loading...

របាយការណ៍មានចំណងជើងថាកណ្ដឹងក្រហម (Red Alert) របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្ដរជាតិ (EIA) បង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា បានចេញលិខិតអនុញ្ញាតដោយមិនត្រឹមត្រូវ ឬខុសច្បាប់ ដោយបំពានលើអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ ស្តីពីអម្បូរធនធានជិតផុតពូជ (CITES) ដើម្បីនាំចេញឈើប្រណិត ចំនួនប្រមាណជាង១ម៉ឺន២ពាន់ម៉ែត្រគូប ((12 202m3) ក្នុងរយៈពេលចន្លោះពីខែមិថុនា ឆ្នាំ២០១៣ ដល់ខែធ្នូ ឆ្នាំ២០១៤។
របាយការណ៍នេះ ក៏រាប់បញ្ជូលប្រទេសក្បែរកម្ពុជា គឺប្រទេសឡាវចូលផងដែរ។ ស្ថានភាពប្រទេសឡាវ កាន់តែអាក្រក់ និងធ្ងន់ធ្ងរ ដោយក្នុងឆ្នាំ២០១៣ និង២០១៤ ឡាវបាននាំចេញឈើប្រណីតជិត៦ម៉ឺន៤ពាន់ម៉ែត្រគូប (63,530 m3)។
ឈើប្រណីតដែលប្រទេសឡាវនាំចេញ ត្រូវគេកាប់មកពីតំបន់លាងបាតអាងសំណង់ទំនប់វារីអគ្គីសនី ហើយឈើប្រណិតខ្លះទៀត ត្រូវគេយកពីតំបន់ផ្សេង តែយកដាក់បន្លំជាឈើលាងបាតអាង។
ការនាំចេញនេះ កើតឡើងខណៈតម្រូវការផ្នែកគ្រឿងសង្ហារឹមឈើប្រណីតនៅប្រទេសចិន កើនឡើង ដែលរបាយការណ៍នេះបានហៅ ការវិវត្តន៍នេះថា ជាគ្រោះថ្នាក់ដល់ប្រភេទឈើប្រណីតដែលកំពុងហិនហោច។ ឈើប្រណិតដែលហៀបនឹងផុតពូជទាំងនេះ ត្រូវបានការពារដោយអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ ស្តីពីអម្បូរធនធានជិតផុតពូជ (CITES) ដែល ប្រទេសកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៧។
អនុសញ្ញានេះចែងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិលើអម្បូរធនធានជិតផុតពូជបាន លុះត្រាតែផលិតផលនោះត្រូវបានអនុញ្ញាតជាផ្លូវការ តាមរយៈលិខិតនាំចេញ ឬលិខិតនាំចេញឡើងវិញ ឬមួយក៏អាជ្ញាធរពាក់ព័ន្ធ ពិនិត្យឃើញថា ការជួញដូរប្រភេទនេះ នឹងមិនប៉ះពាល់ដល់ការវិនាស នៃធនធានព្រៃជិតផុតពូជ ហើយឈើដែលនាំចេញនោះ គឺត្រឹមត្រូវតាមច្បាប់។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្ដរជាតិ (EIA) ដែលជាអ្នកផលិតរបាយការណ៍ អំពាវនាវឲ្យភាគីដែលពាក់ព័ន្ធ បញ្ឈប់ជាបន្ទាន់រាល់ការជួញដូរឈើប្រណិត ពីប្រទេសកម្ពុជា និងឡាវ រហូតដល់មានការធានាថា រាល់ឈើដែលនាំចេញ មិនប៉ះពាល់ដល់ការវិនាសហិចហោចដល់ព្រៃឈើ និងធានាថាជាឈើស្របច្បាប់។
loading...

រថយន្តដឹកឈើបម្រុងឆ្លងដែនទៅវៀតណាម ក្រឡាប់នៅឃុំទ្រៀក
ក្បែរច្រកព្រំដែនដូនរ័ត្ន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៥។ RFA/Saut Sokprathna
ក្រសួងកសិកម្ម ដែលជាក្រសួងមួយដែលទទួលភារៈអនុវត្តអនុសញ្ញានេះ មិនអាចទាក់ទងបានទេនៅល្ងាចថ្ងៃទី២៤ ខែមិថុនា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ច្រានចោលរាល់ការចោលរបាយការណ៍របស់EIAនេះ។ លោកថា ក្រសួងបរិស្ថាន ធ្វើការងារយ៉ាងសកម្មលើការងារអភិរក្សព្រៃឈើ ទាំងឈើប្រណីតផង៖ «រដ្ឋាភិបាល បានកាត់បន្ថយចំនួនរយៈផ្ដល់ដីសម្បទានសេដ្ឋកិច្ច ពី៩០ឆ្នាំ មកត្រឹម៥០ឆ្នាំ។ ការនេះគឺធ្វើយ៉ាងណា ដើម្បីធានាប្រសិទ្ធភាពវិនិយោគអភិវឌ្ឍពីផ្នែកឯកជន និងជួយដោះស្រាយបទល្មើស និងទំនាស់ផ្សេងៗរវាងប្រជាពលរដ្ឋ និងប្រជាសហគមន៍»។
លោក អះអាងបន្ដថា ករណីកាប់ឈើខុសច្បាប់ បានថយចុះ ក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីមានក្រុមកំចាត់បទល្មើសព្រៃឈើ និងអនុក្រឹតដាក់តំបន់ព្រៃឈើមួយចំនួន ជាព្រៃការពារ៕
loading...
ដោយ៖ .camnews.org
EmoticonEmoticon