loading...
អ្នកទាំងអស់គ្នាត្រូវដឹងថា ជម្ងឺគាំងបេះដូងជាមូលហេតុចម្បងនៃសេចក្តីស្លាប់
ហើយវាមានរយៈពេលជាច្រើនឆ្នាំមកហើយ។
មានមូលហេតុជាច្រើនដែលបណ្តាលឲ្យគាំងបេះដូង
ដែលអ្នកមិនធ្លាប់បានដឹង។ ជម្ងឺគាំងបេះដូងជា
ជាលិកាងាប់ដែលបាត់បង់ពីផ្លូវសរសៃឈាម។ ជាលិកាងាប់នេះ ធ្វើឲ្យមានការឈឺចាប់
និងដាក់សម្ពាធលើរាងកាយ និងបេះដូងរបស់អ្នក។
loading...
បញ្ហានេះ ពិបាកចំពោះបុគ្គលមួយចំនួនដែលជួបនឹងគ្រោះថ្នាក់ ដោយសារសម្ពាធលើរាងកាយខ្លាំង។ ក្នុងករណីនេះ ធ្វើឲ្យបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សរសៃឈាមបេះដូង។
យើងធ្លាប់ដឹងមកហើយថា "ការពារប្រសើរជាងព្យាបាល” ដូច្នេះហើយ ការពារពីជម្ងឺគាំងបេះដូង ដោយសម្គាល់មើលតាមរោគសញ្ញារបស់វាឲ្យបានមុន ឬទុកជាមុន។ ខាងក្រោមនេះ នឹងបង្ហាញពីរោគសញ្ញា ៦យ៉ាង ដែលអ្នកត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត៖
មូលហេតុនៃជំងឺគាំងបេះដូង
ជម្ងឺគាំងបេះដូង កើតឡើងនៅពេលមានការកកើតឡើងនៃកំណកកំបោរ ក្នុងសរសៃឈាមរបស់អ្នក បណ្តាលឲ្យបាត់បង់ការផ្គត់ផ្គង់ឈាមទៅឲ្យបេះដូង ដូច្នេះនាំឲ្យមានជម្ងឺគាំងបេះដូង។
១. ចេញញើសត្រជាក់ និងវិលមុខ
ដោយសារបញ្ហាលំហូរឈាមខ្សោយ ដូច្នេះរាងកាយនឹងមិនអាចទទួលបានឈាមគ្រប់គ្រាន់ តាមតម្រូវការ ដើម្បីដំណើរការមុខងារឲ្យបានត្រឹមត្រូវឡើយ។ ហើយនេះ ជាសញ្ញាមួយបង្ហាញថា អ្នកប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកត្រូវទៅជួបនឹងអ្នកជំនាញឲ្យបានឆាប់រហ័សបំផុត។
២. សម្ពាធដើមទ្រូង
សម្ពាធជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ជម្ងឺគាំងបេះដូងជិតនឹងមកដល់។ បុគ្គលជាច្រើនមិនអើពើនឹងបញ្ហាសម្ពាធនេះ បែរជាគិតថា វាជារឿងធម្មតា តែទោះបីជាយ៉ាងណា វាមិនមែនដូច្នោះទេ។ គួរតែទៅពិនិត្យមើលវាភ្លាមៗ។
៣. ខ្សោយ
រាងកាយកាន់តែចុះខ្សោយទៅៗ និងអស់កម្លាំង ជាសញ្ញាមួយផ្សេងទៀតបង្ហាញថា អ្នកអាចប្រឈមមុខនឹងការគាំងបេះដូង។ ដោយសារផ្លូវសរសៃឈាមតូចចង្អៀត ធ្វើឲ្យរាងកាយមិនអាចទទួលបានឈាមគ្រប់គ្រាន់ ដើម្បីផ្ដល់ឲ្យសរីរាង្គទាំងមូល។
៤. អស់កម្លាំង
អ្នកកំពុងតែប្រឈមមុខនឹងបញ្ហាអស់កម្លាំង និងហត់នឿយខ្លាំងគ្រប់ពេល វាអាចជាលទ្ធផលនៃការបាត់បង់ការបញ្ជូនឈាមទៅឲ្យបេះដូងរបស់អ្នក។ ជាទូទៅ បញ្ហានេះកើតឡើងដោយសារកំណកកំបោរក្នុងសរសៃឈាម។
៥. ដកដង្ហើមបានខ្លីៗ
ដោយសារការបាត់បង់លំហូរឈាមក្នុងរាងកាយ ធ្វើឲ្យសួតអ្នកក៏ជួបប្រទះនឹងបញ្ហាដូចគ្នាដែរ។ សួតរបស់អ្នកនឹងមិនអាចស្រូបយកខ្យល់បានគ្រប់គ្រាន់ នាំឲ្យដកដង្ហើមបានខ្លីៗ។ ក្រោយពីទទួលបានសញ្ញាគួរឲ្យខ្លាចនេះ អ្នកគួរទំនាក់ទំនងទៅអ្នកជំនាញឲ្យបានឆាប់។
៦. អាការៈផ្តាសាយ និងគ្រុនរងារ
លើកលែងតែអាការៈគ្រុនរងារធម្មតា ប្រសិនបើអ្នកមានអាការៈរងារ និងផ្តាសាយដូចជាទទួលរងផលប៉ះពាល់ពីអ្វីមួយ នោះវាប្រហែលជាសញ្ញាបង្ហាញថា ជម្ងឺគាំងបេះដូងនឹងកើតមានឡើង។ ដូច្នេះ អ្នកគួរទំនាក់ទំនងទៅកាន់អ្នកជំនាញភ្លាម៕
loading...
source:http://mungkulkar.com
EmoticonEmoticon