សញ្ញា ៥យ៉ាង​បញ្ជាក់ថា ​ស្នេហា​អ្នកនឹង​ឋិតថេរ​យូរអង្វែង!

loading...
ការមាន​ស្នេហា​មិនមែន​ជារឿង​មួយងាយ​ស្រួល​ឡើយ។ ​វាតែងតែ​មាន​បញ្ហា​មិន​ប្រាកដ​ប្រជា​ទាក់​ទងនឹង​រឿងថា ​តើអ្នក​ទាំងពីរ​អាច​មាន​សមត្ថភាព​រក្សា​ពេល​វេលា​កំពុង​ចាប់ផ្ដើម​ជាមួយ​ គ្នាបាន ​ឬក៏អត់។​ ជាការ​ពិតណាស់ ​អ្នក​ប្រហែល​ជាធ្លាប់​បានឃើញ​អារម្មណ៍​មិត្តភក្តិ​អ្នក​ពោរពេញ​ទៅដោយ​ ក្តីសុខ​ ក្នុងពេល​ចាប់​ផ្តើម​ស្នេហា​ដំបូង ​តែទីបំផុត​ស្នេហា​ពួកគេ​នៅតែ​បែក​បាក់គ្នា។ ​តែទោះ​បីជា​យ៉ាងណា ​ប្រសិន​បើរឿង​ស្នេហា​របស់អ្នក​ លេចឡើង​នូវសញ្ញា​ទាំង ៥​ខាងក្រោម​នេះ ​នោះវា​នឹងអាច​បញ្ជាក់​បានថា​ស្នេហា​របស់អ្នក​នឹងឋិតថេរ​គង់វង្ស​យូរអង្វែង។
 
loading...

១. អ្នកអាចជជែកគ្នាបានរយៈពេលជាច្រើនម៉ោង
អ្នកអាចចំណាយពេលជាច្រើនម៉ោង​ជាមួយ​មនុស្ស​សំខាន់របស់អ្នក ​ដោយ​មិនបាន​ធ្វើអ្វី​ទាំងអស់ ​តែស្នេហា​អ្នកនៅតែ​មិនគួរ​ឲ្យធុញទ្រាន់។ ​អ្នក​ទាំងពីរ​ចេះឲ្យ​តម្លៃ​ពេលវេលា​ដែលអ្នក​បាន​ចំណាយ​ជាមួយគ្នា ​ហើយ​ទន្ទឹង​រង់ចាំ​ពេល​វេលា​ដើរ​កំសាន្ត​ជាមួយគ្នា, ​ជួនកាល​សាកល្បង​ធ្វើរឿង​រ៉ាវថ្មីៗ​ជាមួយ​គ្នា​ផងដែរ។ ​អ្នក​តែងតែ​ចង់ដឹង​ ចង់លឺ​ពីជីវិត​គូស្នេហ៍​អ្នក ​ហើយ​អ្នកពេញ​ចិត្តនឹង​ស្តាប់គេ ​ហើយ​មាន​ការ​សន្ទនា​គ្នា​ក្នុងរយៈ​ពេលយូរ។

២. អ្នកចេះផ្តល់សេរីភាពគ្រប់គ្រាន់ឲ្យគ្នា
ពេលកំពុងចំណាយពេលវេលាជាមួយគូស្នេហ៍បាន​ធ្វើឲ្យ​អ្នក​មាន​ក្តីសុខ ​ហើយ​ផ្ទុយ​ទៅវិញ ​អ្នក​ទាំងពីរ​ក៏មាន​ជីវិត​ផ្ទាល់​ខ្លួនដ៏ល្អ​ប្រសើរ​ផងដែរ។ ​អ្នកនៅ​តែមាន​ទំនុកចិត្ត​ និងស្រួល​ក្នុងចិត្ត ​បើទោះបី​ជាអ្នក​មិនបាន​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា ​២-៣ថ្ងៃ​ក៏ដោយ។ ​អ្នកគោរព​ចំពោះ​សេរីភាពគេ ​ហើយអ្នក​នៅតែ​មានក្តីសុខ​នឹងចំណាយ​ពេល​វេលា​ពេល​ឃ្លាត​ឆ្ងាយ​ពីគ្នា។

៣. អ្នកទាំងពីរមិនស្ទាក់ស្ទើរ ក្នុងការនិយាយពាក្យថាសុំទោស
នៅក្នុងសេចក្តីស្នេហា បញ្ហាជម្លោះដោយសារការយល់ច្រឡំ ពិតជា​មិនអាច​ជៀស​ផុត​ឡើយ។​ នៅ​ពេល​ភាគីម្ខាង​ធ្វើខុស​ វាបាន​ធ្វើឲ្យ​ភាគីម្ខាង​ទៀត​មានការ​ឈឺចាប់, ​អ្នកត្រូវមិន​ខ្លាច​នឹងនិយាយ​ពាក្យថា​ សុំទោស​ និងការធ្វើ​ល្អដាក់​គេឡើយ។ ​អ្នកទាំងពីរ​គ្មាន​អារម្មណ៍​ត្រូវការ​លេង​សើច​នឹងគ្នា ​និងចង់​គ្រប់គ្រង​លើគ្នា​ឡើយ។ ​ផ្ទុយ​ទៅវិញ ​អ្នកត្រូវ​ស្មោះត្រង់ ​និងហ៊ាន​ប្រឈម​មុខនឹង​បញ្ហា​គ្រប់យ៉ាង​ទាំងអស់។ ​ប្រសិន​បើអ្នក​ទាំងពីរ ចេះ​សុំទោស​គ្នាដោយ​គ្មាន​លក្ខខណ្ឌ ​ស្នេហា​របស់អ្នក​ពិតជា​ឋិតថេរ​យូរអង្វែង​យ៉ាង​ពិតប្រាកដ។

៤. ការចេះជួយគ្នាទៅវិញទៅមក
មិនថាវាជាការងារថ្មីរបស់អ្នក ឬជាការសម្រេចចិត្តត្រលប់ចូល​ទៅរៀន​មហា​វិទ្យា​ល័យ ​និងជ្រើស​រើស​មុខរបរថ្មី, ​គូស្នេហ៍​អ្នក​តែងតែ​នៅក្បែរ ​ចាំជួយ​លើក​ទឹកចិត្ត ​ហើយអ្នក​ក៏ត្រូវ​ធ្វើចឹង​ដូចគ្នាដែរ។ ​ជាការ​ពិតណាស់ ​អ្នក​ទាំងពីរ​ត្រូវចេះ​ជួយគ្នា​ដោះស្រាយ​បញ្ហា​គ្រប់​បែបយ៉ាង ​ដោយការ​ផ្តល់​ដំបូន្មាន​ល្អៗឲ្យគ្នា ​ពីវិធី​ដោះស្រាយ​ជាមួយ​គ្នា ​ឬការជួយ​ការងារ​ផ្ទះប្រចាំ​ថ្ងៃរបស់​អ្នក។ ​អ្នកទាំងពីរ​ធ្វើរឿង​ទាំង​អស់នេះ​ដោយ​មិនចង់​បានការ​តបស្នង​អ្វីមកវិញ​ឡើយ ​ហើយ​គ្រាន់​តែចង់​ឲ្យឃើញ​គ្នាមាន​ក្តីសុខ ​និងជោគ​ជ័យ​ក្នុងការ​រក្សាចំណង​ស្នេហា​មួយនេះ​ឲ្យបាន​គង់រង្សជារៀង​រហូត។

៥. មានទំនុកចិត្ត និងគោរពចំពោះគ្នា
មិនថាអ្នក ឬគូស្នេហ៍អ្នកមិនត្រូវការឆែក ឬពិនិត្យមើលសារទូរស័ព្ទ ​ឬអ៊ីម៉ែលគ្នា។ ​អ្នក​ទាំងពីរ​មាន​ទំនុកចិត្តលើគ្នា ​១០០% ​គ្មាន​អ្នកណា​ម្នាក់​ក្បត់គ្នា។ ​អ្នក​ទាំងពីរ​ចេះ​ស្តាប់​គ្នា​ ហើយ​មាន​ការ​យោគយល់​គ្នា​បានល្អ ​និង​មាន​សមត្ថ​ភាព​យល់​ពីចិត្តគ្នា ​ផ្ទុយ​ពីការ​ប្រកាន់​ទស្សនៈ​ផ្សេងគ្នា៕


 
loading...
ដោយៈ មង្គលការ


EmoticonEmoticon