កំហុស ​៧យ៉ាង​របស់​បុរស ​ធ្វើឲ្យ​ស្រ្តីគ្មាន​ក្ដីសុខ

loading...
មនុស្ស​ប៉ិន​លេង​ល្បែង ច្រណែន​ឈ្នា​នីស គ្មាន​ទំនួល​ខុស​ត្រូវ… ពិត​ជា​ពិបាក​ធ្វើ​ឲ្យជីវិត​របស់​អ្នក​មាន​សេច​ក្តីសុខ​ណាស់។ តើ​ភរិយា​​ដែល​មាន​ក្តីសុខ ឬអត់ ត្រូវ​សម្លឹង​មើល​ស្វាមី​បែប ​ណា? សម័យ​នេះ​​ស្វាមី​ដែល​ល្អ​ឥត​ខ្ចោះ​​គឺ​ពិបាក​ស្វែង​រក​ខ្លាំង​ណាស់ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ មនុស្ស​ស្រី​គ្រប់​រូប​មិន​ចង់​បាន​ស្វាមី​ខុស​ដែល​មាន​បុគ្គ​លិក​លក្ខណៈ​ ដូច​ខាង​ក្រោម៖

 

loading...

ស្វាមីចូលចិត្តលេងល្បែង
ការប្រព្រឹត្ត​ល្បែង​ស៊ីសង​ជា​ទម្លាប់​អាក្រក់​មួយដែល​ពិបាក​កែ បើទោះ​បី​ជាមនុស្ស​គ្រប់​រូប​ដឹង​ថា (ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​តែង​នាំឲ្យ​វិនាស) ក៏​ដោយ។ ស្វាមី​ដែល​ប្រព្រឹត្ត​ល្បែង​ស៊ីសង​តែង​តែ​ធ្វើ​ភរិយា​មាន​ការ​ព្រួយបារម្ភ និង​រអ៊ូរទាំ​នឹង​បំណុល​របស់​ស្វាមី។ ជា​ការ​ពិត​ណាស់ គូស្វាមី​ភរិយា​ជា​ច្រើន​បាន​លែង​លះ​គ្នា​ដោយ​សារ​តែ​ភរិយា​មិន​អាច​ទ្រាំ​ ទ្រ​នឹង​ស្វាមី​ដែល​ងប់​នឹង​ល្បែង​ស៊ីសង​បាន។

ស្វាមីតាំងខ្លួនជាចៅហ្វាយ
និយាយឲ្យចំ​ទៅ ភរិយា​នឹង​មានអារម្មណ៍​រស់​នៅ​ដោយ​គ្មាន​ក្តីសុខ​ជាមួយ​នឹង​ស្វាមី ឬក្នុង​ពាក្យសម្តី​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​បុរស​ ដូច​ជា​បង្ខំ​ឲ្យ​ខ្លាច​នូវ​គំនិត​របស់​គេ ហើយ​ពាក្យ​សម្តី​របស់​គេ​តែង​តែយល់​ថា​ត្រូវ។ ក្នុង​នាម​ជាភរិយា​តែង​តែ​ចង់​បាន​នូវ​ឥទ្ធិពល​ខ្លះ​នៅ​ក្នុង​គ្រួសារ ចង់​បាន​សិទ្ធិ និង​ការ​គោរព ហើយ​មិន​ចង់​ធ្វើ​ជា​បុគ្គលិក​នៅ​ក្នុង​គ្រួសារ​ទេ។

ស្វាមីគ្មានទំនួលខុសត្រូវ ឃើញរឿងផ្សេងសំខាន់ជាងគ្រួសារខ្លួនឯង
ភរិយា​មាន​ក្តីសុខ​តិច​បំផុត​ដែល​បាន​រស់​នៅ​ជា​មួយ​ស្វាមី​គ្មាន​ ទំនួល​ខុស​ត្រូវ គិត​តែពីរឿង​ផ្ទាល់​ខ្លួន។ តួយ៉ាង​ស្វាមី​ដែល​គោរព​មិត្ត​ភក្តិ​ជាង​គ្រួសារ​របស់​ខ្លួន ឃើញ​តម្លៃ​គេ​ជាង​ឃើញ​តម្លៃ​ភរិយា​ខ្លួន​ឯង​ ចូល​ចិត្ត​ចេញ​ទៅ​ក្រៅ​ដើរ​លេង​ជាជាង​នៅផ្ទះ… ការ​រៀប​ការ​នឹង​បុរស​ប្រភេទ​នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ភរិយា​ជួប​នឹង​ អារម្មណ៍​ឯកោ ក្រៀម​ក្រំ និង​គ្មាន​ក្តី​សុខ​ឡើយ។

ស្វាមីទន់ខ្សោយ
គ្មាន​នារី​ណាចង់​បាន​ស្វាមី ដែល​ទន់​ខ្សោយ តែង​តែ​បង្ខំ​ឲ្យ​ភរិយា​ខ្លួន​នៅ​មុខ និង​បង្ខំឲ្យ​ធ្វើ​ការ​ងារ​របស់​មនុស្ស​ប្រុស​ឡើយ។ ភាព​អស់​កម្លាំង​ ភាព​ក្រៀម​ក្រំ​ ភាព​ច្រណែន​ឈ្នានីស ការ​ប្រៀប​ធៀប​គ្នា… ទាំង​អស់​នេះជា​ចិត្ត​វិជ្ជា​របស់​ភរិយា។ ភរិយា​នឹង​កែ​ប្រែឡើង​វិញ​នូវ​ភាព​ខ្សោយ​ពីធម្ម​ជាតិ​នៃស្វាមី​របស់​ខ្លួន ប្រសិន​បើ​នាង​មាន​ភាព​ខ្លាំង​គ្រប់​គ្រាន់ និង​ភាព​ក្លាហាន។

​ការ​ច្រណែន​ច្រណែន​គឺ​ជា​កំហុស​ដ៏​ធំ​សម្រាប់ស្វាមី
ជីវិតស្នេហារបស់​គូស្វាមី​ភរិយា​នឹងមា​នភាព​រុងរឿង ប្រសិនបើ​មាន​ការ​ច្រណែន​នឹង​គ្នា​តិច​តួច។ ការ​ច្រណែន​ខ្លាំង​ពេក​ធ្វើ​ឲ្យ​មនុស្ស​ជួប​នឹង​ភាព​នឿយ​ហត់​ក្រៀម​ក្រំ។ នៅ​ក្នុង​ករ​ណី​ជា​ច្រើន មនុស្ស​ត្រូវ​បង្ខំ​បញ្ឈប់​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា ដើម្បី​ជៀស​វាង​ជម្លោះ​ពី​ទម្លាប់​ការ​ច្រណែន​ពី​ស្វាមី​ខ្លួន​ឯង។

ស្វាមីមិនដែលផ្តល់ភាពកក់ក្តៅ
គ្មាន​អ្វី​ឈឺចាប់​ជាង​ភរិយា​បាន​ស្វាមី ដែល​មិន​ដែល​ផ្តល់​ភាព​កក់ក្តៅ និង​បង្ហាញពី​សេច​ក្តី​ស្រលាញ់​រសប់​ខ្លួនចំពោះ​ភរិយា​នោះ​ឡើយ។ សរុប​មក ភរិយា​គ្រប់​រូប​ស្រលាញ់​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ចែក​រំលែក ការ​សរ​សើរ និង​ការ​លើក​ទឹក​ចិត្ត។ ប្រសិន​បើ​ស្វាមី​អាច​ធ្វើ​បែប​នេះ​បាន នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​ភរិយា​របស់​ខ្លួន​ជួប​នឹង​ក្តីសុខ​ជា​ទីបំផុត៕


loading...
ដោយៈ មង្គលការ


EmoticonEmoticon