loading...
មានអាហារធម្មជាតិជាច្រើនដែលមានទម្រង់ស្រដៀងគ្នានឹងសរីរាង្គរបស់រាងកាយ
ហើយពិតល្អបំផុតសម្រាប់សរីរាង្គសំខាន់ៗរបស់មនុស្ស។ ខាងក្រោមនេះជាអាហារទាំង
១៧ប្រភេទ៖
loading...
១. ក្រូចថ្លុង: ល្អចំពោះដើមទ្រូង
ក្រូចថ្លុង, ផ្លែក្រូច, ក្រូចឃ្វិច និងប្រភេទផ្លែឈើមានជាតិជូរផ្សេងទៀត, ជាទូទៅមានទម្រង់ស្រដៀងគ្នា ហើយអាចជួយសម្រួលដល់ការចេញចូលរបស់ក្រពេញទឹករងៃក្នុងក្រពេញផលិតទឹកកដោះ។
យោងតាមវេជ្ជបណ្ឌិត Moulavi បានឲ្យដឹងថា "ក្រូចថ្លុងផ្ទុកទៅដោយសារធាតុលីមីណត(liminoids)អាចជួយរារាំងដល់ការកើតជំងឺមហារីកក្នុងសុដន់”។
២. ផ្លែវាល់ណាត់: ល្អចំពោះខួរក្បាល
ផ្លែវាល់ណាត់មានទម្រង់ដូចជាខួរក្បាល ហើយអាហារនេះក៏ល្អបំផុតចំពោះខួរក្បាល។ ផ្លែវាល់ណាត់ផ្ទុកទៅដោយអូមេហ្គា-៣ ប្រឆាំងនឹងអុកស៊ីតកម្ម អាស៊ីតហ្វូឡិច(វីតាមីន B9) វីតាមីន E។
ត្រូវចាំថា អ្នកត្រូវដាក់វាត្រាំ និងលាងសម្អាត ដើម្បីកម្ចាត់ជាតិភីថេត(phytates) និងដើម្បីដំណើរការសារធាតុចិញ្ចឹមរបស់អង់ស៊ីមឲ្យបានប្រសើរបំផុត។
៣. ការ៉ុត: ល្អចំពោះភ្នែក
ការ៉ុតដែលហាន់ជាបន្ទះៗមើលទៅដូចជាភ្នែករបស់អ្នក។ បន្ទះការ៉ុតនីមួយៗក៏ឃើញមានសរសៃភ្លឺៗដូចជាប្រស្រីភ្នែក។
ការ៉ុតពណ៌ទឹកក្រូចសម្បូរទៅដោយសារធាតុប៉ែតាការ៉ូ(beta-carotene) ជំនួយដល់សុខភាពភ្នែក, ប្រឆាំងនឹងឱនភាពនៃការមើលឃើញ និងការពារពីជំងឺភ្នែកឡើងបាយ។
៤. បន្លែសេឡឺរី(Celery): ជំនួយឆ្អឹង
ដើមសេឡឺរីមានទម្រង់ដូចគ្រោងឆ្អឹង ហើយវាពិតជាល្អបំផុតចំពោះឆ្អឺង។ សេឡឺរីផ្ទុកទៅដោយសារធាតុស៊ីលីកូន ជាសារធាតុសំខាន់ជំនួយដល់ឆ្អឹង។ ការពិតដែលគួរឲ្យភ្ញាក់ផ្អើលគឺថា ឆ្អឹងមានផ្ទុកនូវធាតុសូដ្យូម ២៣% ហើយបន្លែសេឡឺរីនេះក៏មានផ្ទុកនូវធាតុសូដ្យូម ២៣%ដូចគ្នាដែរ។
៥. ប៉េងប៉ោះ: ល្អចំពោះបេះដូង
ប៉េងប៉ោះមានទម្រង់ដូចបេះដូង, វាសម្បូរទៅដោយសារធាតុលីកូផេនជំនួយបេះដូង។ ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានសារធាតុលីកូផេនអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺបេះដូង។ ហើយវាក៏សម្បូរទៅដោយវីតាមីន C សំខាន់ចំពោះសុខភាពសរសៃឈាមបេះដូង។
៦. ផ្សិត: ល្អចំពោះត្រចៀក
ទម្រង់បន្ទះរបស់ផ្សិតមានលក្ខណៈដូចជាត្រចៀករបស់មនុស្ស ហើយវាពិតជាជំនួយដល់ត្រចៀកខ្លាំងបំផុត។
ផ្សិតជាប្រភពនៃវីតាមីន D, ការពារពីការខូចត្រចៀក។ ដូច្នេះកុំភ្លេចបន្ថែមផ្សិតទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
៧. ផ្លែប័រ: ល្អចំពោះស្បូន
ផ្លែប័រមានទម្រង់ដូចជាស្បូន និងកស្បូន ដែលត្រូវបានគេបង្ហាញថា អាចជួយការពារពីជំងឺមហារីកមាត់ស្បូន និងរក្សាសមតុល្យអរម៉ូនស្ត្រី។
អ្នកម្តាយគ្រប់រូបត្រូវការរយៈពេល ៩ខែដើម្បីបំពេញការលូតលាស់របស់គភ៌, ចំណែកផ្លែប័រវិញក៏ត្រូវការពេលវេលា ៩ខែដើម្បីធំពេញរូបពេញរាងដែរ អាចឲ្យមនុស្សទទួលទានបាន។
៨. ខ្ញី: ល្អចំពោះក្រពះ
ខ្ញីមានទម្រង់ដូចគ្នានឹងក្រពះដែរ ហើយវាជំនួយដល់ការរំលាយអាហាររបស់ក្រពះ។ ខ្ញីក៏ត្រូវបានប្រើធ្វើជាឱសថធម្មជាតិព្យាបាលជំងឺក្រពះអស់រយៈពេលជាច្រើនទសវត្សមកហើយ។
វត្តមានរបស់សារធាតុជីនជើរ៉ូល(Gingerol) នៅក្នុងខ្ញីជួយឲ្យខ្ញីមានក្លិនឈ្ងុយ។ យោងតាមក្រសួងកសិកម្មផ្នែករុក្ខជាតិហិលនៅក្នុងសហរដ្ឋអាមេរិចបានឲ្យដឹងថា ខ្ញីក៏អាចជួយការពារពីអាការៈចង់ក្អួត និងក្អួតចង្អោរ។
៩. ស្រាទំពាំងបាយជូរ: ជំនួយដល់សួត
ផ្លែទំពាំងបាយជូរមានទម្រង់ស្រដៀងគ្នានឹងរន្ធតូចៗនៅក្នុងសួតដែរ។ រន្ធតូចៗរបស់សួតអាចឲ្យខ្យល់អុកស៊ីសែនចេញពីសួតចូលទៅក្នុងបំពង់សរសៃឈាម។
ការស្រាវជ្រាវបានបង្ហាញថា អាហារមានផ្ទុកទំពាំងបាយជូរខ្ពស់អាចជួយកាត់បន្ថយពីជំងឺមហារីកសួត។ គ្រាប់ទំពាំងបាយជូរផ្ទុកទៅដោយសារធាតុប្រូអានថូស៊ីអានីឌីន(proanthocyanidin) ជួយកាត់បន្ថយអាឡាក់ហ្សីនៃជំងឺហឺតធ្ងន់ធ្ងរ។
១០. ដំឡូងផ្អែម: ជំនួយលំពែង
ដំឡូងផ្អែមមានទម្រង់ដូចលំពែង ហើយត្រូវបានគេបង្ហាញថា អាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។ ដំឡូងផ្អែមសម្បូរទៅដោយវីតាមីន B6ជួយរារាំងដល់ការកើតជំងឺមហារីកលំពែង។
១១. អយស្ទ័រ: ជំនួយពងស្វាស
អយស្ទ័រមានទម្រង់ស្រដៀងគ្នានឹងពងស្វាសដែរ, វាជាប្រភពអាហារដ៏ល្អជំនួយដល់ប្រព័ន្ធប្រដាប់ភេទរបស់បុរស។
អយស្ទ័រផ្ទុកទៅដោយធាតុស័ង្កសី, អាស៊ីតហ្វូឡិច។ អ្នកស្រាវជ្រាវជាច្រើននៅក្នុងប្រទេសហូឡង់ក៏បាននិយាយថា អាហារដែលសម្បូរធាតុស័ង្កសី និងអាស៊ីតហ្វូឡិចអាចជួយពង្រឹងគុណភាពរបស់មេជីវិតបុរស។
១២. ស្រាក្រហម: ល្អសម្រាប់ឈាម
ស្រាក្រហមសម្បូរទៅដោយសារធាតុប៉ូលីហ្វេណុល ប្រឆាំងនឹងអុកស៊ីតកម្ម។ វាក៏ជាស្រាជំនួយសុខភាព ជួយកម្ចាត់ជាតិកូឡេស្តេរ៉ុលអាក្រក់ចេញពីក្នុងរាងកាយ, កាត់បន្ថយការបង្កើតដុំឈាម និងគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺគាំងបេះដូង។
១៣. សណ្តែកក្រហម: ជំនួយតម្រងនោម
វាត្រូវបានគេចាត់ទុកថា ជាតម្រូវការអាហារជំនួយដល់ដំណើរការរបស់តម្រងនោម។ ជាពិសេស សណ្តែកក្រហមសម្បូរទៅដោយជាតិសរសៃ ជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។
១៤. ផ្លែអូលីវ: ជំនួយដល់អូវែ
ផ្លែអូលីវជំនួយដល់សុខភាព និងមុខងាររបស់អូវែ។ ប្រេងអូលីវ និងផ្លែអូលីវផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុហ្វេណូឡិច(phenolic) ធើផេណត(terpenoids) ប្រឆាំងនឹងជំងឺមហារីក ជាពិសេសល្អចំពោះអូវែស្ត្រី។
១៥. ចេក: ល្អចំពោះសុខភាពផ្ទៃមុខ
មនុស្សគ្រប់គ្នាដឹងថា ចេកជំនួយដល់សុខភាព តែមានមនុស្សមួយចំនួនប៉ុណ្ណោះដឹងថា ចេកល្អចំពោះសាច់លើផ្ទៃមុខ។
នេះដោយសារតែចេកមានផ្ទុកនូវប្រូតេអ៊ីនម្យ៉ាងហៅថា "ទ្រីបតូផាន(tryptophan)”។ ប្រូតេអុីននេះ ជាអាស៊ីតអាមីណូ ដែលបានបំប្លែងទៅជាសារធាតុសេរ៉ូតូនីនតាមរយៈការរំលាយអាហារ ជំនួយដល់ខួរក្បាលរបស់អ្នក។ ដូច្នេះអ្នកនឹងតែងតែមានអារម្មណ៍ល្អ, បង្កើតស្នាមញញឹម, សាច់មុខស្អាត។
១៦. ខ្ទឹមបារាំង: ល្អចំពោះកោសិការាងកាយ
ខ្ទឹមបារាំងមានទម្រង់ស្រដៀងគ្នានឹងកោសិកាខ្លួនប្រាណមនុស្ស។ វាត្រូវបានគេបង្ហាញថា អាចជួយកម្ចាត់កាកសំណល់ជាតិពុលចេញពីកោសិការាងកាយបានយ៉ាងមានប្រសិទ្ធិភាព។
ខ្ទឹមបារាំងជួយពង្រឹងដំណើរការរបស់វីតាមីន Cក្នុងរាងកាយ ដូច្នេះក៏ជួយពង្រឹងដល់ភាពស៊ាំ។ វាក៏មានផ្ទុកនូវសារធាតុក្រូម៉ូញ៉ូម ដែលអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមផងដែរ។
១៧. ឬសចិនសែ: ជំនួយសរសៃវ៉ែន
ឬសចិនសែមានលក្ខណៈដូចនឹងសរសៃវ៉ែនក្នុងរាងកាយ ហើយវាត្រូវបានគេនិយាយថា អាចជួយបង្កើនថាមពល, កាត់បន្ថយកម្រិតជាតិស្ករ និងជាតិកូឡេស្តេរ៉ុលក្នុងឈាម, កាត់បន្ថយភាពតានតឹង, សម្រួលអារម្មណ៍, ព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺជាច្រើនផ្សេងទៀត។
loading...
source: http://mungkulkar.com
EmoticonEmoticon