ។ តែទោះបីជាយ៉ាងណា អ្នកត្រូវតែមានបំរុងប្រយ័ត្នទុកជាមុន ក្នុងកំឡុងពេលមករដូវរបស់ភរិយា។
អ្នកជំនាញផ្នែករោគស្ត្រី Sangeeta Agarwal
បានបង្ហាញពីវិធីសាស្ត្រជួយឲ្យការរួមភេទរបស់អ្នកទាំងពីរកាន់តែមានក្តីសុខច្រើនឡើង
ក្នុងពេលមករដូវ។

loading...
ទ្រាប់កន្សែងពោះគោ ឬក្រណាត់នៅលើគ្រែ
ការរួមភេទក្នុងពេលមករដូវ បង្កភាពកខ្វក់បន្តិច
ហើយស្រោមពូករបស់អ្នកអាចនឹងប្រឡាក់
ប្រសិនបើអ្នកមិនបានប្រើអ្វីមួយទ្រាប់ពីលើ។
ដូច្នេះយល់ល្អគួរទ្រាប់កន្សែងពណ៌ខ្មៅ ឬក្រណាត់ក្រោមត្រគាករបស់នាង
មុនពេលអ្នកសម្រុកចូល។
លាងសម្អាតខ្លួនក្រោយពេលរួមភេទរួច
ហើយក៏ត្រូវត្រៀមក្រណាត់សើមក្តៅឧណ្ឌៗ
ឬក្រដាសសើមដើម្បីលាងសម្អាតទ្វារមាសបន្ទាប់ពីរួមភេទរួច
ដូច្នេះសារធាតុរាវនឹងមិនស្រក់មក។ ការទៅងូតទឹកភ្លាមក៏អាចជួយបានដែរ។
រក្សាអនាម័យឲ្យបានល្អ
នៅពេលអ្នករួមភេទក្នុងពេលមករដូវ
អ្នកមិនត្រឹមតែផ្តល់គ្រោះថ្នាក់ដល់ខ្លួនឯងទេ
តែនាងក៏អាចឆ្លងមេរោគផ្សិតផងដែរ។ ដូច្នេះត្រូវប្រាកដថា
អ្នកលាងសម្អាតតំបន់ឯកជនរបស់អ្នកឲ្យបានស្អាតត្រឹមត្រូវជាមុនសិន
មុននឹងបង្កាត់ភ្លើងស្នេហ៏។ អ្វីដែលសំខាន់ត្រូវលាងសម្អាតក្បាលអាអូនតូច
ព្រោះការមិនបានលាងសម្អាតវា វាអាចបង្កកោសិកាស្បែកងាប់ឡើង បណ្តាលឲ្យឆ្លងមេរោគ និងរមាស់។
ព្រោះការមិនបានលាងសម្អាតវា វាអាចបង្កកោសិកាស្បែកងាប់ឡើង បណ្តាលឲ្យឆ្លងមេរោគ និងរមាស់។
កុំព្យាយាមសាកល្បងគ្រប់ក្បាច់ទាំងអស់
គូស្នេហ៏អ្នកអាចនឹងគ្មានក្តីសុខជាមួយក្បាច់ទាំងអស់
ព្រោះក្បាច់មួយចំនួនដែលប៉ះពាល់ដល់កស្បូននាង ដូចជាក្បាច់មនុស្សស្រីជិះពីលើ
អាចធ្វើឲ្យនាងគ្មានភាពសុខស្រួល និងឈឺចាប់ថែមទៀតផង។ ដូច្នេះត្រូវប្រាកដថា
អ្នកប្រើតែក្បាច់ដែលតម្រូវឲ្យនាងដេកលើគ្រែដូចជាក្បាច់អ្នកសម្រុកចូលពីលើ។
ការរួមភេទដោយប្រើក្បាច់មួយនេះក៏អាចជួយកាត់បន្ថយលំហូរឈាម និងភាពកខ្វក់ផងដែរ។
រួមភេទដោយការពារ
ដោយសារអ្នកកំពុងរួមភេទក្នុងពេលមករដូវមិនមែនមានន័យថា
វាមានសុវត្ថិភាពឡើយ។
ការរួមភេទដោយបានការពារសូម្បីតែក្នុងពេលមករដូវក៏អាចឆ្លងមេរោគតាមរយៈការរួមភេទបានដែរ។
ការមានផ្ទៃពោះអាចនៅតែជាការព្រួយបារម្ភទោះបីជាក្នុងពេលមករដូវក៏ដោយ។
ដូច្នេះយល់ល្អ ត្រូវប្រើស្រោមអនាម័យជានិច្ច មិនថាពេលណាអ្នករួមភេទទេ៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon