loading...
ទុកឲ្យខ្ញុំសួរអ្នកនូវសំណួរមួយនេះ "តើអ្វីខ្លះដែលមនុស្សស្រីចង់បានពីបុរសម្នាក់?” តើវាជាស្នេហា, ផ្ទះ ឬប្រាក់?សព្វថ្ងៃនេះ មនុស្សស្រី ៩០%ចង់បានប្រាក់ និងចង់រៀបការជាមួយបុរសអ្នកមាន។ អ្នកជំនាញខាងស្នេហាបាននិយាយថា មនុស្សស្រីដែលស្រឡាញ់ប្រាក់ជាងស្នេហា នាងនឹងមិនអាចរស់នៅជាមួយគ្នាបានយូរអង្វែងឡើយ។

loading...
ការស្រឡាញ់របស់ជាងស្នេហានឹងមិននាំមកនូវក្តីសុខឲ្យគូស្នេហ៍ទាំងពីរឡើយ,
ហើយក៏គ្មានក្តីស្រឡាញ់បន្តិចណាឲ្យគ្នាដែរ។
ដូច្នេះតើមូលហេតុអ្វីបានជាមនុស្សស្រីចង់រៀបការនឹងបុរសអ្នកមាន?
តើសំណួរមួយនេះ បុរសៗភាគច្រើនក៏ចង់ឆ្លើយដែរ តើមែនទេ?
ប្រសិនបើអ្នកមានលុយច្រើន ហើយចង់បានមនុស្សស្រីម្នាក់មកនៅក្បែរ
នេះជាឱកាសរបស់អ្នកដែលអាចយកឈ្នះលើបេះដូងមនុស្សស្រីបាន។ដូច្នេះ សុភាពបុរសទាំងឡាយ សូមកុំខ្ជះខ្ជាយពេលវេលាច្រើនពេក។ ក្រឡេកមើលមូលហេតុដែលគួរឲ្យតក់ស្លុតទាំងនេះ ជាមូលហេតុដែលមនុស្សស្រីចង់រៀបការនឹងបុរសអ្នកមាន។ ទាំងនេះជាការពិតដែលធ្វើឲ្យអ្នកភ្លឺភ្នែក និងធ្វើឲ្យបានឃើញពីការបង្កើតស្នេហាបែបថ្មី៖
ឋានៈសង្គម
ដោយសារឋានៈសង្គម, ធ្វើឲ្យមនុស្សស្រីចង់រៀបការនឹងបុរសដែលមានលុយច្រើន។ ចំពោះមនុស្សស្រីភាគច្រើន បុរសមានឋានៈក្នុងសង្គមខ្ពស់ពិតជាសំខាន់ខ្លាំងជាងសុភមង្គល។
ទំនុកចិត្ត
លុយធ្វើឲ្យមនុស្សស្រីមានទំនុកចិត្តក្នុងជីវិតរបស់នាង។ នៅពេលនាងមានលុយច្រើនក្នុងដៃ នាងដឹងថា ជីវិតរបស់នាងនឹងល្អប្រសើរទៅថ្ងៃអនាគត។
ចង់មានពេលវេលាជាមួយគ្នាបានច្រើន
អ្នកមានហាក់បីដូចជាមានពេលវេលាច្រើន បើប្រៀបធៀបនឹងអ្នកមានឋានៈកណ្តាល។
មនុស្សស្រីចង់បានបុរសដែលនឹងអាចនៅជាមួយនឹងបានញឹកញាប់ ហើយមានតែបុរសអ្នកមានប៉ុណ្ណោះ ដែលអាចផ្តល់ឲ្យនាងគ្រប់ពេលដែលនាងត្រូវការ។
តម្រូវការសម្រាប់ថ្ងៃអនាគតដ៏ប្រសើរ
នៅពេលមនុស្សស្រីរៀបការរួច នាងគិតដល់អនាគត និងក្តីសង្ឃឹមរបស់កូន។ ដូច្នេះ នៅពេលមនុស្សស្រីរៀបការនឹងកូនអ្នកមាន, កូនរបស់នាងនឹងទទួលបានប្រាក់ចំណូលច្រើន ហើយនាងក៏ដូចគ្នា។
អតីតកាលជូរចត់
មនុស្សស្រីដែលស្រឡាញ់បុរសឋានៈកណ្តាល ឬបុរសមានសេដ្ឋកិច្ចទាបតែងតែជួបនឹងការឈឺចាប់ ដែលធ្វើឲ្យនាងគិតយ៉ាងច្បាស់ថា គួររៀបការនឹងបុរសជាអ្នកមានវិញ។
គាត់ជាមនុស្សឆ្លាត
មិនមែនត្រឹមតែបុរសមានលុយច្រើនអាចទាក់ទាញចិត្តរបស់មនុស្សស្រីបានទេ តែបុរសឆ្លាតក៏អាចឆក់យកបេះដូងរបស់នាងបានដែរ។ ដូច្នេះ ប្រសិនបើគាត់ជាបុរសឆ្លាត ហើយមានលុយច្រើន គាត់នឹងមិនអាចគេចផុតឡើយ។
ចង់រស់នៅស្រួល
ជីវិតដែលរស់នៅបានសុខស្រួល និងគ្មានការឈឺចាប់ ជាជីវិតដែលមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន។ ដូច្នេះ នាងពេញចិត្តនឹងស្រឡាញ់ ហើយរៀបការនឹងបុរសអ្នកមាន៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon