loading...
ការរស់នៅជាមួយគ្នាជៀសមិនផុតពីមានពាក្យសំដីជ្រុលជ្រួសលើ
គ្នាមិនខានឡើយ ប្រៀបដូចជាចានដែលនៅក្នុងរាវអញ្ចឹង
គឺតែងតែប៉ះទង្កិះគ្នាជារឿងធម្មតា។
ជួនកាលបញ្ហាអាចកើតឡើងបានគ្រប់ពេលវេលាដោយគ្មាននណាម្នាក់អាច
ដឹងមុនឡើយ ហើយពេលខ្លះទៀត
បញ្ហាបន្តិចបន្តួចក៏អាចបង្កទៅជារឿងរាវធំដុំបានដែរប្រសិនបើ
អ្នកមានភាពឆេវឆាវ ខ្វះនូវភាពអំណត់។
ដើម្បីដោះស្រាយនូវទំនាស់អ្នកត្រូវធ្វើតាមចំណុចមួយចំនួនដូចខាង
ក្រោម៖
loading...
ជ្រើសពេលដើម្បីនិយាយគ្នា
ពេលដែលកើតមានទំនាស់ដំបូង
អ្នកទាំងពីរប្រាដកជាមានអារម្មណ៍ពុះកញ្ជ្រាលធ្វើអ្វីតាមតែចិត្ត
នឹកឃើញគឺមិនបានគិតច្បាស់លាស់ឡើយ
ដូច្នេះអ្នកមិនត្រូវដោះស្រាយនៅពេលនេះឡើយ
ផ្ទុយទៅវិញធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។
យកល្អអ្នកគួរតែរងចាំរហូតដល់មានអារម្មណ៍ប្រសើរឡើងវិញ
សូមធ្វើការចរចាគ្នាទើបមានប្រសិទ្ធភាព។ការជ្រើសកន្លែង
ការជ្រើសរើសកន្លែងសម្រាប់និយាយគ្នា ក៏ជាកត្តាមួយជុំរុញឲ្យការដោះស្រាយទំនាស់របស់អ្នកទទួលជោគជ័យ ផងដែរ។ ប្រសិនបើដៃគូរបស់ជាមនុស្សដែលស្ងប់ស្ងាត់ អ្នកត្រូវតែរកកន្លែងសមរម្យណាមួយដើម្បីនិយាយគ្នា ព្រោះអ្នកខ្លះមានភាពអៀនខ្មាស់ច្រើនមិនហ៊ាននិយាយនៅកន្លែងដែល មានមនុស្សច្រើននោះទេ។
ធ្វើចិត្តឲ្យត្រជាក់
អ្នកត្រូវតែធ្វើឲ្យបានដើម្បីបញ្ឈប់នូវទំនាស់កុំឲ្យរើករាលដាល កាន់តែធំទៅៗ គឺអង្គុយចុះ ហើយនិយាយគ្នាតាមសម្រួល ដើម្បីរកច្រកចេញមួយសម្រាប់អ្នកទាំងពីរ ធ្វើបែបនេះទើបអាចរក្សាចំណងមេត្រីភាពកុំឲ្យមានការប្រេះឆា ។
ភាពអត់ធ្មត់
នេះគឺជាកត្តាដ៏សំខាន់មួយដែលអាចបញ្ជៀសនូវទំនាស់មិនឲ្យកើតមាន ឡើងបានដែរ។ ប្រសិនបើដៃគូរបស់អ្នកមានភាពនឿយហត់ក្នុងការបំពេញការងារ គឺតែងតែមានអារម្មណ៍មួរម៉ៅ ហើយការនិយាយស្តីមិនបានគិតពីអារម្មណ៍អ្នកដែលនៅក្បែរខ្លួន ជួនកាលអាចមានសំដីជ្រុលជ្រួលទៅលើអ្នកថែមទៀត ដូច្នេះហើយអ្នកគួរតែមានភាពអំណត់ កុំព្យាយាមលលេងពាក្យសំដីតបទៅវិញ ព្រោះអាចធ្វើភ្លើងកំហឹងឆេះឡើងគ្រប់ពេល។
ការស្តាប់ដៃគូ
ព្យាយាមស្តាប់នូវដៃគូររបស់អ្នកធ្វើការបកស្រាយ និងស្វែងយល់ចិត្តគ្នាទៅវិញទៅមកថាត្រូវការអ្វី ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបធ្វើឲ្យការផ្សេះផ្សាឆាប់ទទួលបានជោគជ័យ។
ទទួលស្គាល់នូវកុំហុស
ជាធម្មតារវាងប្តីប្រពន្ធគឺមានមនោសញ្ចេតនានឹងគ្នាជ្រាលជ្រៅណាស់ ប្រសិនបើអ្នកធ្វើខុស ហើយចេះទទួលស្គាល់នូវការពិតដែលខ្លួនបានប្រព្រឹត្ត គឺជាមនុស្សដែលឆ្លាតវៃចេះស្គាល់នូវកាលៈទេសៈ។ ឲ្យតែអ្នកហ៊ានទទួលស្គាល់នូវការពិត និងកែប្រែកំហុសដែលខ្លួនបានសាង តើនរណាចិត្តដាច់ដាក់ទោសលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតនោះ។
loading...
ដោយៈ មង្គលការ
EmoticonEmoticon