ឧទ្ធម្ភាគចក្រអូប័រនិងរថយន្តយោធាបើកឆ្វែលទីស្នាក់ការបក្សប្រឆាំង

loading...

loading...

loading...

credit: RFA Khmer

ធ្លាយវីដេអូ កែវ នីសា ឲ្យគ្រូអាគមថៃសាក់យ័ន្តនៅខ្នង

loading...
ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត។ នាងនឹងកា្លយជាតារាស្រីទីពីរដែលធ្វើការសាក់យ័ន្តមន្តគាថាបែបសម័យបុរាណបន្ទាប់ពីតារាសម្តែងស្រីកញ្ញាពេជ្រ អាវីហ្សា ហើយយ័ន្តនេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណាសាក់ផងដែរ។

ថ្មីៗនេះការសាក់រូបលើកដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជា ប៉ុន្តែការសាក់យ័ន្តគាថា បែបអបិយជំនឿមិនមានច្រើនទេ។ កញ្ញា ពេជ្រ អាវីហ្សា ទើបតែសាក់មន្តអាគមលើក្រោយខ្នងនៃស្មាខាងឆ្វេងរបស់ខ្លួន ដែលគេដឹងថាគឺជាទម្រង់សាក់ដែលតារាថៃ និងតារាហូលីវូដធ្លាប់បានធ្វើដោយពួកគេមានជំនឿទៅលើគ្រូអាគមមួយថា នឹងអាចឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីកចម្រើន។ មិនបានប៉ុន្មានផងតារាសម្តែងស្រីល្បីឈ្មោះរឿងទាំងស្នេហានិងការងារសិល្បៈអ្នកនាង កែវ នីសា ត្រូវបានគេហទំព័រហ្វេសប៊ុករបស់គ្រូស្នេហ៍ និងគ្រូសាក់យ័ន្តដ៏ល្បីនៅប្រទេសថៃទម្លាយចេញនូវដេអូខ្លីគ្រាដែលនាងចូលទៅពឹងពាក់ឲ្យគ្រូម្នាក់នោះជួយសាក់ និងសូត្រមន្តគាថាស្តោះផ្លុំ។ ខ្សែវីដេអូខ្លីរយៈពេល២៨វិនាទី បានបង្ហាញពីតារាសម្តែងកែវ នីសា ស្លៀកខោខូវប៊យអាវវាលខ្លៀកពណ៌ខ្មៅអង្គុយបទជើងប្រណំ ហើយមានគ្រូស្នេហ៍ស្លៀកសពាក់សរអង្គុយពីក្រោយប្រើដែកស្រួចចាក់សាក់ពីខាងក្រោយខ្នង។ បើទោះបីជាការសាក់ដោយដែកស្រួចដែលមានទឹកថ្នាំនៅខាងចុងនោះបានធ្វើឲ្យតារាស្រីរូបនេះឈឺចុកចាប់ក្តីក៏តារាស្រីរូបនេះអាចទ្រំទ្របានដែរ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង និងពិធីការិនីទូរទស្សន៍CNC រូបនេះបាននៅឡើយទេ ជុំវិញការសាក់រូបយ័ន្តនៅក្រោយខ្នងស្មាខាងឆ្វេង។ ប៉ុន្តែប្រភពពីអ្នកសិល្បៈបានបញ្ជាក់ថា គ្រូស្នេហ៍ដែលល្បីល្បាញខាងសាក់នេះត្រូវបានគេស្គាល់ថាជាគ្រូស្នេហ៍និងសាក់យ័ន្តដ៏ល្បីនៅទីក្រុងបាងកកប្រទេសថៃ។ មានតារាសម្តែងហូលីវូដ និងតារាសម្តែងថៃស្រីជាច្រើនបានធ្វើការសាក់យ័ន្តគាថាប្រភេទនេះដែលពួកគេមានជំនឿថានឹងនាំឲ្យការងារសិល្បៈពួកគេកាន់តែរីកចម្រើន។ ប៉ុន្តែការសាក់យ័ន្តនេះក៏ត្រូវត្រណមជាច្រើនមុខដូចជាហាមមិនឲ្យទទួលទានស្រា លេងល្បែង សេពគ្រឿងញៀន និយាយកុហក និងយកប្ដីគេជាដើម៕
loading...









 




loading...
credit: http://nkdnews.com

និស្សិតខ្មែរដ៏ឆ្នើមម្នាក់ស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះដែល

loading...
គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែសីហា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ការបុកគ្នារវាងរថយន្តបែនដឹកដី និងរថយន្តផ្ទុកអ្នកដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់។ នេះបើតាមរបាយការណ៍របស់ប៉ូលិសមូលដ្ឋាន។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sam-Ang Prak ដែលជាព្រះសង្ឃផងដែរនោះ និស្សិតដ៏ឆ្នើមម្នាក់ឈ្មោះ ហៀង សូលីណែត ស្ថិតក្នុងចំណោមជនរងគ្រោះដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ។ តាមប្រវត្តិសិក្សាដែលផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួន (Solinet Heang) កញ្ញា សូលីណែត រៀនចប់នៅវិទ្យាល័យទូលទំពូងនៅឆ្នាំ២០០៩ ហើយបន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

សូលីណែត ក៏បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅបរទេសផងដែរ ដែលក្នុងនោះ មានកម្មវិធីអាស៊ាននៅ Chiang Mai University ប្រទេសថៃ និងកម្មវិធី Erasmus Mundus Areas+Program នៅសាកលវិទ្យាល័យ Tallinn University of Technology Inteational ប្រទេសអេស្តូនី ជាដើម៕


loading...


loading...
credit:  khmernews

ព្រឹកនេះ ព្រឹ​ទ្ធ​សភា​ប្រជុំ​ពិនិត្យ​លើក​អភ័យ​ឯក​សិ​ទ្ធិ​របស់​លោកស្រី ថា​ក់ ឡា​នី

loading...
រាជធានី​ភ្នំពេញ ៖ តាម​សំណើ​របស់​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ ព្រឹ​ទ្ធ​សភា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​សុំ​លើក​អភ័យ​ឯក​សិ​ទ្ធិ​សភា​របស់​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ធ​សភា​មណ្ឌល​ភូមិភាគ​ទី​២ ។

តាម​គម្រោង​កិច្ចប្រជុំ​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ២០១៦ នី​មាន​ព្រឹ​ទ្ធ​សភា​ក្នុង​ខណ្ឌចំការមន ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធសភា ។

លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ធសភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី បាន​ត្រូវ​មេធាវី​តំណាង​ក្នុង​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក គី តិច បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ព័​ន្ធ​នឹង​ការ​ចោទប្រកាន់​ថា រដ្ឋអំណាច​ជា​អ្នក​រៀបចំ ​និង​ស្ថិត​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ទារ​សំណង​១០០​រៀល ៕


loading...


 
loading...

credit: kohsantepheapdaily


ចង់ដឹងអត់? តើរមៀតផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព និង​សម្រស់​របស់​អ្នក

loading...

 


រមៀតមិនត្រឹមតែជាធាតុផ្សំក្នុងអាហារដ៏មានឱជារសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឱសថផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ផងដែរ។

រមៀត​មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការរលាក និង​ភាពចាស់ ហើយ​សមាសធាតុ​សកម្ម​ក្នុង​រមៀត​ជួយ​កម្ចាត់​ជាតិពុល ការពារពី​ការកើត​ជំងឺ​មហារីក។

រមៀត​ក៏​សម្បូរ​ទៅដោយ​ជាតិសរសៃ កាល់ស្យូម និង​វីតាមីន។
ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​រមៀត​ចំពោះ​សុខភាព៖

    - ជួយ​ព្យាបាល​ដំបៅ របួស
    - ការពារពី​ជំងឺមហារីក
    - ជួយ​សម្រួល​អារម្មណ៍​របស់​អ្នក
    - ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ
    - ការពារពី​ជំងឺ​បាត់បង់​ការចងចាំ
    - ជួយ​រក្សា​សុខភាព​បេះដូង
    - ការពារ​អ្នក​ពី​ជំងឺ​សន្លាក់​ឆ្អឹង
    - ជួយ​រឹត​បន្តឹង​ស្បែក​ឱ្យ​តឹង​ណែន​ល្អ
    - ជា​ឱសថ​ធម្មជាតិ​បំបាត់​ការឈឺចាប់
    - ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ថ្លើម
    - ជំនួយដល់​ស្បែក ធ្វើឱ្យ​ស្បែក​កាន់តែ​ស្អាត និង​មាន​សុខភាព​ល្អ
     - ប្រឆាំងនឹង​ជំងឺ​ទឹកនោម​ផ្អែម
loading...

ខាងក្រោម​នេះ​ជា​រូបមន្ត​ធ្វើ​ឱសថ​រមៀត៖

    - លាយ​ម្សៅ​រមៀត​បន្តិច ម្សៅ​ស្រូវ​សាឡី​បន្តិច​ជាមួយ​ទឹក​ក្រូចឆ្មា និង​ទឹក​ប៉េងប៉ោះ។
    - អ្នក​អាច​លាប​វា​លើ​តំបន់​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក និង​រង់ចាំ​រយៈពេល ១០នាទី។
    - អ្នក​ក៏​អាច​ប្រើ​ទឹក​ម្នាស់​លាយ​ជាមួយ​ម្សៅ​រមៀត លាប​លើ​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​រយៈពេល ១០នាទី នោះ​អ្នក​នឹង​សង្កេតឃើញ​ពី​ភាពខុសប្លែក​យ៉ាងឆាប់រហ័ស។

រូបមន្ត​ធ្វើ​ទឹកដោះគោ​មាស

នេះ​ជា​រូបមន្ត​បុរាណ​ដ៏ល្បី​ឈ្មោះ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងទូលំទូលាយ។ វា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ៖

    - ឆ្លង​មេរោគ​ក្នុង​តម្រងនោម
    - រាករូស
    - ឆ្លង​មេរោគ​ក្នុង​ប្លោកនោម
    - ជំងឺ​រលាក​ទង​សួត
     - ផ្តាសាយ
    - សន្លាក់​ដៃ​ជើង
    - ឈឺចាប់​សាច់ដុំ
    - ស្បែក​ជ្រីវជ្រួញ
    - ឈឺ​ក្បាល
    - គ្រុនក្តៅ
    - ឆ្លងមេរោគ​ប៉ារ៉ាស៊ីត

ធាតុផ្សំ​មាន៖

    - ទឹកឃ្មុំ​សុទ្ធ ១ស្លាបព្រាកាហ្វេ
    - ម្សៅ​ឧបឈើយ ១/២ស្លាបព្រាកាហ្វេ
    - ទឹកដោះគោ ១ពែង
    - ម្សៅ​រមៀត ១/២ស្លាបព្រាកាហ្វេ
    - ប្រេង​ដូង ១/២ស្លាបព្រាកាហ្វេ
    - ម្រេច​ខ្មៅ​ស្រស់ ១/៤ស្លាបព្រាកាហ្វេ

ការណែនាំ

    - អ្នក​គួរ​ដុត​កម្តៅ​ទឹកដោះគោ​ជាមុនសិន រួច​បន្ថែម​ម្សៅ​ឧបឈើយ​ចូល
    - ដាក់​ទឹកឃ្មុំ ម្រេច ម្សៅ​រមៀត និង​ប្រេងដូង​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វល្អ​រហូតដល់​ក្តៅ​ល្មម
    - បន្ទាប់មកទៀត​អ្នក​ត្រូវ​ចម្រាញ់​យក​ទឹក​វា​មក​ផឹក៕
loading...

credit: mungkulkar

មាស សុខសោភា នឹងបង្ហាញវត្តមាន​ក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីស្រាបៀរ​លីអូដ៏អស្ចារ្យ ​កក្រើកក្លឹប RCA ចុងសប្ដាហ៍នេះ

loading...
(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ បានប្រារព្ធធ្វើឡើង ស្ទើរតែគ្រប់ខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា បង្កនូវភាពសប្បាយ រីករាយរួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ប្រគំតន្ត្រីស្រាបៀរលីអូ នឹងប្រារព្ធធ្វើនៅក្លឹប «RCA» រាជធានីភ្នំពេញ ដើម្បីបង្កើតភាពសប្បាយរីករាយ ជាមួយបទចម្រៀងកន្ដ្រាក់អារម្មណ៍ ជាមួយនឹង​កញ្ញា មាស សុខសោភា និងតារាល្បីៗជាច្រើនទៀត​ រូបទៀត។

កាន់តែពិសេសនោះ រាល់ការទិញកុំម្ម៉ង់ស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ពីស្រាបៀរលីអូ​។ សូមកុំភ្លេចណា សូមចូលរួមជាមួយស្រាបៀរ​លីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល!។

គួរបញ្ជាក់ថា នេះជាកម្មវិធីដំបូងបង្អស់ ដែលធ្វើឲ្យអតិថិជន មានភាពភ្ញាក់ផ្អើល ដោយពួកគាត់អាចស្នើសុំបទចម្រៀង ដែលខ្លួនពេញចិត្ត ដើម្បីឲ្យកញ្ញា មាស សុខសោភា ច្រៀងផ្ទាល់​នៅលើឆាកផងដែរ។ កម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ ដ៏អស្ចារ្យ​នេះ ក៏ទើបតែបានប្រារព្ធ​នៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែសីហា ក្នុង​ក្លឹប Hip Hop ដោយមានការចូលរួមពីសំណាក់ អតិថិជនយ៉ាងច្រើនកុះករនិងជា កន្លែងដែលអតិថិជន អាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យដែលអាចកើតមានឡើង គ្រប់ពេល ជាមួយស្រាបៀរលីអូ៕
loading...








loading...

credit: freshnews

ពិត​ជា​​កំពូលប្រើ​ល្បឿន! ខ្ទេចមើល​លែងយល់​ទាំងមនុស្ស​ទាំងរថ​យន្ត

loading...
ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នៅវេលាមុននេះ នាថ្ងៃទី២៩ សីហា ២០១៦ មាន​ករណីគ្រោះថ្នាក់​ចរចរណ៍ដ៏គួរ​ឱ្យ​រន្ធត់បំផុត រវាង​រថយន្ត​២គ្រឿង​បុក​គ្នាទាំងកំរោលខ្ទេចទាំងសងខាង និងមនុស្ស​បានខ្ទាត​ចេញ​ឡើងរប៉ាត់រប៉ាយ​ជាច្រើននាក់ ដែល​ហេតុការណ៍នេះកើតឡើង​ត្រង់​ចំណុចតាមបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តបាត់ដំបង ។
ទោះបីជាយ៉ាងណា ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុដែលបុកគ្នានេះទេ ។ ចំណែកឯចំនួនអ្នកស្លាប់៩នាក់ មានប្រុស៤នាក់ (ស្រី៥នាក់) ​និងរបួសធ្ងន់៤នាក់ ប្រុសម្នាក់ (ស្រី៣នាក់) នេះបើតាមការអោយដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ខណៈ​សមត្ថកិច្ចចុះពិនិត្យ​ និងបញ្ចៀសការកកស្ទះចរាចរណ៍ ៕


loading...



 
loading...

credit:  kohsantepheapdaily





ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

loading...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឌី ស្រី​នូ អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-6182 បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​ក៏​ត្រូវ​ រថយន្ត​នោះ​បុក​ចំ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ប៉ើង​ ប្រមាណ​១០​ម៉ែត្រ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ក្រោម​សម្រែក​ ស្រែក​ទ្រហោយំ​ពី​សំណាក់​ជីដូន ព្រោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ។
ក្រោយ​ពេល​កើតហេតុ ភ្លាម​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕


loading...


 
loading...

credit:  kohsantepheapdaily

នៅប្រទេសថៃមានពលករខ្មែរម្នាក់បានស្លាប់បើអាណិតសូមជួយស៊ែរបន្តផង់

loading...

 

loading...


loading...
credit: youtube

បេក្ខជនម្នាក់កូរពេញឆាក Cambodian Idol ធ្វើឲ្យអ្នកមើលទប់សំណើបមិនបាន អាចយកគាត់ទៅកំប្លែងបាន Share ចែកសេក្តីរីករាយទាំងអស់គ្នា អបអរសាទរដែលគាត់ជាប់ទៅវគ្គបន្ត

loading...

 
loading...


loading...

credit: youtube

CAMBODIA IDOL 2016 JUDGE AUDITION SEASON 2 WEEK សុគន្ធាធ្វើអោយ សុគន្ធកញ្ញាសម្រក់ទឹកភ្នែកពេលដែលនាងច្រៀងបទ ម៉ែ


credit: youtube

នាយឧត្តមសេនីយ៍ គន់ គីម ព្រមានព្រះអង្គម្ចាស់ធម្មិកោ កុំឱ្យព្រហើនជាមួយកងទ័ព បន្ទាប់ពីព្រះអង្គមានបន្ទូលថា ស្ថាប័នកងទ័ពរំលោភលើព្រះមហាក្សត្រ (Video Inside)

loading...


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានប្រតិកម្មខ្លាំងៗទៅនឹងការរិះគន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលថា នៅក្នុងស្ថាប័នកងទ័ព ប៉ូលិសមិនមានតាំងរូបព្រះឆាយាល័ក្ខ បែរជាតាំងរូបអ្នករំដោះថ្ងៃ៧មករា។

លោកនាយឧត្តមសេនីយ៍រូបនេះ បានហៅការមានព្រះបន្ទូលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករបស់គណបក្សសង្រ្គោះជាតិ នាពេលនេះថា កំពុង «ព្រហើន» ដាក់អង្គភាពកងទ័ពនៅក្នុងប្រទេសកម្ពុជា ហើយនាយឧត្តមសេនីយ៍បញ្ជាក់ថា «កងទ័ពមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរព និងការពាររាជរដ្ឋាភិបាល ដូចគ្នាទៅនឹងស្ថាប័នព្រះមហាក្សត្រ»។

នាយឧត្តមសេនីយ៍ បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំមិនខ្លាចក្រែងរឿងដាក់រូបថត ៧មករា រឿងព្រះមហាក្សត្រ គឺត្រូវតែគោរព ជាទីសក្ការៈដែលយើងខ្ញុំ ទាំងអស់គ្នាត្រូវតែគោរពត្រូវតែបូជា ប៉ុន្តែចំពោះអ្នកឯងមួយដែលជាស្តេចធ្វើនយោបាយ ខ្ញុំមិនស្តាប់អ្នកឯងទេ ហើយខ្ញុំមិនគោរពអ្នកឯងទេ ហើយខ្ញុំក៏មិនតាមអ្នកឯងដែរ អ្នកឯងត្រូវយល់ឱ្យច្បាស់ កុំព្រហើនជាមួយកងទ័ព»។

ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា នៅកម្ពុជាស្ថាប័នព្រះមហាក្សត្រ ពេលនេះកំពុងរងនូវការរំលោភបំពាន។ ព្រះអង្គច្បាស់ថា ស្ថាប័នប៉ូលិស ទាហាន នីមួយៗ រៀលរាល់ថ្ងៃនេះ ពុំបានតាំងរូប ព្រះឆាយាល័ក្ខនៅក្នុង អង្គភាពរបស់ខ្លួនទេ ប៉ុន្តែបែរជាតាំងរូបថត៧មករាទៅវិញ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូល នៅក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះថា «វាបំពានដល់ ស្ថាប័នព្រះមហាក្សត្រ សឹងតែរៀងរាល់ថ្ងៃ ទៅមើលទៅ ! នៅក្នុងបន្ទាយ អង្គភាព ស្នងការប៉ូលិសនីមួយៗមានព្រះឆាយាលក្ខ័ព្រះមហាក្សត្រ ដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់យើងទេ? គឺអត់មានទេ ផ្ទុយទៅវិញមានតែរូបថត ៧មករា ឆ្នាំ១៩៧៩ អាហ្នឹងជាការរំលោភបំពានស្ថាប័នព្រះមហាក្សត្រ ក៏ដូចជារំលោភបំពានលើរដ្ឋធម្មនុញ្ញ»។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា កងទ័ពមានការគោរពស្រឡាញ់ និងការពារព្រះមហាក្សត្រ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ កងទ័ពអាចអព្យាក្រឹត្យបានចំពោះគណបក្សនយោបាយ ប៉ុន្តែកងទ័ពមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលទេ។

លោក គន់ គីម បានថ្លែងថា «កងទ័ព ទោះបីជាគេយករូបថត ៧មករាទៅដាក់តាំង ក៏ជាសិទ្ធិរបស់គេព្រោះគេយកជាតិ និងរំដោះប្រជាជនគេអព្យាក្រឹត្យបាន តែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹត្យជាមួយនាយករដ្ឋមន្រ្តី ដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ ដែលប្រជាជនបោះឆ្នោតឱ្យទេ ដូច្នេះកងកម្លាំងប្រដាប់អាវុធការពារដាច់ខាត ចំពោះព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលដែលប្រជាជនបានបោះឆ្នោតឱ្យ»។

នាយឧត្តមសេនីយ៍ បានបន្ថែមថា «ចំពោះទីស្នាក់ការដែលបំពេញការងារ ទីតាំងណាក៏មានព្រះមហាក្សត្រ ដោយឡែកអគារស្នាក់នៅ ឬក៏អគារផ្សេងៗ រាជរដ្ឋាភិបាល ឬម្ចាស់គេផ្តល់ឱ្យ យើងក៏បានដាក់នូវរូបសំណាក ព្រោះនាយករដ្ឋមន្រ្តីជាមេដឹកនាំរបស់គេ ដូច្នេះគេក៏មានសិទ្ធិដាក់ មិនមែនជាទីតាំងធ្វើការ ឬប៉ុយរ៉ូធ្វើការ ប៉ុន្តែជាអគារស្នាក់នៅ ឬអគារផ្សេងៗដែលជាអំណោយរបស់រាជរដ្ឋាភិបាល ឬក៏អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះគេមានសិទ្ធិដាក់គ្រប់គ្រាន់ បើអ្នកឯងចង់ឱ្យគេដាក់អាហ្នឹងដែរ អ្នកឯងមកធ្វើមក គេដាក់ឱ្យហើយ»។

ដោយឡែក លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានច្រានចោលទៅកាន់ការចោទប្រកាន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ផងដែរ។ លោកថានៅអង្គភាពធ្វើការរបស់សមត្ថកិច្ច មិនមានការបង្គាប់ណាមួយមិនឱ្យតាំងរូបព្រះឆាយាល័ក្ខនោះឡើយ ហើយថា នៅអង្គភាពសមត្ថកិច្ច ទាំងអស់តែងមានរូបព្រះឆាយាល័ក្ខគ្រប់កន្លែង។ លោកថា «គ្មានការណែនាំណាមួយ មិនឱ្យដាក់តាំងព្រះឆាយាល័ក្ខនោះទេ»។

លោក ខៀវ សុភ័ក ហៅ ការចោទប្រកាន់របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថាជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ៕

សូមស្តាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម៖
loading...


loading...
credit: freshnewsasia.com

Kategori

Kategori