loading...
ស្នេហាមិនងាយនឹងរក្សាឲ្យបានគង់វង្សគ្រប់ពេលវេលាឡើយ។
វាដូចជាត្រូវប្រើដៃទាំង ២ទះដៃ ដើម្បីបង្កើតជាសម្លេង។ ដូចគ្នានេះដែរ
បេះដូងពីរត្រូវបញ្ចូលគ្នាតែមួយ ដើម្បីបង្កើតស្នេហាឥតលក្ខខណ្ឌបាន។
នៅលើពិភពលោកសព្វថ្ងៃនេះ
មានមនុស្សជាច្រើនចង់បានតែផលប្រយោជន៏ពីស្នេហារបស់ពួកគេតែប៉ុណ្ណោះ។
មនុស្សស្រីជាច្រើនត្រូវទទួលរងការឈឺចាប់ដោយសារតែបែកបាក់ស្នេហា។

loading...
ទម្លាប់មិនល្អដែលអ្នកបានប្រព្រឹត្តនៅក្នុងសេចក្តីស្នេហា
ជាបញ្ហាចម្បងដែលអាចធ្វើឲ្យបែកបាក់គ្នា។ នៅពេលភាគីម្ខាងមានទម្លាប់មិនល្អ,
ស្នេហាមិនអាចធានានៅឋិតថេរគង់វង្សយូរអង្វែងបានឡើយ។
ការបោះបង់ទម្លាប់មិនល្អទាំងនោះចេញឲ្យអស់អាចធ្វើឲ្យស្នេហាស្អិតរមួតជារៀងរហូត។
ប្រសិនបើអ្នកគិតថា ស្នេហារបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅៗ
ហើយគ្មានអ្វីអាចសង្គ្រោះស្នេហានេះបាន
សូមកុំស្ទាក់ស្ទ័រនឹងចាប់ផ្តើមជំហ៊ានបន្ទាប់។
ខាងក្រោមនេះជាទម្លាប់មិនល្អមួយចំនួនដែលអាចបំផ្លាញស្នេហារបស់អ្នកបាន ដូច្នេះត្រូវបោះបង់វាចោល៖
នៅពេលអ្នកមិនចេះសរសើរ
នៅក្នុងសេចក្តីស្នេហា ការសរសើរពីគ្នាទៅវិញទៅមកជារឿងមួយចាំបាច់។
ការសរសើរអាចជួយឲ្យស្នេហារបស់អ្នករីកចម្រើន ហើយស្របពេលជាមួយគ្នានេះដែរ
វានឹងធ្វើឲ្យអ្នកទាំងពីរយល់ពីចិត្តគ្នា
និងចេះឲ្យតម្លៃលើមនុស្សដែលអ្នកស្រឡាញ់។
ភាពឆេវឆាវ
សុភាសិតមួយលើកឡើងថា ការអត់ធ្មត់ជាមាតានៃគុណធម៌។
មនុស្សគ្រប់រូបគួរតែមានគំនិតបែបនេះនៅក្នុងជីវិត។
នៅពេលអ្នកចេះអត់ធ្មត់នឹងខ្លួនឯង,
រាល់ឱកាសទាំងអស់អ្នកនឹងចេះអត់ធ្មត់ចំពោះមនុស្សដែលអ្នកស្រឡាញ់។
ប្រសិនបើគូស្នេហ៏របស់អ្នកទន់ខ្សោយ អ្នកត្រូវចេះលើកទឹកចិត្ត
និងអត់ធ្មត់ជួយដោះស្រាយបញ្ហាដល់នាង ឬគាត់។
បង្រៀនគូស្នេហ៏អ្នកឲ្យក្លាយជាមនុស្សរឹងមាំ
និងលើកទឹកចិត្តពួកគេឲ្យខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាព។ កុំឆេវឆាវ
ព្រោះអ្នកនឹងធ្វើរឿងមិនល្អ។
កុំបន្ទោសលើស្នេហារបស់អ្នក
ប្រសិនបើអ្នកស្រឡាញ់គូស្នេហ៏របស់អ្នកខ្លាំង
អ្នកនឹងមិនស្តីបន្ទោសដាក់ពួកគេនូវអ្វីមួយដែលអ្នកបានធ្វើឡើយ។
រៀនទទួលស្គាល់កំហុសខ្លួនឯង និងធ្វើល្អនឹងគ្នា។
ការនៅស្ងៀមអាចបំផ្លាញបេះដូងរបស់អ្នក
ប្រសិនបើអ្នកទាំងពីរមានជម្លោះនឹងគ្នា
ព្យាយាមដោះស្រាយវាមុនពេលអ្វីៗត្រូវបញ្ចប់។ កុំទុកឲ្យជម្លោះកាន់តែយូរៗទៅ
ព្រោះវាអាចធ្វើឲ្យស្នេហារបស់អ្នកឈឺចាប់ និងបណ្តាលឲ្យចែកផ្លូវគ្នា។
ការកុហកគ្នាបានក្លាយជាទម្លាប់
ការបានដឹងពិតតែងតែធ្វើឲ្យមនុស្សឈឺចាប់ ត្រូវទេ?
ភាពស្មោះត្រង់នឹងគ្នាជារឿងមួយល្អប្រសើរបំផុតនៅក្នុងសេចក្តីស្នេហា
ប្រសិនបើអ្នកចង់បានស្នេហាឥតលក្ខខណ្ឌ។
ទៅថ្ងៃអនាគតអាចនឹងត្រូវបែកគ្នា
ការនិយាយពីរឿងអនាគតជារឿងមួយសំខាន់។ ប្រសិនបើអ្នកមានស្នេហា
ហើយអ្នកមិនប្រាកដចំពោះថ្ងៃអនាគតរវាងអ្នកទាំងពីរ
គួរចាប់ផ្តើមធ្វើអ្វីមួយពីឥលូវនេះ៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon