loading...
ជាធម្មតាស្នាមជ្រួញ បានលេចឡើងជាលទ្ធផល នៃដំណើរការធម្មជាតិក្លាយទៅជាភាពចាស់
ដែលមនុស្សគ្រប់រូបមិនអាចជៀសរួច។ វាកើតឡើងនៅពេល ស្រទាប់កូឡាជែន និងអេឡាស្ទីន
ក្នុងជាលិកាភ្ជាប់នៃស្បែក បានក្លាយទៅជាស្ដើង និងត្រូវបានបំបែក។
ស្នាមជ្រួញបានលេចឡើងនៅគ្រប់ទីកន្លែង ប៉ុន្តែយើងអាចមើលឃើញភាគច្រើននៅលើ មុុខ
ត្រង់ក ខ្នងដៃ និងកំភួនដៃខាងលើ។
loading...
មានកត្តាខាងក្រៅមួយចំនួន ដែលអាចបង្កើនល្បើនក្នុងការឈានទៅរកវ័យចំណាស់
និងនាំឲ្យមានស្នាមជ្រួញមុនអាយុ។ កត្តាទាំងនេះរួមមាន
ការប៉ះជាមួយពន្លឺព្រះអាទិត្យ ឬបរិស្ថានអារក្រក់ ការជក់បារី
ការប្រើប្រាស់ថ្នាំមួយចំនួន ការស្តេ្រសច្រើនហួសប្រមាណ
ការសម្រកទម្ងន់លឿនពេក ការបាត់បង់វីតាមីន E និងហ្សែនការជម្រុញចិត្ត។
ក្រែមច្នៃប្រឆាំងនឹងភាពចាស់នេះ មិនត្រឹមតែអាចជួយកាត់បន្ថយស្នាមជ្រួញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានរារាំង ពីការបង្កើតថ្មីនៃស្នាមជ្រួញបានទៀតផង។ រឿងអស្ចារ្យមួយផ្សេងទៀតអំពីវានោះគឺ វាត្រូវបានបង្កើតឡើងដោយប្រើតែគ្រឿងផ្សំតែ ៤មុខតែប៉ុណ្ណោះ ហើយងាយស្រួលរកបំផុត។
រឿងសំខាន់មួយគឺ វីតាមីន C ដែលមានក្នុងចំណោមឳសថនេះ មានលក្ខណៈសម្បត្តិផ្សេងទៀត អាចជួយជម្រុញការផលិត នៃកូឡាជែន ជាប្រូតេអុីនដែលផ្ដល់ដល់ការបត់បែនទៅនឹងស្បែករបស់អ្នក។ ដោយការផ្ដល់ឲ្យស្បែករបស់អ្នក មានកម្រិតវីតាមីន C គ្រប់គ្រាន់ ក្នុងការបង្កើនការផលិតស្រទាប់កូឡាជែន ដូច្នេះហើយ ទើបវាអាចការពារពីការផលិតកោសិកាស្បែកជួ្រញ យ៉ាងមានប្រសិទ្ធភាពបំផុត។
គ្រឿងផ្សំទាំង ៤មុខនេះ មិនត្រឹមតែជួយសង្គ្រោះអ្នកពីការប្រឆាំងភាពចាស់នោះទេ ប៉ុន្តែវានឹងជួយរឹតបន្ដឹងស្បែកមុខរបស់អ្នក ឲ្យតឹងណែនបានយ៉ាងល្អផងដែរ។
loading...
ដោយ៖mungkulkar.com
EmoticonEmoticon