loading...
នេះជាដំណឹងល្អសម្រាប់អ្នក កំពុងតែមានបញ្ហា
និងចង់បំបាត់ជម្ងឺស្បែកស្ងួត។
វាអាចព្យាបាលឲ្យជាសះស្បើយបានដោយប្រើធាតុផ្សំដែលអ្នកមានរួចជាស្រេច
នៅក្នុងផ្ទះ។ វិធីព្យាបាលនេះ វាមានប្រសិទ្ធិភាព
និងប្រើពេលវេលាឆាប់រហ័សបំផុត។
loading...
វត្តមានរបស់អាស៊ីតឡាក់តិច, អាស៊ីតអាសេទិច,
អាស៊ីតម៉ាឡិចដែលមានក្នុងទឹកខ្មេះប៉ោមអាចប្រឆាំងនឹងបាក់តេរី
និងមេរោគផ្សិត ដែលអាចប្រឆាំងនឹងការឆ្លងមេរោគ
និងព្យាបាលស្បែកស្ងួត, រលាក និងកន្ទួលរមាស់។ លើសពីនេះទៀត
ទឹកខ្មេះប៉ោមជាប្រភពនៃសារធាតុប៊ែតា-ការ៉ូតែន
ដែលអាចជួយពង្រឹងការផលិតកោសិកាថ្មីឡើងវិញ។
លើសពីនេះទៀត ទឹកខ្មេះប៉ោមថែមទាំងមានផ្ទុកនូវវីតាមីន និងសារធាតុខនិជគ្រប់គ្រាន់ដូចជា ប៉ូតាស្យូម, សារធាតុប៉េកទីន, សូដ្យូម, ម៉ាញ៉េស្យូម, ដែក, កាល់ស្យូម, ផូស្វ័រិច និងស៊ុលផួរ។ ពួកវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងព្យាបាលបញ្ហាស្បែក។ ជាតិសរសៃក្នុងទឹកខ្មេះប៉ោមអាចកម្ចាត់ជាតិពុល។
មូលហេតុល្អៗផ្សេងទៀត អ្នកគួរលាងសម្អាតផ្ទៃមុខនឹងទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមអាចជួយឲ្យសម្រស់ស្បែកអ្នកក្មេងជាងវ័យ និងត្រូវបានគេប្រើសម្រាប់លាងសម្អាតផ្ទៃមុខ។ ប៉ុន្តែអ្នកមិនគួរប្រើទឹកខ្មេះប៉ោមសុទ្ធលាងសម្អាតលើផ្ទៃមុខរបស់ អ្នកឡើយ។ ដូច្នេះ ត្រូវត្រៀមទឹកខ្មេះប៉ោម ៥០% លាយជាមួយនឹងទឹក ៥០%។ ដំបូង សាកល្បងប្រើវាលាបលើស្នាមតូចមួយលើស្បែករបស់អ្នក ដើម្បីឲ្យប្រាកដថា ស្បែកអ្នកមិនប្រតិកម្មនឹងទឹកខ្មេះប៉ោមនេះ។
ទាំងនេះជាមូលហេតុ អ្នកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកនឹងទឹកខ្មេះប៉ោម៖
កាត់បន្ថយស្នាមអាចម៌រុយបណ្តាលមកពីភាពចាស់
វត្តមានរបស់អាស៊ីតអាល់ហ្វា ហៃដ្រូស៊ីលក្នុងទឹកខ្មេះប៉ោមអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជម្រុញដល់ការលូតលាស់នៃកោសិកាស្បែកថ្មី។ ដាក់សំឡីកប្បាសត្រាំក្នុងទឹកខ្មេះប៉ោម រួចញីលើស្នាមអាចម៌រុយ ហើយលាងសម្អាតវានឹងទឹកត្រជាក់ក្រោយរយៈពេល ១ម៉ោង។ ធ្វើបែបនេះឲ្យបាន ២ដងក្នុង ១ថ្ងៃរយៈពេល ៦សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។
បំបាត់មុន, ស្លាកស្នាម
ទឹកខ្មេះប៉ោមមានផ្ទុកនូវសារធាតុប្រឆាំងមេរោគផ្សិត និងបាក់តេរីដែលអាចជួយកាត់បន្ថយ និងការពារពីការកើតមុន និងស្លាកស្នាមនៅលើផ្ទៃមុខ។
រក្សាតុល្យភាព pH លើស្បែក
វាជួយការពារស្បែកពីការចេញជាតិខ្លាញ់ច្រើន និងស្ងួតខ្លាំង។
បំបាត់ភាពជ្រីវជ្រួញ
ទឹកខ្មេះប៉ោមសុទ្ធអាចជួយកម្ចាត់ស្នាមជ្រីវជ្រួញចេញពីលើផ្ទៃមុខរបស់អ្នក។ វានឹងធ្វើឲ្យស្បែកម៉ដ្ឋរលោងដូចជា សរសៃសូត្រ និងរក្សាបាននូវក្មេងជាងវ័យ។
កម្ចាត់ជាតិពុល
ប្រសិនបើអ្នកប្រើទឹកខ្មេះប៉ោមឲ្យបានទៀងទាត់ វានឹងជួយកម្ចាត់ជាតិពុលចេញពីលើផ្ទៃមុខ ព្រមទាំងការពារពីបញ្ហាផ្សេងៗទៅថ្ងៃមុខផងដែរ។
វិធីប្រើទឹកខ្មេះប៉ោម៖
ទាំងនេះជាវិធីដ៏មានប្រសិទ្ធិភាពបំផុត ក្នុងចំណោមវិធីជាច្រើនផ្សេងទៀត៖
១. ទឹកខ្មេះប៉ោមលាយជាមួយទឹក
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ទឹក ១ពែង
- កូនបាល់កប្បាស់ ៣
ចាក់ទឹក និងទឹកខ្មេះប៉ោមចូលក្នុងចានតូចមួយ។ បន្ទាប់មកដាក់សំឡីកប្បាសត្រាំ រួចលាបវាលើផ្ទៃមុខរបស់អ្នក។ ប្រើវិធីនេះរហូតដល់អាការៈអន់ថយ។ ប្រសិនបើស្បែកអ្នកងាយនឹងប្រតិកម្ម, លាយទឹកខ្មេះប៉ោម ១ស្លាបព្រាកាហ្វេជាមួយទឹកកន្លះកែវ។
២. ងូតទឹកខ្មេះប៉ោម
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោមកន្លះពែង
- ក្រែម ឬឡេផ្តល់ជាតិសំណើមប្រភេទណាមួយក៏បាន
ក្រោយពេលអ្នកចាក់ទឹកខ្មេះប៉ោមចូលទៅក្នុងអាងទឹក, ត្រាំខ្លួនអ្នកក្នុងទឹកនេះរយៈពេល ១៥នាទី។ បន្ទាប់មកជូតខ្លួនឲ្យស្ងួត ហើយលាបក្រែម ឬឡេផ្តល់ជាតិសំណើមដល់ស្បែក។
ធ្វើបែបនេះជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់បានលទ្ធផលល្អប្រសើរបំផុត។ ហើយអ្នកក៏អាចបន្ថែមប្រេងដូងចូលទៅក្នុងអាងទឹកបន្ថែមទៀតបាន។
៣. ទទួលទានទឹកខ្មេះប៉ោម
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ១ស្លាបព្រាកាហ្វេ
- ទឹក ១ពែង
លាយធាតុផ្សំទាំងនេះបញ្ចូលគ្នា រួចទទួលទានឲ្យបាន ២-៣ដងក្នុង ១ថ្ងៃដើម្បីពង្រឹងភាពស៊ាំ និងការព្យាបាលបញ្ហារោគស្បែកដូចជា ជម្ងឺស្បែកស្ងួតហើយប្រះឈាម។
៤. ទឹកខ្មេះប៉ោម និងម្សៅសូដា (Baking Soda)
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ម្សៅសូដា ៤ស្លាបព្រាកាហ្វេ
- ទឹក ១ពែង
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ដាក់ទឹកខ្មេះប៉ោម និងម្សៅសូដាលាយជាមួយទឹក រួចកូរឲ្យសព្វ។ ទទួលទានវាជារៀងរាល់ថ្ងៃរហូតដល់អាការៈបានប្រសើរឡើង។ លើសពីនេះទៀត អ្នកអាចបន្ថែមទឹកឃ្មុំ ដើម្បីជួយបង្កើនរសជាតិងាយស្រួលក្នុងការទទួលទាន។
៥. ទឹកខ្មេះប៉ោម និងទឹកឃ្មុំ
នេះជាធាតុផ្សំដែលមានថាមពលខ្លាំង។ វាអាចជួយព្យាបាលបញ្ហាការរលាក និងរោលកន្ទួលលើស្បែក ស្របពេលវត្តមាននៃសារធាតុប្រឆាំងបាក់តេរីរបស់ធាតុផ្សំជួយកម្ចាត់ បាក់តេរី។
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ទឹក ១កែវ
លាយទឹកខ្មេះប៉ោម និងទឹកឃ្មុំក្នុងទឹក រួចកូរវាឲ្យសព្វល្អ រហូតដល់ទឹកឃ្មុំរលាយអស់។ ទទួលទានវាឲ្យបាន ៣ដង ជាប្រចាំពេលអាហាររហូតដល់អាការៈជាសះស្បើយតែម្ដង៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon