អាថ៌កំបាំង ៥យ៉ាងធ្វើឲ្យមានតុល្យភាពអ័រម៉ូន និងមករដូវទៀងទាត់

loading...
នៅពេលកំពុងព្យាយាមកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ សារៈសំខាន់នៃការទទួលទានអាហារល្អៗពិតជាពិបាកយល់ណាស់។ ថ្លើមត្រូវដំណើរការដើម្បីកម្ចាត់ជាតិពុលចេញពីក្នុងឈាម និងរក្សាកម្រិតគ្លុយកូសឲ្យនៅធម្មតា។ ការកាត់បន្ថយការទទួលទានអាហារ អាចបង្កជាបញ្ហាដូចជា រាងកាយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងធ្វើឲ្យអារម្មណ៍ងាយប្រែប្រួល អស់កម្លាំង គេងមិនលក់ និងមករដូវមិនទៀង។ ការបានដឹងពីអ្វីដែលត្រូវទទួលទាន ក៏ដូចជាអ្វីដែលត្រូវជៀសវាង អាចជួយរក្សាកម្រិតតុល្យភាពអ័រម៉ូន និងកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ។
 
loading...

 ១. ជាតិស្ករក្នុងឈាម
ការរក្សាជាតិស្ករក្នុងឈាមបានល្អជារឿងមួយសំខាន់ ដើម្បីការពារពីភាពតានតឹង ដែលរាំងស្ទះដល់ការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូន និងបណ្តាលឲ្យអតុល្យភាពអ័រម៉ូន។ ប្រសិនបើថ្លើមដំណើរការមិនបានល្អទេ កម្រិតនៃគ្លីកូសែនក្នុងឈាមអាចធ្លាក់ចុះ ហើយលទ្ធផលធ្វើឲ្យកើតជម្ងឺតម្រងនោម។

លើសពីនេះទៀត វាអាចបណ្តាលឲ្យអស់កម្លាំង និងឆាប់មួម៉ៅ។ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតា អ្នកត្រូវទទួលទានអាហារដែលមានផ្ទុកកាបូហៃដ្រាត ជាតិខ្លាញ់ និងប្រូតេអុីនឲ្យបានគ្រប់គ្រាន់។ មនុស្សមួយចំនួនត្រូវតែទទួលទានអាហារឲ្យបានញឹកញាប់ ប្រសិនបើនេះជាបញ្ហាធ្ងន់ធ្ងរ។

២. បង្កើនការផលិតអរម៉ូនដោយការទទួលទានអាហារ
វីតាមីនជាច្រើនដូចជា វីតាមីន E និងA ទង់ដែង និងអាហារមួយចំនួនទៀត មានប្រភពមកពីសាច់សត្វ មានសារៈសំខាន់ចំពោះការផលិតអ័រម៉ូន។ អាហារដែលផ្តល់សារធាតុចិញ្ចឹមដល់ថ្លើមមានដូចជា ស៊ុត ទឹកដោះគោ និងអាហារសមុទ្រ ក៏អាចជួយបង្កើនសមត្ថភាពការកម្ចាត់ជាតិពុលចេញពីរាងកាយ និងផ្តល់តុល្យភាពសុខភាព។ អាស៊ីតអាមីណូដែលរារាំងដល់ការផលិតអ័រម៉ូន គួរតែចៀសវាងដូចជា អាហារមានជាតិដែក ឬសាច់សុទ្ធ។ កត្តាផ្សេងទៀតដូចជា ថ្នាំពន្យាកំណើត ឬការត្រូវនឹងកាំរស្មីយូវី និងកាំរស្មីX ក៏អាចបង្អាក់ដល់ការផលិតអ័រម៉ូនដែរ។

៣. តួនាទីរបស់ជាតិពុល
ជាតិពុលជាសារធាតុដែលផលិតឡើងនៅក្នុងរាងកាយដែលអាចផ្តល់ផលប៉ះពាល់ ប្រសិនបើទុកវាឲ្យកើតឡើង។ តួនាទីរបស់ថ្លើមគឺ ត្រូវសម្អាតជាតិពុលក្នុងឈាម ប៉ុន្តែមុខងារនេះអាចរាំងស្ទះបាន នៅពេលថ្លើមកំពុងប្រើប្រភពរបស់វា សម្រាប់កិច្ចការដទៃផ្សេងទៀតដូចជា ការរំលាយអាហារជាដើម។

អាហារដែលងាយនឹងរំលាយអាចឲ្យថ្លើមដំណើរការបានកាន់តែប្រសើរ ដោយជួយកាត់បន្ថយបរិមាណជាតិពុលដែលត្រូវបានផលិតឡើង។ អ្នកជំនាញបានណែនាំឲ្យ ទទួលទានផ្លែឈើ និងមើមបន្លែ ព្រោះរបស់អស់នេះមានផ្ទុកសារធាតុចិញ្ចឹម។ ជាពិសេស មើមការ៉ុតអាចជួយស្រូបយកជាតិពុល និងអ័រម៉ូនអឺសស្ត្រូសែន ដែលជាមូលហេតុចម្បងនាំឲ្យឈឺចាប់មុនមករដូវ។ ទឹកដោះគោក៏ជាប្រភពដ៏ល្អនៃសារធាតុប្រូតេអុីនផងដែរ ប្រសិនបើអ្នកគ្មានបញ្ហានឹងការរំលាយសារធាតុក្នុងទឹកដោះគោ។

៤. រក្សាកម្រិតធាតុម៉ាញ៉េស្យូម និងស័ង្កសី
កម្រិតនៃធាតុម៉ាញ៉េស្យូមទាបនៅក្នុងឈាម អាចបណ្តាលឲ្យកើតមានអាការៈឈឺចាប់ញឹកញាប់ មុនពេលមករដូវ។ អាហារជាច្រើនគ្មានផ្ទុកបរិមាណធាតុម៉ាញ៉េស្យូមគ្រប់គ្រាន់ ដោយសារបានឆ្លងកាត់ពីឧស្សាហកម្ម ហើយបញ្ហាមិនគ្រប់គ្រាន់នេះ កំពុងតែកើនឡើងនៅក្នុងសង្គមឧស្សាហកម្ម។ អំបិល Epsom ជារបស់ដ៏ល្អបំផុត អាចជួយស្រូបយកធាតុម៉ាញ៉េស្យូម បើទោះបីជាមានជម្រើសផ្សេងទៀតដូចជា ប្រេង និងឡេក៏ដោយ។ ការទទួលទានអាហារដូចជា សាច់ក្រហម និងសាច់បក្សីមុនពេលអាការៈឈឺចាប់កើតឡើង អាចជួយកាត់បន្ថយអាការៈហើមពោះ និងមិនស្រួលខ្លួន។ ធាតុស័ង្កសីច្រើនខ្លាំងពេក អាចរាំងស្ទះដល់ការស្រូបយកទង់ដែង ហើយត្រូវតែប្រើ និងផ្គត់ផ្គង់បានគ្រប់គ្រាន់តែម្យ៉ាងគត់នៅពេលចាំបាច់។

៥. អ្វីដែលត្រូវជៀសវាង
ជាក់ស្តែង គួរតែកាត់បន្ថយភាពតានតឹងរបស់អ្នក។ អាឡាក់ហ្ស៊ី ឬប្រតិកម្មផ្សេងៗទៀត អាចប៉ះពាល់ដល់ភាពស៊ាំ។ គួរតែជៀសវាងពីជាតិស្រវឹង ព្រោះវាធ្វើឲ្យជាតិស្ករក្នុងឈាមតិច និងបាត់បង់វីតាមីន B6 ក្នុងរាងកាយ។ ភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអុីនអាចធ្វើឲ្យអារម្មណ៍ប្រែប្រួល និងសុដន់ប្រែជាទន់ជ្រាយ ហើយគួរតែទទួលទានតែជាតិហិរជំនួសវិញដូចជា តែឆាម៉ូមៀល ឬភេសជ្ជៈដែលគ្មានជាតិកាហ្វេអុីន។

ទាក់ទងនឹងបញ្ហាសុខភាពជាច្រើន ការឈឺចាប់មុនមករដូវ និងបញ្ហាអតុល្យភាពអរម៉ូនពាក់ព័ន្ធនឹងរបបអាហារ និងជីវិតរស់នៅប្រចាំថ្ងៃ។ មិនថានៅទីណាទេ មនុស្សតែងតែចង់បានប្រភពធម្មជាតិ មិនមែនរបស់ចម្រាញ់។ ប្រភពធម្មជាតិជួយសម្រួលដល់ការរំលាយអាហារ និងដំណើរការនៃសម្រូប ដែលក៏អាចជួយរក្សាតុល្យភាពអ័រម៉ូនបានល្អ។ យកចិត្តទុកដាក់ទៅលើរាងកាយ និងការឆ្លើយតបទៅនឹងបរិស្ថាន ហើយកត្តារបបអាហារពិតជាសំខាន់ចំពោះបញ្ហានេះ ឬបញ្ហាសុខភាពដទៃផ្សេងទៀត៕

loading...
ដោយ៖​ មង្គលការ


EmoticonEmoticon