៥ ចំណុច​ប្រាប់ថា គាត់ស្រឡាញ់អ្នកដើម្បីតែខ្លួនប្រាណ

loading...

សម័យនេះពិបាករកមនុស្សស្មោះស្នេហ៍ណាស់ មានអ្នកខ្លះស្រឡាញ់គ្នារាប់ឆ្នាំតែចុងក្រោយបានត្រឹមតែទឹកភ្នែក។ ហេតុនេះហើយ មុននឹងដាក់ចិត្តស្រឡាញ់ជ្រាលជ្រៅទៅលើនណាម្នាក់រឿងដំបូងដែលអ្នកត្រូវដឹង គឺថាតើបុរសម្នាក់នោះស្រឡាញ់អ្នកដើម្បីតែខ្លួនប្រាណ ឬដោយចិត្តស្មោះ? 
ប្រសិនបើគាត់ស្រឡាញ់អ្នកគ្រាន់តែបំពេញតណ្ហា អ្នកគួរតែបញ្ឈប់ផ្លូវដើរត្រឹមនេះ ព្រោះបុរសបែបនេះកម្រនឹងយកអ្នកជាគូអនាគកណាស់។
 
loading...


ខាងក្រោមនេះជាសញ្ញាមួយចំនួនបង្ហាញថា គាត់ស្រឡាញ់អ្នកដើម្បីតែខ្លួនប្រាណតែប៉ុណ្ណោះ៖

ឃើញតែភាពស្រស់ស្អាត
ប្រសិនបើបុរសដែលអ្នកកំពុងតែទាក់ទងជាមួយសម្លឹងឃើញតែភាពស្រស់ស្អាតរបស់អ្នក កុំព្យាយាមបន្តដំណើរទៀតអី ព្រោះអ្វីៗនឹងត្រូវបញ្ចប់នៅពេលដែលអ្នកអស់សម្រស់។

គាត់មិនដែលព្យាយាមដោះស្រាយបញ្ហារបស់អ្នក
នៅពេលដែលអ្នកមានបញ្ហាអ្វីមួយ គាត់កម្រនឹងជួយអ្នកណាស់ ចំណុចនេះបង្ហាញយ៉ាងច្បាស់ថា គាត់ស្រឡាញ់អ្នកដើម្បីតែសប្បាយ។

គាត់ឆ្លៀតឱកាសប៉ះពាល់អ្នកគ្រប់ពេល
បុរសដែលមានត្រូវការតណ្ហាតែងតែឆ្លៀតឱកាសប៉ះពាល់អ្នករៀងរាល់ពេល។ ដូច្នេះអ្នកត្រូវព្យាយាមសង្កេតមើលសកម្មភាពរបស់គាត់ តើរាលពេលដែលនៅជាមួយគ្នា គាត់តែងតែព្យាយាមប៉ះពាល់អ្នកគ្រប់ពេលមែនទេ?

គាត់ចូលចិត្តនិយាយពីបន្ទប់គេង
ប្រសិនបើរាល់ការសន្ទារបស់គាត់មិនទៅណាឆ្ងាយពីបន្ទប់គេង នោះសបញ្ជាក់ឲ្យឃើញថា ពិតជាចង់គេងលើគ្រែជាមួយអ្នកឆាប់ៗ។

ព្យាយាមឈ្លោះជាមួយអ្នក ពេលដែលគាត់សម្លឹងឃើញមនុស្សម្នាក់ទៀត
បុរសដែលមានគោលដៅគេងជាមួយមនុស្សស្រីឲ្យបានច្រើន គាត់នឹងព្យាយាមមិនអើពើនឹងអ្នក បន្ទាប់ពីគាត់សម្រេចបំណងហើយ។ ដូច្នេះគាត់នឹងរកលេសដើម្បីដោះដៃជាមួយនឹងអ្នក នៅពេលដែលឃើញនារីផ្សេងម្នាក់ទៀតដែលមានភាពទាកទាញ។
loading...
ដោយ៖ មង្គលការ


EmoticonEmoticon