ទេសចរបរទេស​មួយរូប​មកកាន់​អង្គរ ​គឺរយៈពេល​៦០០ឆ្នាំមុន

loading...
នៅពេលដែលអ្នកការទូតជនជាតិចិនឈ្មោះ ជីវ តាគ្វាន់ ត្រូវកោះហៅឲ្យវិលត្រឡប់ទៅមាតុភូមិវិញក្នុងឆ្នាំ១២៩៧ បន្ទាប់ពីចំណាយពេលជិតមួយឆ្នាំនៅឯរាជវាំង ព្រះបាទ ឥន្ទ្រវរ្ម័នទី៣នៅអង្គរនោះ លោកបានចាប់ផ្តើមធ្វើកិច្ចការមួយដែលស្រដៀងគ្នានឹងអ្នកការទូតនាពេលបច្ចុប្បន្ននេះ គឺអង្គុយសរសេររបាយការណ៍ពិស្តារអំពីប្រទេសមួយដែលលោកហៅថា ចិនឡា។
កំណត់ត្រាខ្លីៗរបស់លោកទៅលើអ្វីដែលលោកបានប្រទះឃើញនិងបានឮក្នុងអំឡុងពេលលោកនៅបរទេស គឺបានក្លាយជាមូលដ្ឋាននៃសៀវភៅមួយដែលឆ្លងកាត់រាប់សតវត្សរ៍ជាប្រភពចម្បងនៃព័ត៌មានស្តីពីជីវិតប្រចាំថ្ងៃនៅក្នុងអាណាចក្រអង្គរ។ នៅក្នុងកំណត់ហេតុនោះ ជីវ តាគ្វាន់ កត់ត្រានូវអ្វីគ្រប់យ៉ាងតាំងពីទាសាទាសីរហូតដល់ជំងឺសើស្បែកផ្សេងៗ និយាយអំពីសក់ ប្រមាត់ប្រមង់និងភាពសម្បូរនៃផ្លែត្រប់។
ការបកស្រាយថ្មីនៃសៀវភៅដែលមានសរសេរពន្យល់ដោយប្តីប្រពន្ធជនជាតិខ្មែរចិនមួយគូគឺ សុឡង អ៊ុក និងបេលិង អ៊ុក ហើយចេញផ្សាយនៅដើមឆ្នាំនេះដោយសារព័ត៌មាន DatASIA Press គឺធ្វើឲ្យច្បាស់ថា ទោះជាយ៉ាង ណាក៏ដោយមិនថា លោក ជីវ តាគ្វាន់ មានបំណងសង្កេតលើអ្វីៗនៅជុំវិញខ្លួនលោកដោយយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏លោកនៅតែជាទេសចរម្នាក់ដ៏សំខាន់នៅក្នុងទឹកដីបរទេសប៉ុណ្ណោះ។
លោកអាចត្រឹមតែរៀបរាប់អំពីអ្វីដែលលោកបានឃើញ អ្វីដែលមន្ត្រីខ្មែរបានប្រាប់លោកពេលលោកបានជួប ឬដោយរ៉ាយរ៉ាប់ប្រាប់ដោយអាណិជជនចិនដែលរស់នៅក្នុងយសោធបុរៈ ជារាជធានីនៃអាណាចក្រអង្គរនៅពេលនោះ។
ភាគច្រើននៃការសង្កេតរបស់លោកនឹងទំនងជាពិតចំពោះជនបរទេសដែលសង្កេតប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦។ លោកចំអកដាក់គ្រូមន្តអាគមដែលអះអាងថាចេះព្យាបាលជំងឺផ្សេងៗ កត់ត្រាថា ឃើញកណ្តុរធំៗដូចសត្វឆ្មា ហើយរអ៊ូរទាំនឹងក្រុមខ្ទើយ ដែលប្រមូលផ្តុំគ្នានៅតាមផ្សារ ដើម្បីស្វែករកម៉ូយជាជនជាតិចិន។ លោកត្អូញត្អែរ នៅចុងបញ្ចប់នៃសៀវភៅថា “ប្រទេសនេះក្តៅខ្លាំងណាស់។ ក្នុងមួយថ្ងៃៗ បើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ”។
នៅក្នុងវគ្គមួយដែលមានចំណងជើងថា “អន្តោប្រវេសន៍” លោកសរសេរថា កម្មករសំពៅជនជាតិចិនតែងតែរត់ចោលសំពៅរបស់ខ្លួន ដើម្បីតាំងទីលំនៅនៅក្នុងតំបន់នោះ ព្រោះថា គេ “តែងពេញចិត្តនឹងស្រុកនេះណាស់ ព្រោះស្រុកនេះមិនចាំបាច់ត្រូវការសម្លៀកបំពាក់ច្រើនទេ។ អង្ករក៏គេងាយរក ប្រពន្ធក៏ស្រួលរកបាន។ ផ្ទះសំបែងក៏ងាយថែទាំ ឯគ្រឿងប្រើប្រាស់មានតែបន្តិចបន្តួចក៏បាន ហើយការលក់ដូរក៏ធូរងាយ”។
នៅពេលមានចម្ងល់ លោក ជីវ តាគ្វាន់ងាកទៅរកអ្វីដែលលោកបានដឹង។ ចំណារអត្ថាធិប្បាយរបស់លោកនិងអ្នកស្រីអ៊ុកពន្យល់ថា ការស្វែងរកឈ្មោះរុក្ខជាតិដែលលោកបានឃើញ លោកហៅថា “xiong” ជារុក្ខជាតិដែលមានឫសត្រូវគេប្រើធ្វើឱសថចិន ប៉ុន្តែមិនមាននៅក្នុងប្រទេសកម្ពុជាទេ។ អ្នកនិពន្ធសរសេរថា នៅពេល ជីវ តាគ្វាន់ សំដៅលើគោព្រៃ លោកទំនងជាព្យាយាមរៀបរាប់អំពីទន្សោង ឬប្រភេទគោព្រៃ។
ទោះជាយ៉ាងនេះក្តី រឿងរ៉ាវរៀបរាប់របស់លោកចំពោះប្រពៃណីដែលលោកឃើញផ្ទាល់នឹងភ្នែក គឺនៅតែមានតម្លៃកាត់ថ្លៃពុំបាន។ ជាឧទាហរណ៍ លោកបានសរសេរថា ស្ត្រីស្អំរន្ធទ្វារមាសរបស់គេនឹងបាយក្តៅអ៊ុនៗប្រឡាក់អំបិលក្រោយពីសម្រាលកូនរួច “ឲ្យបានរួមទ្វារមាសតូចដូចស្រីក្រមុំទៀតផង”។
លោក ជីវ តាគ្វាន់ សរសេរថា “កាលខ្ញុំទើបដឹងរឿងនេះដំបូង ឆ្ងល់ថាក្រែងមិនពិតដូច្នោះទេដឹង។ ប៉ុន្តែ នៅក្នុងគ្រួសារដែលខ្ញុំសំណាក់នៅជាមួយ មានស្ត្រីម្នាក់ដែលសម្រាលកូន បានជាខ្ញុំដឹងរឿងនេះច្បាស់លាស់”។
លោកក៏បានរៀបរាប់ពីពិធីមួយដែលមានក្មេងស្រីៗអាយុពី៦ដល់១១ឆ្នាំត្រូវបំផ្លាញព្រហ្មចារីដោយព្រះសង្ឃ ឬតាបសក្នុងពេលធ្វើពិធីពិសេសដែលនៅពេលនោះម្តាយឪពុកត្រូវចំណាយប្រាក់ច្រើនណាស់។ យោងតាមលោក អាឡាន់ ហ្វ័ររេស អ្នកស្រាវជ្រាវដែលពេលថ្មីៗនេះបានចេញផ្សាយប្រវត្តិសាស្ត្រសាសនានៅកម្ពុជាពីសម័យបុរេប្រវត្តិរហូតដល់សព្វថ្ងៃនេះឲ្យដឹងថា ទោះបីមិនមានកំណត់ត្រាប្រវត្តិសាស្ត្ររៀបរាប់ពីពិធីនេះក៏ដោយ ក៏កំណត់ត្រាលោក ជីវ តាគ្វាន់ ទំនងជាគួរឲ្យជឿបាន។
អ្នកស្រាវជ្រាវរូបនេះបានសរសេរក្នុងសារអ៊ីម៉េលថា “ទោះជាយ៉ាងនេះក្តី យើងសម្គាល់ឃើញថា ជីវ តាគ្វាន់ គឺមិនទំនងជាប្រាកដថាតើពិធីនោះគេធ្វើយ៉ាងម៉េចទេ”។ លោកបាននិយាយបន្ថែមថា ក្មេងស្រីគឺប្រហែលជាបំផ្លាញ ព្រហ្មចារីដោយ “ដៃ” ជាជាងតាមរយៈការរួមភេទ។
សារសំខាន់នៃរបាយការណ៍ការទូតរបស់ ជីវ តាគ្វាន់ គឺមានហេតុការណ៍ពិតដែលថា ខ្មែរខ្លួនឯងមិនមានបន្សល់ទុកកំណត់ហេតុរឿងរ៉ាវនៃជីវិតប្រចាំថ្ងៃ ប្រពៃណី ឬទម្លាប់នៅក្នុងប្រទេស នៅមុន ឬក្នុងអំឡុងសម័យអង្គរទេ។ សិលាចារឹកដែលគេបានសរសេរ គឺជាអត្ថបទសាសនា ឬសេចក្តីថ្លែងការណ៍ផ្លូវការ។ គេសរសេររាល់ឯកសារទាំងអស់នៅលើស្លឹករិតឬ ស្បែកសត្វដែលបានសឹករេចរិលជាយូរមកហើយដោយសារតែអាកាសធាតុត្រូពិក។
 លោកនិងអ្នកស្រី អ៊ុក សរសេរនៅក្នុងអារម្ភកថាក្នុងកំណែថ្មីដែលមានចំណងជើង “ប្រពៃណីប្រទេសកម្ពុជា” ថា “កំណត់ហេតុរបស់ ជីវ តាគ្វាន់












loading...

 បានបោះពុម្ភផ្សាយឡើងវិញជាច្រើនលើកអស់រយៈពេលរាប់សតវត្សរ៍មកហើយ ពោលគឺផ្នែកខ្លះប្រហែលបានបាត់ ផ្នែកផ្សេងទៀតកែប្រែ ឬផលិតឡើងវិញខុស”។
លោក សុឡង អ៊ុក គឺជាអ្នកវិទ្យាសាស្ត្រជនជាតិខ្មែរដែលសិក្សាកសិកម្មនៅប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បាណកសាស្ត្រនិងវិសសាស្ត្រនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយប្រកបមុខរបរជាអ្នកជីវសាស្ត្រស្រាវជ្រាវនៅប្រទេសស្វីស។ ប្រពន្ធរបស់លោកគឺ អ្នកស្រី បេលិង អ៊ុក ជាអ្នកអតិសុខុមប្រាណជនជាតិចិនដែលបានចូលសិក្សានៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ហើយរៀនយកថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក កាលដែលពួកគាត់បានជួបគ្នាក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
អស់រយៈពេលច្រើនឆ្នាំ លោក អ៊ុក ចង់ស៊ើរើសៀវភៅ ជីវ តាគ្វាន់ ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់នូវអ្វីដែលលោកបានដឹងគឺជាកំហុស ឬមានភាពមិនច្បាស់លាស់ គឺមិនត្រឹមតែទាក់ទងនឹងការសំដៅលើសត្វ ឬរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែលើទីតាំង ដូចជាត្រង់ថា អ្នកការទូតជនជាតិចិន គឺទំនងជាបញ្ចូលលាយឡំក្រុងពោធិ៍សាត់ជាមួយភូមិកំពង់ព្រះ ដែលស្ថិតនៅតាមមាត់បឹងទន្លេសាបទៅវិញ។ ដូច្នេះក្រោយពីការចូលនិវត្តន៍របស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ២០០០ អ្នកទាំងពីរបានធ្វើកិច្ចការនេះ។
ក្នុងឆ្នាំ១៩០២ អ្នកស្រាវជ្រាវជនជាតិបារាំងនិងអ្នកជំនាញចិនគឺ លោក ប៉ូល ប៉េល្លីយ៉ូ បានបកប្រែការងាររបស់ ជីវ តាគ្វាន់ ទៅជាភាសាបារាំង ហើយអត្ថបទជាភាសាបារាំងរបស់លោក គឺក្រោយមកបានបកប្រែទៅជាភាសាអង់គ្លេស ហើយត្រូវបានប្រើជាអត្ថបទស្តង់ដារអស់រយៈពេលច្រើនឆ្នាំ។
សម្រាប់អត្ថបទរបស់ខ្លួន លោក សុឡង អ៊ុក និងអ្នកស្រី បេលិង អ៊ុកបានសម្រេចចិត្តវិលទៅរកអក្សរសរសេរដើមជាចិន ដោយប្រើជាឯកសារយោងនៃចំណារសតវត្សរ៍ទី១៤របស់របាយការណ៍ ជីវ តាគ្វាន់ ដែលគេស្គាល់ថាឯកសារ វូគ្វាន់។
អ្នកស្រី អ៊ុក បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសថា ទោះជាយ៉ាងនេះក្តី ពួកគាត់មិនប៉ុនប៉ងបកប្រែទម្រង់ចាស់នៃភាសាចិនទាំងស្រុងដោយខ្លួនឯងទេ ប៉ុន្តែពឹងផ្អែកលើប្រភពចិនបច្ចុប្បន្ននិងខ្មែរ។ អ្នកស្រីបាននិយាយថា ជីវ តាគ្វាន់ បានសរសេរជាទម្រង់ចិនបុរាណ ដែលមានពាក្យមួយអាចមានន័យច្រើន។ អ្នកស្រីបាននិយាយថា “ចិនក៏មិនមានក្បៀស ឬខណ្ឌដែរ។ វាជាការសរសេរជាប់រដឹក ពោលគឺបើអ្នកដកឃ្លានៅកន្លែងខុស អ្នកមានអត្ថន័យផ្សេងគ្នាជាថ្មី។ អ៊ីចឹង អ្នកត្រូវការអ្នកជំនាញចិនពិតប្រាកដម្នាក់ ដើម្បីបកប្រែសៀវភៅ”។
ពួកគាត់បានទទួលសៀវភៅចម្លងពីរក្បាលស្តីពីអត្ថបទ ជីវ តាគ្វាន់ ដោយអ្នកស្រាវជ្រាវភាសាចិន គឺការងាររបស់ Jin Ronghua ដែលបោះពុម្ពនៅតៃវ៉ាន់ក្នុងឆ្នាំ១៩៧៦ និងរបស់ Xia Nai បោះពុម្ពនៅប្រទេសចិនក្នុងឆ្នាំ២០០០។ ពួកគាត់ក៏រកឃើញអត្ថបទបកប្រែពីអត្ថបទចិនដែលបោះពុម្ពក្នុងដើមទសវត្សរ៍១៩៧០ដោយអ្នកនិពន្ធខ្មែរគឺ លោក លី ធាមតេង។
ក្នុងពេលដែលពួកគេធ្វើការងារយ៉ាងសស្រាក់សស្រាំ ការបកប្រែថ្មីមួយនៃសៀវភៅ ជីវ តាគ្វាន់ បានចេញជាភាសាអង់គ្លេសក្នុងឆ្នាំ២០០៧ដោយលោក ភិធឺ ហារិស ជាអ្នកស្រាវជ្រាវជនជាតិអង់គ្លេស។ ទោះជាយ៉ាងនេះក្តី ប្តីប្រពន្ធត្រកូល អ៊ុក បានសម្រេចចិត្តបន្តការងាររបស់ខ្លួន ដោយផ្តោតលើការបន្ថែមទៅលើកំណត់សម្គាល់ពន្យល់អត្ថបទដែលនឹងបញ្ចូលទៅក្នុងបរិបទអ្វីដែល ជីវ តាគ្វាន់ និយាយបញ្ឆៀងទៅលើ។
ប្តីប្រពន្ធត្រកូលអ៊ុកសរសេរថា “មិនមែនជាអ្នកបុរាណវិទ្យា ឬជាប្រវត្តិវិទូ” គឺពួកគេមានបំណងឲ្យសៀវភៅ កម្រាស់ ១៤៦ទំព័ររបស់ខ្លួនសម្រាប់សាធារណជន ហេតុដូច្នេះហើយ ទើបធ្វើឲ្យសេចក្តីពន្យល់មានលក្ខណៈខ្លីៗ និងមានបង្ហាញអត្ថបទដោយរូបថតពណ៌ធម្មជាតិជាច្រើន។
ប្តីប្រពន្ធមួយគូនេះពិតជាផ្តល់នូវបរិបទសម្រាប់វត្ថុទាំងឡាយដែល ជីវ តាគ្វាន់ បានកត់សម្គាល់ ប៉ុន្តែមិនបានយល់។ ជាឧទាហរណ៍ នៅពេលដែលអ្នកការទូតរូបនេះកត់សម្គាល់ថា ប្រជាជនមកពីចិនឡាបានហៅប្រទេសខ្លួនឯងថា គ្ហាន់ប៉ូជ្ហី នោះ ប្តីប្រពន្ធត្រកូលអ៊ុកបានពន្យល់បន្តថា “ចិនឡា”គឺពិតជាពាក្យបរទេសសុទ្ធសាធ ហើយខ្មែរ ជំនាន់នោះ មិនដែលប្រើទេ។ អ្នកទាំងពីរពន្យល់ថា អ្នកស្រាវជ្រាវមួយរូបថែមទាំងលើកឡើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ថា ដោយសារតែពាក្យនោះក្លាយមកពីពាក្យចិនចំពោះក្រមួនឃ្មុំនោះ កម្មករសំពៅចិន អាចប្រើពាក្យនោះ សម្រាប់កម្ពុជា ព្រោះនេះជាកន្លែងដែលគេអាចទិញបានផលិតផល។
ទោះជាយ៉ាងនេះក្តី ទោះជាមិនមានសុក្រឹតភាព និងការរៀបរាប់មិនបានពេញលេញដែលពួកគេចង្អុលបង្ហាញក៏ដោយ ក៏សេចក្តីរៀបរាប់របស់ ជីវ តាគ្វាន់ ជាច្រើនគឺជាក់លាក់គ្រប់គ្រាន់ដើម្បីបង្ហាញការពិតរាប់សតវត្សរ៍ក្រោយមក។ ឧទាហរណ៍ អ្នកការទូតកត់សម្គាល់ថា ប្រជាជននៅក្នុងយសោធរបុរ ជាអ្វីដែលឥឡូវនេះជាខេត្តសៀមរាប គឺមិនដែលបរិភោគអន្ទង់ ឬកង្កែបសទេ។ ប្តីប្រពន្ធត្រកូលអ៊ុករំលឹកថាបានឮដូចនេះនៅក្នុងចុងទសវត្សរ៍ឆ្នាំ១៩៥០ថា ប្រជាជនមកពីខេត្តនោះនៅតែតមអាហារទាំងនេះ។
នៅក្នុងសេចក្តីផ្តើមរបស់លោកទៅនឹងកំណត់សម្គាល់ការទូតរបស់លោក ជីវ តាគ្វាន់ខ្លួនឯងផ្តល់នូវការប៉ាន់មើលត្រង់ៗលើការយល់ដឹងផ្ទាល់របស់លោកចំពោះចិនឡា បន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្នុងប្រទេសនេះ។
លោកសរសេរថា “ពិតមែនតែខ្ញុំមិនបានដឹងល្អិតល្អន់ចំពោះរឿងប្រពៃណីនិងកិច្ចការគ្រប់គ្រងនៃប្រទេសចិនឡានេះអស់សេចក្តីសព្វគ្រប់មែន តែខ្ញុំបានដឹងគ្រប់គ្រាន់នូវព័ត៌មានទូទៅនិងរឿងសំខាន់ផ្សេងៗច្រើន”៕

loading...
ដោយ៖  camnews.org

“កម្ពុជា​រំលោភ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​នាំចេញ​ឈើ​ប្រណីត”

loading...

២៣-ឧសភា-២០១៦៖ រថយន្ត​ធំ ឬ​ហៅ​ថា​រថយន្ត​យីឌុប​ដឹក​ឈើ​ប្រណិត​ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់​ទុក​ ក្នុង​បន្ទាយ​អាវុធហត្ថ​ខេត្ត​ក្រចេះ។Photo Provided
របាយការណ៍អន្តរជាតិមួយ​ទើប​ចេញផ្សាយ បង្ហាញថា អំពើ​ពុករលួយ និង​បទឧក្រិដ្ឋ ជា​កត្តា​នាំ​ឲ្យ​មាន​ការ​នាំចេញ​ឈើ​ប្រណីត​ជិត​ផុត​ពូជ ពី​ប្រទេស​កម្ពុជា។ ការ​នាំចេញ​ឈើ​ប្រណីត​ជិត​ផុត​ពូជនេះ បាន​រំលោភ​លើ​យុទ្ធការ​ការពារ​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពាណិជ្ជកម្ម​អន្តរជាតិ អម្បូរ​ធនធាន​ជិត​ផុត​ពូជ (CITES)។
របាយការណ៍​មាន​ចំណងជើង​ថា​កណ្ដឹង​ក្រហម (Red Alert) របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថានអន្ដរជាតិ (EIA) បង្ហើប​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​អនុញ្ញាត​​ដោយ​មិន​ត្រឹមត្រូវ ឬ​ខុសច្បាប់ ដោយ​បំពាន​លើ​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ ស្តីពីអម្បូរ​ធនធាន​ជិត​ផុត​ពូជ (CITES) ដើម្បី​នាំចេញ​ឈើប្រណិត​ ចំនួន​ប្រមាណ​ជាង​១​ម៉ឺន២ពាន់​ម៉ែត្រ​គូប ((12 202m3​) ក្នុង​រយៈពេល​ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៤។
របាយការណ៍​នេះ ក៏​រាប់​បញ្ជូល​ប្រទេស​ក្បែរ​កម្ពុជា គឺ​ប្រទេស​ឡាវ​ចូល​ផង​ដែរ។ ស្ថានភាព​ប្រទេសឡាវ កាន់​តែ​អាក្រក់​ និង​ធ្ងន់ធ្ងរ​ ដោយ​ក្នុង​ឆ្នាំ​២០១៣​ និង​២០១៤ ឡាវ​បាន​នាំចេញ​ឈើ​ប្រណីត​ជិត​៦ម៉ឺន​៤ពាន់​ម៉ែត្រ​គូប (63,530 m3)។
ឈើ​ប្រណីត​ដែល​ប្រទេស​ឡាវ​នាំ​ចេញ ត្រូវ​គេ​កាប់​មក​ពី​តំបន់​លាង​បាត​អាង​សំណង់​ទំនប់​វារី​អគ្គីសនី ហើយ​ឈើប្រណិត​ខ្លះ​ទៀត ត្រូវ​គេ​យក​ពីតំបន់​ផ្សេង តែ​យក​ដាក់​បន្លំ​ជា​ឈើ​លាង​បាត​អាង។
ការ​នាំ​ចេញ​នេះ កើតឡើង​ខណៈ​តម្រូវ​ការ​ផ្នែក​គ្រឿងសង្ហារឹម​ឈើ​ប្រណីត​នៅ​ប្រទេស​ចិន​ កើនឡើង ដែល​របាយការណ៍​នេះ​បាន​ហៅ ការ​វិវត្តន៍​នេះ​ថា ជា​គ្រោះថ្នាក់​ដល់​ប្រភេទឈើ​ប្រណីត​ដែល​កំពុង​ហិនហោច។ ឈើប្រណិត​ដែល​ហៀប​នឹង​ផុតពូជ​ទាំង​នេះ ត្រូវ​បាន​ការពារ​ដោយអនុសញ្ញា​​ពាណិជ្ជកម្ម​អន្តរជាតិ ស្តីពីអម្បូរធនធាន​ជិត​ផុត​ពូជ (CITES) ដែល​ ប្រទេស​កម្ពុជាបាន​ចុះ​ហត្ថលេខាទទួលស្គាល់ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​១៩៩៧
អនុសញ្ញា​នេះ​ចែងថា ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​អម្បូរធនធាន​ជិត​ផុត​ពូជ​​បាន​ លុះត្រាតែ​ផលិតផល​នោះ​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ តាម​រយៈ​លិខិត​នាំចេញ ឬ​លិខិត​នាំចេញ​ឡើងវិញ ឬ​មួយ​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ​ឃើញ​ថា ការ​ជួញដូរ​ប្រភេទ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​វិនាស ​នៃ​ធនធាន​ព្រៃ​ជិតផុតពូជ ហើយ​ឈើ​ដែល​នាំចេញ​នោះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់។
ទីភ្នាក់ងារ​ស៊ើបអង្កេតបរិស្ថាន​អន្ដរជាតិ (EIA) ដែល​ជា​អ្នកផលិត​របាយការណ៍ អំពាវនាវ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ជួញដូរ​ឈើប្រណិត​ ពី​ប្រទេស​កម្ពុជា និង​ឡាវ រហូត​ដល់​មាន​ការ​ធានា​ថា រាល់​ឈើ​ដែល​នាំ​ចេញ មិន​ប៉ះពាល់​ដល់​ការ​វិនាស​ហិចហោច​ដល់​ព្រៃឈើ និង​ធានា​ថា​ជា​ឈើ​ស្របច្បាប់។
loading...

 
រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃឈើ ​នៃ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្ដរជាតិ (EIA) លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) បញ្ជាក់ថា ភស្តុតាង ឬ​សុចនាករ​ទាំងឡាយ បង្ហាញ​ថា វប្បធម៌​អភិបាល​កិច្ច​ល្អ និងនីតិរដ្ឋ ត្រូវ​បាន​ជំនួស​ដោយ​អំពើឧក្រិដ្ឋ​ ដែល​មាន​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង គឺ​ពី​ក្រសួង​សំខាន់ៗ​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​របស់​ អង្គការ​សហប្រជាជាតិ ដូចជា​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ អម្បូរធនធាន​ជិត​ផុត​ពូជ (CITES) នេះ ជាដើម។
ក្រសួង​កសិកម្ម ដែល​ជា​ក្រសួង​មួយ​ដែល​ទទួល​ភារៈ​អនុវត្ត​អនុសញ្ញា​នេះ មិនអាចទាក់ទង​បាន​ទេនៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ច្រានចោល​រាល់​ការ​ចោល​របាយការណ៍​របស់EIA​នេះ។ លោក​ថា ក្រសួង​បរិស្ថាន​ ធ្វើ​ការងារ​យ៉ាង​សកម្ម​លើ​ការងារ​អភិរក្ស​ព្រៃឈើ ទាំង​ឈើ​ប្រណីត​ផង៖ «រដ្ឋាភិបាល ​ បាន​កាត់បន្ថយ​ចំនួន​រយៈ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​៩០​ឆ្នាំ មក​ត្រឹម​៥០​ឆ្នាំ។ ការ​នេះ​គឺ​ធ្វើ​យ៉ាងណា ដើម្បី​ធានា​ប្រសិទ្ធភាព​វិនិយោគ​អភិវឌ្ឍពី​ផ្នែក​ឯកជន និង​ជួយ​ដោះស្រាយ​បទល្មើស និង​ទំនាស់​ផ្សេងៗ​រវាង​ប្រជាពល​រដ្ឋ និង​ប្រជាសហគមន៍»
លោក អះអាងបន្ដ​ថា ករណី​កាប់​ឈើ​ខុស​ច្បាប់ បាន​ថយ​ចុះ ក្នុង​រយៈពេល​ចុងក្រោយ បន្ទាប់​ពី​មាន​ក្រុម​កំចាត់​បទល្មើស​ព្រៃឈើ និង​អនុក្រឹត​ដាក់​តំបន់​ព្រៃឈើ​មួយ​ចំនួន ជា​ព្រៃ​ការពារ៕

loading...
ដោយ៖  .camnews.org
 





ឈុត​បឺត​មាត់​ក្នុង​រឿង​ឥណ្ឌា​​​ប្រើ​​បច្ចេកទេស​​កាត់​ត​​ម៉ាអេម

loading...
វីដេអូ​​មួយ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​ស្រឡាំងកាំង​ក្រោយ​ទស្សនា​រួច​ ដោយ​វីដេអូ​នោះ​បង្ហាញ​ពី​​សកម្មភាព​ពិត​​ក្រៅ​ឆាក ​នៃ​ការ​ថត​​ឈុត​បឺត​មាត់​គ្នា​​ នៃ​ភាពយន្ត​ឥណ្ឌា​ខាង​ត្បូង​មួយ។

loading...
ចំណុច​ដែល​ធ្វើ​ឲ្យ​​អ្នក​​ទស្សនា​​ស្រឡាំងកាំង​នោះ​គឺ​ថា​ ឈុត​បឺត​មាត់​គ្នា​​បង្កើត​ឡើង​ដោយ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​កាត់​ត​ ប្លង់ពីរ​បញ្ចូល​គ្នា​ ឲ្យ​មើល​ទៅ​ប្រៀប​ជា​តួអង្គ​ទាំង​ពីរ​បាន​ បឺត​ជញ្ជាក់​មាត់​គ្នា​ពិត​យ៉ាង​អ៊ីចឹង។ តាម​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ តួអង្គ​ប្រុស​ដែល​មាន​ឈ្មោះ​ថា​ Suirya បាន​រៀប​ការ​រួច​ ហើយ​គាត់​មិន​ចង់​ថត​ឈុត​ថើប​មាត់​គ្នា​នោះ​ឡើយ ហេតុ​នេះ​ទើប​​គេ​​កាត់​ត​ឈុត​នេះ​បញ្ចូល​ក្នុង​ខ្សែ​ភាពយន្ត៕

loading...
ដោយ៖ Sabay news

មាន​ការ​លេច​ចេញ​លម្អិត​អំពី​ការ​ស៊ីឈ្នួល​ពពោះ

loading...
ភ្នំពេញៈ បើទោះបីជាមានការលាក់បាំងក៏ដោយ ក៏ប៉ុន្តែពេលនេះចាប់លេចចេញនូវសេចក្ដីលម្អិតអំពីវិស័យស៊ីឈ្នួលពពោះជំនួសផ្នែកពាណិជ្ជកម្មដែលកំពុងរីកចម្រើននៅកម្ពុជា។
ក្នុងអត្ថបទលើគេហទំព័រ Gay With Kids ប្តីប្រពន្ធជនជាតិអង់គ្លេស និងប៉ូឡូញមួយគូបានបង្ហាញពីរបៀបដែលពួកគេបានក្លាយជាឪពុកម្តាយរបស់ទារកទីមួយតាមរយៈការស៊ីឈ្នួលពពោះជំនួសដែលបានកើតនៅកម្ពុជាកាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងនេះដែរស្ត្រីកម្ពុជាម្នាក់ដែលបានទទួលប្រាក់ដើម្បីពពោះកូនភ្លោះឲ្យប្តីប្រពន្ធជនជាតិចិនបានផ្ដល់នូវការយល់ដឹងមួយចំនួនអំពីកិច្ចព្រមព្រៀងដែលគេផ្តល់ឲ្យម្តាយដែលស៊ីឈ្នួលពពោះជំនួសនោះ។
បើទោះបីជាត្រូវបានកំណត់ថាជា «អំពើជួញដូរមនុស្ស» ដោយរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ប៉ុន្តែសញ្ញាបង្ហាញថាវិស័យនេះបានរីកចម្រើនខ្លាំងនៅកម្ពុជាបន្ទាប់ពីការអនុវត្តនេះត្រូវបានកំណត់ថាខុសច្បាប់ ឬត្រូវរឹតបន្តឹងសម្រាប់ជនបរទេសនៅឥណ្ឌា នេប៉ាល់ និងថៃ កាលពីឆ្នាំមុន។
ប៉ុន្តែទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសគ្លីនិក IVF និងអ្នកទាំងឡាយដែលចង់បានកូនតាមរយៈការស៊ីឈ្នួលពពោះជំនួសនោះ (ដែលគេស្គាល់ថាជា «ឪពុកម្តាយចង់បានកូន») បដិសេធថាមិនបានផ្តល់សេវាកម្មនេះទេហើយបដិសេធនិយាយបើកចំហអំពីសេវាកម្មនេះដោយសារភ័យខ្លាចថានឹងមានប្រតិកម្មប្រឆាំងពីសាធារណជនដែលអាចបណ្តាលឲ្យមានការបង្រ្កាបពីរដ្ឋាភិបាល។
យោងតាមគេហទំព័រ Gay With Kids បានឲ្យដឹងថាប្តីប្រពន្ធដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមឈ្មោះ Greg មកពីចក្រភពអង់គ្លេស និងឈ្មោះ Lukasz មកពីប្រទេសប៉ូឡូញបានសម្រេចចិត្តសាកល្បងប្រើសេវាស៊ីឈ្នួលពពោះជំនួសនៅប្រទេសថៃកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាមួយសប្តាហ៍បន្ទាប់ពីនីតិវិធី IVF រដ្ឋាភិបាលយោធាថៃ បានកំណត់ថាការពពោះជំនួសសម្រាប់ជនបរទេសគឺខុសច្បាប់ដូច្នេះប្តីប្រពន្ធនេះបាននាំយកអ៊ុំប្រីយ៉ូមកកម្ពុជាដែលវិស័យថ្មីនេះទើបតែចាប់ផ្តើម។
ពួកគេបានប្រើភ្នាក់ងារស៊ីឈ្នួលពពោះជំនួសក្នុងស្រុកហើយ បន្ទាប់ពីអ្នកស៊ីឈ្នួលមានផ្ទៃពោះក្នុងការខិតខំប្រឹងប្រែងលើកដំបូងទារករបស់ពួកគេឈ្មោះ Mikey បានក្លាយជាទារកទីមួយដែលកើតតាមរយៈការស៊ីឈ្នួលពពោះជំនួសនៅកម្ពុជានៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំនេះ។
លោក Greg បានប្រាប់គេហទំព័រនោះថាមនុស្សជាច្រើននាក់បានប្រញាប់ប្រញាល់មកកម្ពុជាដើម្បីមានកូនតាមរយៈការស៊ីឈ្នួលពពោះជំនួសនេះ។
លោកមិនច្បាស់ទេថា តើវានៅស្របច្បាប់នៅទីនេះយូរប៉ុនណាហើយលោក និងភរិយារបស់លោកចង់សាកល្បង និងមានកូនមួយទៀតនៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមគេហទំព័រ Gay With Kids បានឲ្យដឹងថាប្តីប្រពន្ធនេះបានកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញប៉ុន្តែពួកគេគ្រោងផ្លាស់លំនៅទៅប្រទេសអៀរឡង់។
នៅពេលទាក់ទងតាមហ្វេសប៊ុក លោក Greg បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយលោកបានថ្លែងថា៖ «ការផ្សព្វផ្សាយជាសាធារណៈបន្ថែមទៀតអំពីការស៊ីឈ្នួលពពោះជំនួសនេះសេវានេះនឹងបិទកាន់តែឆាប់ហើយឱកាសមានកាន់តែតិចសម្រាប់ក្រុមគ្រួសារដូចជាគ្រួសារយើងក្នុងការមានកូន។ [ខ្ញុំ] បានសុំទោសប្រព័ន្ធផ្សព្វផ្សាយមិនមែនជាមិត្តទេចំពោះសេវាស៊ីឈ្នួលពពោះជំនួសនេះ»។
ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងឪពុកម្តាយផ្សេងទៀតជាច្រើននាក់ដែលចង់បានកូន ប៉ុន្តែទាំងអស់គ្នាបានបដិសេធធ្វើអត្ថាធិប្បាយដោយសារមូលហេតុថាការផ្សព្វផ្សាយពីសេវាកម្មនេះនឹងបង្កើតការជំទាស់ចំពោះសេវាកម្មនេះនៅកម្ពុជាហើយនឹងបណ្តាលឲ្យមានការហាមឃាត់លើសេវាកម្មនេះ។ គ្មានទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសណាមួយឆ្លើយតបទៅនឹងការសុំអធិប្បាយពីកាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញឡើយ។ ស្ថាបនិកទីភ្នាក់ងារ New Genetics Global លោក Josh Lam បានលើកមូលហេតុទាក់ទងនឹងភាពឯកជន។
ទោះជាយ៉ាងណា ស្រ្តីម្នាក់អាយុ ៣៤ ឆ្នាំរស់នៅភ្នំពេញដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែអ្នកស្រីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនលាតត្រដាងបានថ្លែងថា អ្នកស្រីទទួលបានប្រាក់ ១ ម៉ឺនដុល្លារអាមេរិកសម្រាប់ការស៊ីឈ្នួលជំនួសប្តីប្រពន្ធជនជាតិចិនក្នុងការពពោះកូនម្នាក់។
ម្តាយស៊ីឈ្នួលពពោះជំនួសដែលមានកូនពីរនាក់រួចហើយរូបនេះបន្តថាអ្នកស្រីទទួលបានប្រាក់បន្ថែមចំនួន ១០០០ ដុល្លារអាមេរិកទៀតបន្ទាប់ពីគេរកឃើញថាអ្នកស្រីមានកូនភ្លោះ។ មិត្តភក្តិដែលបានណែនាំអ្នកស្រីឲ្យស្គាល់ទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសបានទទួលថ្លៃសេវាអ្នកនាំចំនួន ៣៥០ ដុល្លារ។
អ្នកស្រីបានលើកឡើងថា ជាធម្មតាអ្នកស៊ីឈ្នួលពពោះជំនួសត្រូវបង់ប្រាក់ ២០ ភាគរយនៃប្រាក់ ១ ម៉ឺនដុល្លារទៅឲ្យឈ្នួញកណ្តាលដែលណែនាំអ្នកស៊ីឈ្នួលឲ្យស្គាល់ទីភ្នាក់ងារ។
អ្នកស្រីបន្ថែមថា អ្នកស្រីបានទិញដីមួយកន្លែងនៅជាយក្រុងភ្នំពេញហើយឥឡូវនេះកំពុងសន្សំប្រាក់ដើម្បីសាងសង់ផ្ទះនៅទីនោះសម្រាប់ខ្លួនអ្នកស្រីកូន និងម្តាយរបស់អ្នកស្រី។
ខណៈមនុស្សមួយចំនួន មានការព្រួយបារម្ភផ្នែកសីលធម៌ទាក់ទងនឹងការស៊ីឈ្នួលពពោះជំនួសនេះមានការលើកឡើងពីក្តីបារម្ភច្បាស់លាស់បន្ថែមទៀតថាដោយគ្មានបទប្បញ្ញត្តិការស៊ីឈ្នួលពពោះជំនួសជាលក្ខណៈពាណិជ្ជកម្មធ្វើឲ្យសុខុមាលភាពរបស់ម្តាយស៊ីឈ្នួល និងទារកក្នុងផ្ទៃស្ថិតក្នុងហានិភ័យដោយលើកឡើងពីករណីដែលម្តាយស៊ីឈ្នួលត្រូវបង់ថ្លៃពេទ្យ និងពិការ ឬកូនជាបន្ទុកបន្ថែមដោយសារតែឪពុកម្តាយចង់បានកូនលះបង់កូននោះ។
ករណីលេចធ្លោមួយគឺករណី«ទារក Gammy» នៅថៃកាលពីឆ្នាំ ២០១៤ ដែលបណ្តាលឲ្យមានការហាមឃាត់លើវិស័យនេះនៅទីនោះ។
ទោះបីជាបានប្រកាសថាការស៊ីឈ្នួលពពោះជំនួសគឺខុសច្បាប់នៅឆ្នាំ ២០១៤ ក៏ដោយក៏ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់ចែងច្បាស់លាស់អំពីការស៊ីឈ្នួលពពោះជំនួសនេះទេ។
ទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសបានអះអាងថានៅពេលដែលទារកកើតឪពុកផ្អែកលើហ្សែននឹងត្រូវបានដាក់ឈ្មោះលើសំបុត្រកំណើតជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយម្តាយស៊ីឈ្នួលហើយតេស្ត DNA មានលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យទារកទទួលបានលិខិតឆ្លងដែនបរទេសដែលផ្តល់លទ្ធភាពដល់ពួកគេក្នុងការចាកចេញពីប្រទេសកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីខែធ្នូឆ្នាំមុនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថាគោលនយោបាយរបស់រដ្ឋាភិបាលលើការស៊ីឈ្នួលពពោះជំនួសមិនទាន់បានសម្រេចទេហើយក្រសួងនឹងធ្វើការជាមួយក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ចដើម្បីរៀបចំគោលនយោបាយនេះ។
ទន្ទឹមនឹងនេះដោយប្រទេសកម្ពុជាត្រូវបានគេអួតថាជាកន្លែង «មានតម្លៃសមរម្យ» សម្រាប់ការស៊ីឈ្នួលពពោះជំនួសលក្ខណៈពាណិជ្ជកម្មប៉ុន្តែនៅតែចំណាយលើសពី ៣ ម៉ឺនដុល្លារក្នុងការស៊ីឈ្នួលពពោះជំនួសមួយដងវិស័យនេះកំពុងបន្តរីកចម្រើន។
យោងតាមអង្គការ Families Through Surrogacy គ្លីនិក IVF ចំនួនបួនដែលអាចអនុវត្តនូវនីតិវិធីវេជ្ជសាស្រ្តដែលចាំបាច់សម្រាប់ការស៊ីឈ្នួលពពោះជំនួសបានបើកនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០១៤ (គ្លីនិកពីរកន្លែងអះអាងថាពួកគេមិនបានផ្តល់សេវាស៊ីឈ្នួលពពោះជំនួសនេះទេ)។
ទីភ្នាក់ងារមួយចំនួនដូចជា New Life Cambodia, New Genetics Global, និង Sensible Surrogacy បានផ្សាយលើប្រព័ន្ធអនឡាញអំពីការផ្តល់សេវាស៊ីឈ្នួលពពោះជំនួសនៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិបត្រតាមអ៊ីមែលពីទីភ្នាក់ងារ New Life Cambodia កាលពីខែមីនាបានឱ្យដឹងថាទីភ្នាក់ងារនេះបានជួយសម្រួលដល់ការស៊ីឈ្នួលពពោះជំនួសចំនួន ១២ នៅកម្ពុជានៅពេលនោះដែលទារកភាគច្រើនបានចាកចេញពីកម្ពុជាហើយ។
ពួកគេបានឲ្យដឹងថា ពួកគេរំពឹងថានឹងមាន «ទារកច្រើន» នៅខែនោះ៕
loading...

 

loading...
ដោយ៖  ksn-news.com

Fan​ ភ្ញាក់ផ្អើល​ ពេល​ដឹង​តារា​ស្រី​ម្នាក់​នេះ​ផ្ដើម​អាជីព​ដំបូង​ជា​​ធ្វើ​ម៉ូដែល​​ខោ​ទ្រនាប់​

loading...
Clara Lee បាន​ក្លាយ​​ជា​តារា​ម៉ូដែល​កូរ៉េ​ល្បី​ម្នាក់ ហើយ​ក៏​ធ្លាប់​លេច​មុខ​ក្នុង​ភាពយន្ត​និង​រឿង​ភាគ​មួយ​ចំនួន​ផង​ដែរ។ នាង​​ក៏​ធ្លាប់​បាន​ចូលរួម​ជាមួយ​ចម្រៀង​នារី​មួយ​ដែល តែ​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ប៉ុន្តែ​ខណៈ​ក្លាយ​ជា​តារា​លេចធ្លោ​ម្នាក់​ អ្នក​គាំទ្រ​មាន​ក្ដី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ដឹង​ថា Clara Lee បាន​ចាប់​ផ្ដើម​ចូល​សិល្បៈ​ដំបូង ​ធ្វើ​ជា​ម៉ូដែល​ខោ​ទ្រនាប់​ឲ្យ​​ក្រុមហ៊ុន​សំលៀកបំពាក់​ល្បី​មួយ​របស់​ អាមេរិក​គឺ American Apparel ។ ខាងក្រោម​ជា​រូប​ជា​ច្រើន​ដែល​អ្នក​គាំទ្រ​រក​ឃើញ ពេល Clara ធ្វើ​ជា​ម៉ូដែល​ខោទ្រនាប់៕
loading...


 
loading...
ដោយ៖ Sabay news

ធ្លាយ​វីដេអូ មាស សុខ​សោភា ហាត់​ប្រាណ​តាម​របៀប​ក្បាច់​ប្រដាល់

loading...
បន្ទាប់​ពី​យក​តារា​ចម្រៀង ហ្សូណូ ធ្វើ​ជា​គ្រូ​បង្រៀន​ហាត់​កីឡា​នោះ ថ្មី​ៗ​នេះ គេ​ឃើញ​នាង​ព្យាយាម​ហាត់​ប្រាណ​តាម​របៀប​ប្លែក​ៗ​ជា​ច្រើន ដោយ​មុន​នេះ​ធ្លាយ​វីដេអូ​នាង​ហាត់​កម្លាំង​ដៃ​ជាមួយ​ខ្សែ​ពួរ។ ដោយ​ឡែក​ថ្ងៃ​នេះ​ទៀត នាង​បាន​បែក​ធ្លាយ​វីដេអូ​ឃ្លីប​នាង​ហាត់​ប្រាណ​ថ្មី​មួយ​ទៀត គឺ​ហាត់​របៀប​ក្បាច់​ប្រដាល់។
 

តាម​រយៈ​វីដេអូ​លើ​បណ្ដាញ​សង្គម​មាន​រយៈ​ពេល​ប៉ុន្មាន​ជាង​កន្លះ​នាទី មាស សុខសោភា មាន​ពាក់​ហ្គង់ដៃ និង​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​លោក ហ្សូណូ ដែល​ជា​គ្រូ​បង្វឹក។ មិន​មាន​ការ​ថ្លែង​បញ្ជាក់​ថា ពី​សាមី​ខ្លួន​ថា ការ​ហាត់​បែប​នេះ ជំនួយ​អ្វី​ដល់​ខ្លះ​សុខ​ភាព​រាង​កាយ​ទេ ខណៈ មាស សុខ​សោភា មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​រសៀល​នេះ។
loading...


ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា

យ៉ាង​ណា…ឥឡូវ​ទៅ​មើល​ទាំង​អស់​គ្នា សោភា វាយ​សាហាវ​ប៉ុណ្ណា!




loading...
ដោយ៖ Sabay news

ថៃ​ និង​ភូមា សហការ​គ្នា​ចង់​នាំ​ពលករ​ភូមា ទៅ​ស្រុក​កំណើត​វិញ

loading...
ថៃ និង​ម៉ាយ៉ាន់ម៉ា (ភូមា) ​បាន​សហការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​មួយ ធ្វើ​យ៉ាង​ដើម្បី​ធានា​ឲ្យ​បាន​ថា នឹង​​​​នាំ​​ពលករ​ខុស​ច្បាប់ និង​ជន​ភៀស​ខ្លួន​ភូមា ដែល​រស់​នៅ​ប្រទេស​ថៃ ឲ្យ​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សុវត្ថិភាព​ ក្នុង​ពេល​​ជាក់​លាក់​ណា​មួយ។
 
loading...

កិច្ច​ព្រមព្រៀង​ ត្រូវ​បាន​ធ្វើ​ឡើង​​ ក្នុង​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ រវាង​​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា និង​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ភូមា​លោក​ស្រី​ អ៊ុង​ សាន ស៊ូជី ​ក្នុង​ខេត្ត​ Samut Sakhon​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

ក្នុង​ដំណើរ​ទស្សនកិច្ច​​ផ្លូវការ​ទៅ​ប្រទេស​ថៃ លោក​ស្រី អ៊ុង​ សាន ស៊ូជី ​​ចង់​ដោះស្រាយ​បញ្ហា​ធំ​​​មួយ​ ពោល​គឺ ​បញ្ហា​ពលករ​ខុស​ច្បាប់​របស់​ភូមា នៅ​ប្រទេស​ថៃ​​​។ លោក​ស្រី​ ​បាន​លើក​ឡើង​ថា នឹង​នាំ​យក​ជន​ភៀស​ខ្លួន​ទាំង​អស់ ​ទៅ​ប្រទេស​កំណើត​វិញ ​នៅ​ពេល​វេលា​ល្អ​ណា​មួយ។

“ខ្ញុំ​សូម​អរគុណ​នូវ​អ្វីៗ ដែល​រដ្ឋាភិបាល​ថៃ បាន​ជួយ​​ដល់​ប្រជាជន​យើង ប៉ុន្តែ​​ប្រជាជន​របស់​យើង​ទាំង​អស់ ក្នុង​ប្រទេស​នេះ​ គួរ​តែ​ត្រឡប់​ទៅ​​ប្រទេស​កំណើត​យើង​វិញ”។ លោក​ស្រី ស៊ូជី បន្ថែម។

លោក ​ចាន់អូចា ​និង​លោក​ស្រី​ ស៊ូជី​ បាន​លើក​ឡើង​ថា ប្រទេស​ថៃ និង​ភូមា សហការ​គ្នា​នឹង​​ជួយ​ការពារ​ដល់​ពលករ​ភូមា ​និង​ជន​ភៀស​ខ្លួន​នៅ​​ប្រទេស​ថៃ ​និង​ខិត​ខំ​ធ្វើ​យ៉ាង​​ណា ​​​បញ្ជូន​ប្រជាជន​ទាំង​នោះ ទៅ​ប្រទេស​ភូមា​វិញ ហើយ​ពួកគេ​​នៅ​តែ​​មាន​ការងារ​ល្អ​ និង​​មានមុខ​របរ​ធ្វើ៕
loading...
ដោយ៖ Sabay news

ផ្អើលពេញក្រសួងអប់រំ នាំគ្នារត់ការយកកៅអីលោក គ្រី ស៊ាងឡុង ក្រោយក្រសួងដកពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ

loading...
ភ្នំពេញៈ នៅព្រឹកមិញ នាយក្តាមប្រៃយើង បានចរយាត្រាទៅផឹកកាហ្វេនៅហាងក្រោមដើមពោធិ ខាងមុខអតីតផែថ្ម ក៏បានជួបនឹងមន្ត្រីបម្រើការនៅក្រសួងអប់រំមួយក្រុម ដែលកំពុងតែក្រេបកាហ្វេក្តៅៗ ហើយក៏ជាអ្នកស្គាល់គ្នាជាមួយនាយក្តាមប្រៃយើងផងដែរ។ នៅឯតុកាហ្វេនោះ គេឮតែការនិយាយគ្នាពីរឿងមន្ត្រីធំ ថ្នាក់ប្រធាននាយកដ្ឋាននៅក្រសួងអប់រំ ចង់ឆីស្រីកូរ៉េ ជាអ្នកបកប្រែ ហើយត្រូវប៉ូលិសកូរ៉េចាប់ ហើយក្រសួងអប់រំ ក៏ដកតំណែងទៀត ព្រោះតែនំគមស្រីកូរ៉េនោះ។

ក្រុមមន្ត្រីក្រសួងអប់រំនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងដកតំណែងប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ពីលោក គ្រី ស៊ាងឡុង ដែលចេញប្រកាសជាផ្លូវការមិនទាន់បានមួយដង្ហើមចង្រិតផង ធ្វើឲ្យមន្ត្រីធំៗនៅក្រសួងនោះ មានមន្ត្រីថ្នាក់ប្រធាន និងអនុប្រធាននៅនាយកដ្ឋានផ្សេងៗទៀត ពិសេសមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈតែម្តង ចាប់ផ្តើមរមាស់កៅអីរបស់ខ្លួន ហើយចង់ទៅអង្គុយកៅអីលោក គ្រី ស៊ាងឡុង វិញ ព្រោះកៅអីនោះ មានខ្លាញ់គ្រាន់បើដែរ មិនចាញ់នាយកដ្ឋានគ្រប់គ្រងសំណង់ប៉ុន្មានឡើយ។
ក្រុមមន្ត្រីក្រសួងអប់រំ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា មានមន្ត្រីធំៗខ្លះ កំពុងរៀបចំឯកសារបណ្តើរៗហើយ ដើម្បីដាក់ពាក្យស្នើសុំយកតំណែងប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ពីលោក គ្រី ស៊ាងឡុង ដែលត្រូវក្រសួងដកហូតតំណែង ព្រោះរឿងចង់ស៊ីនំគមស្រីកូរ៉េនោះ។ ក្រុមមន្ត្រីទាំងនោះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា កៅអីលោក គ្រី ស៊ាងឡុង នេះមានតម្លៃខ្លាំងណាស់ តែនេះមកពីគាត់មិនចេះថែរក្សា ធ្វើឲ្យរបូតដោយខ្លួន។ តែឥឡូវ មានមន្ត្រីធំៗមួយចំនួន កំពុងតែត្រៀមលុយកាក់ទៅឱបដៃឱបជើងថ្នាក់លើ ដើម្បីបានអង្គុយកៅអីខ្លាញ់នោះ។ ក្រុមមន្ត្រីដដែល បានខ្សឹបបញ្ជាក់មកថា បើមន្ត្រីចង់បានកៅអីខ្លាញ់នោះ បើពួកគេរត់ទៅរករដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុង ប្រហែលទៅមិនរួចទេ ព្រោះលោកស្អប់អាការស៊ូប៉ាន់ពុករលួយនឹងណាស់  ហើយមន្ត្រីខ្លះ បានដឹងរឿងនេះ អញ្ចឹងគេរត់ទៅរកថ្នាក់លើផ្សេងទៀត ឲ្យជួយបានអង្គុយកៅអីនោះ។
ក្រុមមន្ត្រីដដែល បានខ្សឹបប្រាប់នាយក្តាមប្រៃទៀតថា ពេលនេះ រឿងចង់បានកៅអីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនេះ កំពុងនិយាយតៗគ្នា ឡើងផ្អើលពេញក្រសួងអប់រំទៅហើយ ហើយមន្ត្រីតូចតាចម្នាក់ៗ ចាំមើល ចាំអ៊ុត តើអាប៉ោងកៅអីខ្លាញ់ ដែលបើកគ្របដោយរដ្ឋមន្ត្រីក្រសួងនេះ បានទៅលើអ្នកមានវាសនារូបណា? តែបើតាមក្រុមមន្ត្រីដដែល បង្ហើបប្រាប់នាយក្តាមប្រៃយើងថា កៅអីរបស់លោក គ្រី ស៊ាងឡុង នោះអាចបានទៅលើលោកអនុប្រធានម្នាក់ នៅនាយយកដ្ឋាននោះតែម្តង ដែលលោកអនុប្រធានម្នាក់នោះ ធ្វើការងារសកម្ម និងលេចធ្លោជាងគេ ក្នុងចំណោមអនុប្រធានជាច្រើនរូបទៀត។
រឿងរ៉ាវខ្សឹបនេះ សុំស្លេសត្រឹមណេះសិន ដោយនាយក្តាមយើងរំឭករឿងរបូតតំណែងរបស់លោក គ្រី ស៊ាងឡុង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ មកបញ្ជាក់ថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកម្លាំងសមត្ថកិច្ចកូរ៉េខាងត្បូង ឃាត់ខ្លួន និងត្រូវនារីជនជាតិកូរ៉េខាងត្បូង ប្តឹងទារសំណងជំងឺចិត្ត ១២,០០០ដុល្លារ ពីបទបំពានផ្លូវភេទ លើនារីជាអ្នកបកប្រែភាសាម្នាក់ អំឡុងពេលរូបលោកទៅចូលរួមកិច្ចប្រជុំអាស៊ានបូក៣ HRD នៅកូរ៉េខាងត្បូង កាលពីចុងខែឧសភា កន្លងទៅ។
លោក គ្រី ស៊ាងឡុង ត្រូវបានប៉ូលិសកូរ៉េខាងត្បូង ចាប់ខ្លួននៅម៉ោងប្រមាណ១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោងនៅក្នុងទីក្រុងសេអ៊ូល ដោយចោទពីបទលោក គ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភទៅលើនារីកូរ៉េម្នាក់ ជាអ្នកបកប្រែ ហើយត្រូវនារីនោះ ស្រែកហៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕
loading...

 

loading...
ដោយ៖ ksn-news

ស្ត្រី​មាន​រដូវ​មុន​អាយុ ១២ ឆ្នាំ ងាយ​កើត​មហារីក​សុដន់​

loading...
គិតមកទល់ពេលវេលានេះ ពួកអ្នកវិទ្យាសាស្ត្រចិននៅតែពុំទាន់រកឃើញមូលហេតុផ្លូវការ នាំដល់ការកើតជំងឺមហារីកសុដន់, ដោយគ្រាន់តែលើកឡើងបាននូវកក្តាហានិភ័យ ។
 
loading...

មហារីកសុដន់ជាជំងឺមានអត្រាកើត និងស្លាប់ខ្ពស់ជួរមុខនៅស្ត្រីលើទូទាំងពិភពលោក ។ ប៉ុន្តែ ពេលត្រូវបានសួរអំពីមូលហេតុណា ដែលបណ្តាលឲ្យអត្រានេះកើនលឿន, ពួកជំនាញការឲ្យដឹងថា ពិបាកដើម្បីសន្និដ្ឋានហេតុផ្ទាល់មួយ ដោយគ្រាន់តែអាចកំណត់បានកក្តាហានិភ័យ ។
មនុស្សជាច្រើនចាត់ទុកថា មហារីកសុដន់មានទំនាក់ទំនងយ៉ាងធំ ដល់កក្តាតំណពូជ ។ រឿងនេះ មានន័យថា សាច់ញាតិនៅក្នុងគ្រួសារដូចជាជីវដូនខាងម្តាយ, ម្តាយ, បងប្អូនស្រីកើតជំងឺមហារីកសុដន់ នោះហានិភ័យកើតជំងឺនេះខ្ពស់បំផុត ។ ពួកជំនាញការមិនបដិសេធកត្តាតំណពូជ តែនេះពុំមែនជាមូលហេតុចំបងបណ្តាលឲ្យមានការកើនឡើងជំងឺមហារីកសុដន់ ។
“បច្ចុប្បន្ននេះ, ភាគរយស្ត្រីកើតជំងឺមហារីកសុដន់ ដោយសារតំណពូជពិបាកស្ថិតិណាស់, តែអត្រានេះនៅចំណុះទៅលើប្រទេស, ជនជាតិ និងតំបន់ដែនដី ។ ឧទាហរណ៍ដូចជានៅបណ្តាប្រទេសអឺរ៉ុប និងអាមេរិក អត្រានេះខ្ពស់គួរសម” ។
កត្តាពីខាងក្នុងមួយទៀត ក៏ធ្វើឲ្យកើនហានិភ័យកើតមហារីកសុដន់នៅស្ត្រី នោះគឺការដែលស្ត្រីមានរដូវឆាប់ (មុនអាយុ ១២ ឆ្នាំ), អស់រដូវយឺត (ក្រោយ ៥០ ឆ្នាំ), ស្ត្រីមិនសម្រាលកូន និងមិនឲ្យកូនបៅដោះ… មានអត្រាកើតមហារីកសុដន់ខ្ពស់ជាងស្ត្រីផ្សេងៗ ។
ក្រៅពីកត្តាខាងក្នុងដូចបាននិយាយខាងលើ, ពួកជំនាញការឲ្យដឹងថា មូលហេតុសំខាន់បង្កជាជំងឺនេះ គឺនៅបណ្តាលពីកត្តាខាងក្រៅ ពិសេសគឺបរិស្ថានរស់នៅ ។ រឿងនេះ ត្រូវបានបញ្ជាក់តាមរយៈតួលេខស្ថិតិ, តាមរយៈនោះស្ត្រីនៅបណ្តាប្រទេសរីកចម្រើន ក៏មានអត្រាកើតមហារីកសុដន់យ៉ាងខ្ពស់ ដោយសារផលវិបាករបស់របៀបរបបរស់នៅទំនើបដូចជាៈ ជក់បារី, ទទួលទានស្រា, របបទទួលទានគ្មានសុវត្ថិភាព, ថាមពលច្រើន, ជាតិសរសៃតិច… ឬ ដូចជាការពន្យារកំណើត, រំលូតកូន, រស់នៅ និងធ្វើការក្នុងបរិស្ថានកខ្វក់… ជាកត្តាធ្វើឲ្យកើនហានិភ័យកើតមហារីកសុដន់ ៕

loading...
ដោយ៖  ksn-news.com

លោក ជុន ច័ន្ទបុត្រ​៖ អាជីព​អ្នក​កាសែត​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​ជាតិ

loading...
លោក ជុន ច័ន្ទបុត្រ ជាថ្នាក់ដឹកនាំ និងជាអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ដែលកំពុងទទួលបានការគំាទ្រពីអ្នកស្តាប់។ ជាក្មេងកំព្រាតំាងពីអាយុ១៣ឆ្នាំ នៅក្រោយរបបខ្មែរក្រហម លោក បានប្រឹងប្រែង រស់ រៀនសូត្រដោយខ្លួនឯង។ លោកជុន ច័ន្ទបុត្រ ធ្វើការនៅក្នុងវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជិត២០ឆ្នាំមកហើយ។ មកដល់ពេលនេះ គាត់ គ្មានបំណងទៅប្រកបការងារអ្វីក្រៅ ពីអ្នកកាសែត នេះឡើយ។ អាជីពអ្នកកាសែតវិទ្យុ ដែលលោកចូលចិត្ត និងជាការងារមួយ ដែលលោកអាចជួយពលរដ្ឋនិងសង្គមបាន។
loading...


loading...
ដោយ៖ ksn-news.com

ទូក​បុរាណ​មួយ​​ដែល​ទើប​​រក​​ឃើញ​មាន​​អាយុ​ជិត ១​ពាន់​ឆ្នាំ​!​

loading...
ទូកបុរាណមួយ ដែលទើបត្រូវបានប្រទះឃើញ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប កាលពីខែមេសាកន្លងទៅថ្មីៗនេះ ត្រូវបានអ្នកជំនាញ ICC អង្គរ យកទៅពិសោធ ហើយបានឲ្យដឹងក្នុងសប្តាហ៍នេះថា មានអាយុកាលតាំងពីឆ្នាំ ១២០៧ ពោលគឺក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧។ សូមរម្លឹកជូនថា ទូកចំណាស់អាយុជិត ១ពាន់ឆ្នាំនេះ បានកប់ក្នុងជម្រៅប្រមាណ ៧ម៉ែត្រ ហើយត្រូវបានប្រទះឃើញ ពេលមានការបូមខ្សាច់ ក្នុងការដ្ឋានសាង់សង់មួយ នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គធំ ខេត្តសៀមរាប។
ក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេសលើកទី ២៦នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ឬហៅថា ICC-Angkor នៅក្នុងសប្តាហ៍នេះ លោកសាស្ត្រាចារ្យលេខាធិការវិទ្យាសាស្ត្រនៃ ICC-Angkor បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញ នៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងកសិណអង្គរវត្ត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ មានកាលបរិច្ឆេទសាងសង់ ក្នុងអំឡុងឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
លទ្ធផលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិ សម្តែងការអបអរសាទរ និងបានបញ្ជាក់ថា ទូកបុរាណនេះ មានអាយុកាលចាស់ជាងគេ ក្នុងចំណោមវត្ថុបុរាណដែលបានរកឃើញ ក្នុងតំបន់អង្គរ។ សូមបញ្ជាក់ថា លទ្ធផលនៃអាយុកាលរបស់ទូកបុរាណ ត្រូវបានគេកំណត់ឲ្យដឹង តាមរយៈការវិភាគ នៅមន្ទីរពិសោធន៍ នៃប្រទេសណូវេលហ្សឺឡង់ ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។
បើតាមទម្រង់រូបរាងជាក់ស្តែង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទូកបុរាណនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែងជិត ១៣ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គេនឹងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិត អំពីទូកបុរាណនេះ។ ហើយទីកន្លែង ដើម្បីតាំងបង្ហាញទូកនេះ អាចនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឬ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីជាប្រយោជន៍ឲ្យអ្នកទស្សនា អាចទៅមើលទូកនេះផង អាចទៅមើលពិព័រណ៍នានា ក្នុងសារមន្ទីរទាំងនោះ បានផង។
សូមរម្លឹកជូនថា អាជ្ញាធរជាតិអប្សរា តែងតែបានប្រទះឃើញវត្ថុបុរាណជាច្រើន នៅក្នុងតំបន់អង្គរ ពេលពួកគេចុះទៅបំពេញបេសកកម្មការងារ ឬពេលខ្លះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានយកវត្ថុបុរាណដែលគេបានប្រទះឃើញ ទៅប្រគល់ឲ្យអាជ្ញាធរនេះ ដើម្បីសិក្សាស្វែងយកពីអាយុកាល និងប្រវត្តិនៃវត្ថុទាំងនោះ។ វត្ថុទាំងនោះ រួមមាន រូបចម្លាក់ រូបបដិមា ឬ វត្ថុប្រើប្រាស់ផ្សេងៗទៀត៕
loading...


loading...
ដោយ៖ ksn-news.com

មនុស្ស​ចាស់​ជាង​ ១លាននាក់​នៅ​កម្ពុជា កំពុង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់

loading...

នៅថ្ងៃទី ២៤មិថុនានេះ តំណាងសមាគម និងសហព័ន្ធមនុស្សចាស់ បាននាំគ្នាប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆាំងការរើសអើងទៅលើមនុស្សចាស់ទូទាំងពិភពលោក នៅខេត្តបាត់ដំបង។ អ្នករៀបចំកម្មវិធី បានឲ្យដឹងថា មនុស្សចាស់នាពេលបច្ចុប្បន្ន កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ហើយមនុស្សចាស់ជាង ១លាននាក់ ក្នុងប្រទេសកម្ពុជា កំពុងត្រូវការយកចិត្តទុកដាក់ ពីគ្រប់មជ្ឈដ្ឋាន។
បញ្ហាជាច្រើនដែលមនុស្សចាស់នៅកម្ពុជា កំពុងជួបប្រទះ រួមមាន បញ្ហាសុខភាព ទាំងរាងកាយ និងផ្លូវចិត្ត ប្រឈមនឹងកង្វះការយកចិត្តទុកដាក់ ព្រមទាំងការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋាភិបាល និងសូម្បីតែអង្គការក្រៅរដ្ឋាភិបាល ក៏នៅមានកម្រិតនៅឡើយ។ នេះគឺជាការឲ្យដឹងពីលោកទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា។ តាមអង្គការមនុស្សចាស់កម្ពុជា ចំនួនមនុស្សចាស់ក្នុងប្រទេសក្នុងរយៈពេលនេះ គឺមាន ៩ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ដែលបើតាមការប៉ាន់ស្មាន គឺមានប្រមាណជាង ១លាននាក់។
យ៉ាងណាក៏ដោយ លោកទុំ វីរ៉ា បញ្ជាក់ថា មនុស្សចាស់ ដែលគេបានចាត់អាយុពី ៦០ឆ្នាំឡើងទៅ នៅមិនទាន់ទទួលបានការថែទាំយ៉ាងត្រឹមត្រូវ ទាំងពីក្រុមគ្រួសារ និងពីសង្គម។ ដូច្នេះ ទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆាំងនឹងការរើសអើងទៅលើមនុស្សចាស់ នាពេលនេះ មានបំណងចង់ឲ្យរដ្ឋាភិបាល និងមជ្ឈដ្ឋានពាក់ព័ន្ធ បង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ស្តីពីមនុស្សចាស់ ដើម្បីជួយសម្រួលដល់គ្រប់ប្រជាជន ដែលបានវិវត្តវ័យទៅរកភាពចំណាស់។
ការធ្វើទិវាប្រយុទ្ធប្រឆាំងការរើសអើង ក្នុងខេត្តបាត់ដំបង នាពេលនេះ ក៏មានរួមបញ្ជូលជាមួយនឹងទិវាបរិស្ថាន និងការដាំកូនឈើផងដែរ។ អង្គការមនុស្សចាស់កម្ពុជា បង្ហាញថា កត្តាបរិស្ថាន ក៏ជាបញ្ហាប្រឈមដ៏ធំធេង របស់ក្រុមមនុស្សវ័យចំណាស់ផងដែរ។ មនុស្សចាស់ ដែលបានឡើងថ្លែងក្នុងទិវានោះ បានបង្ហាញថា គ្រោះធម្មជាតិ មានដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ បានបំផ្លិចបំផ្លាញ ផលដំណាំកសិកម្ម ស្រែចម្ការ និងមុខរបររបស់មនុស្សចាស់ ដែលធ្វើឲ្យពួកគាត់ ងាយធ្លាក់ក្នុងភាពរងគ្រោះ និងភាពក្រីក្រ ដោយសារពួកគេមានការពិបាកក្នុងការបំលាស់ទី និងការរកដំណោះស្រាយ។
កន្លងមកសមាគមមនុស្សចាស់ បានចូលរួម ក្នុងសកម្មភាពកាត់បន្ថយផលប៉ះពាល់នានា ពីការប្រែប្រួលអាកាសអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ តាមរយៈការបង្កើតឲ្យមានអនុគណៈកម្មាធិការទទួលបន្ទុកការងារគ្រោះមហន្តរាយ នៅតាមភូមិ ដើម្បីចុះផ្សព្វផ្សាយ ដល់សហគមន៍ពីវិធានការបង្ការ និងកាត់បន្ថយផលប៉ះពាល់នានា ពីគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង៕
loading...

loading...
ដោយ៖  ksn-news.com

ឪពុក​ឃោរ​ឃៅម្នាក់យកកូនប្រុស​របស់គាត់អោយ​អង្គុយ​ក្នុង​ទូទឹកកក​ហើយបិទទ្វា​ជិត​រីក​រាល​លើ​អ៊ី​ន​ធើរ​ណេ​ត​ត្រូវអ្នកលេងក្នុងបណ្ដេញសង្គមហ្វេសបុករិះគន់យ៉ាងខ្លាំងៗ

loading...

បុរសពោះម៉ាយម្នាក់នៅដែនកោះតៃវ៉ាន់ បាននិយាយថា ជីវិតគាត់នាពេលនេះ បានប្រែក្លាយជាស្រពាប់ស្រពោនស្ទើរលែងដឹងកោះត្រើយ ក្រោយរូបថតជាច្រើនបង្ហាញឲ្យឃើញកូនប្រុសរបស់គាត់អង្គុយនៅក្នុងទូទឹកកក បិទទ្វាជិត ត្រូវបានចែករំលែកធ្វើជាល្បែងកំសាន្តនៅលើបណ្តាញសង្គម ។
រូបថតទាំងនោះ អមដោយចំណងជើងថាៈ “ខ្ញុំមិនអាចមានលទ្ធភាពរកប្រាក់ចិញ្ចឹមកូននេះបានទេ ។ តម្លៃលក់ឡៃឡង់ចាប់ផ្តើមពីចំណុច ០ យ៉ន់” ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Huang ដែលជាម្ចាស់ហាងតូច១នៅ Qingshui និយាយថា រូបថតទាំងនោះ, ខ្លះដែលបង្ហាញឲ្យឃើញក្មេងអាយុ ២ ឆ្នាំ នេះបញ្ចេញស្នាមញញឹម, ត្រូវបានថតដោយមិត្តភក្តិម្នាក់ដោយគ្មានការអនុវត្តពីគាត់ ។
រូបថតទាំងនោះបង្ហាញឲ្យឃើញក្មេងប្រុសនោះ អង្គុយក្រោយទ្វាទូទឹកកកឆ្លុះឃើញ ដោយមានភេសជ្ជៈជាមួយចំនួនស្ថិតនៅពីខាងក្រោយវា ។ យ៉ាងណាមិញ ក្មេងនោះក៏មើលទៅហាក់ដូចជាសប្បាយជាមួយបទពិសោធន៍មួយ, ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាបញ្ចេញប្រតិកម្មចម្រុះ, ប៉ុន្តែ មានការ Comment លើកឡើងភាគច្រើនអវិជ្ជមាន ។
ឪពុកក្មេងប្រុសនេះ លោក Huang ត្រូវបានចោទពីបទធ្វើទុក្ខទោសលើកុមារ និងជាឪពុកគ្មានសមត្ថភាព ។ ហើយក្រោយមិត្តភក្តិបង្ហោះរូបថតទាំងនេះចូលបណ្តាញសង្គម, វាបានរីករាលដាល ហើយមនុស្សបានទូរស័ព្ទហៅប៉ូលីស ឲ្យមកស៊ើបអង្កេតករណីធ្វើទុក្ខទោសលើកុមារបែបនេះ ។
Huang ដែលជាបុរសពោះម៉ាយ និយាយថា កូនប្រុសរបស់គាត់នេះ វាចូលចិត្តលេងក្នុងហាង ហើយវាជូនកាលឡើងចូលក្នុងទូទឹកកកដោយខ្លួនឯង ។ Huang និយាយថាៈ “ខ្ញុំនិយាប្រាប់វា កូនកុំធ្វើអី តែវាមិនស្លាប់ទេ” ។ គាត់បន្ថែមថា “ម្នាក់ក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំ បានគិតថា កូនប្រុសរបស់ខ្ញុំ គឺស្អាត ហើយដូច្នេះ គាត់ថតរូប១របស់វា និងបង្ហោះចូលអនឡាញ ទុកជាការកំសាន្ត” ។
ទោះជាយ៉ាងណា ពុំមានការចោទប្រកាន់ណាមួយប្រឆាំងទៅនឹងលោក Huang នោះទេ ៕
loading...

loading...
ដោយ៖  ksn-news.com

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​! ដើម្បី​បំពេញ​ភាព​ស្រេកឃ្លាន​របស់​កូន ម្តាយ​ស៊ូទ្រាំ​បំបៅ​ដោះ​កូន​ទាំង​ជើង​បាក់​ដ៏​ឈឺ​ចុកចាប់​!

loading...

យោងតាមវីដេអូបង្ហោះចូលអ៊ីនធើរណេត, ស្ត្រីម្តាយវ័យក្មេងម្នាក់នៅក្នុងប្រទេសប្រេស៊ីល នៅតែខំប្រឹងបំបៅដោះកូនតូចដែលឃ្លានអ៊ឹមរបស់នាងយ៉ាងស្ងប់ស្ងាត់ គ្មានការតក់អ្វីឡើយ ថ្វីបើជើងរបស់នាងបាក់ឈឺចុកចាប់យ៉ាងណាក៏ដោយ ក្រោយជួបគ្រោះថ្នាក់ចរាចរម៉ូតូចូលក្រោមរថយន្ត ។
មនុស្សម្នាបាននាំគ្នាមកចោមរោមមើលទាំងក្តីរន្ធត់ ខណៈស្ត្រីរងគ្រោះរូបនោះ បានកំពុងអង្គុយនៅលើដី, បំបៅដោះកូនដើម្បីបំពេញការស្រេកឃ្លានរបស់វា ថ្វីបើរងរបួសធ្ងន់ធ្ងរនៅត្រង់ជើងរបស់នាងក្តី ។
ហេតុការណ៍គួរឲ្យអាសូរនេះបានកើតឡើងប៉ុន្មាននាទី ក្រោយម្តាយនោះបានបើកម៉ូតូជួបគ្រោះថ្នាក់ចូលក្រោមរថយន្ត ។ ជាលទ្ធផលនៃបុកគ្នារវាងរថយន្ត និងម៉ូតូនេះ, ស្ត្រីជាម្តាយបានបាក់ជើង ។
សំណាងល្អ ដែលកូនរបស់នាងពុំរងរបួស ។ ក្រោយគ្រោះថ្នាក់កើតឡើងជិតកន្លះម៉ោង, រថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ និងដឹកនាំយកនាងទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ នាងត្រូវរំពឹងថា នឹងជាសះស្បើយទាំងស្រុងវិញ នាពេលមុខនេះ ៕
loading...




 
loading...
ដោយ៖  ksn-news.com

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​កម្មករ​ដែល​ស្លា​ប់​ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤

loading...

ភ្នំពេញ ​៖​​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ចេញ​សារ​មួយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​អ្នករបួស​ទាំងអស់​ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែតុលា​ដែល​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ​និង​របួសធ្ងន់​ស្រាល​ជាង ២០​នាក់ នៅ​ខេត្ត​កំពង់​ស្ពឺ។​
​ក្នុង​ខ្លឹមសារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល បាន​បង្ហោះ​នៅ​ក្នុង​ផេក​ហ្វេក​ប៊ុក​របស់​សម្ដេច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ ទី​២០ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ដែល​បណ្ដាលឲ្យ​មាន​ប្រ​ជា​ពលរដ្ឋ​ស្លូតត្រង់​របួស និង​ស្លាប់​បាត់​បង់ជីវិត​មួយចំនួន កាកបាទក្រហមកម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​អ្នករបួស​ទាំងអស់ ហើយក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ជួយ​ថែរក្សា​បីបាច់​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​ជួប​តែ​សេចក្ដីសុខ​គ្រប់ៗ​គ្នា និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ឋ ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត សូម​ទៅកាន់​សុខ​គតិ​ភព បរមសុខ កើត​ជាតិ​ណាៗ សូមកុំ​ឲ្យ​ជួប​គ្រោះ​បែបនេះ​ទៀត និង​អ្នករបួស​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ឆាប់​ជាសះស្បើយ​ត្រឡ​ប់​មក​ជួប​គ្រួសារ​វិញ <<​សូម​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន និង​ចេះ​គោរព​សិទ្ធិ​គ្នា យោគយល់ អធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​>>​។​

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៦​និង​៥៩​នាទី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​នៅ​ស្ថិត​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​រវាង​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ទួរីស​ដឹក​កម្មករ​កាត់ដេរ​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​ស្លាប់​ឈ្មោះ សៀត សំបូរ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រង់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​និង​ជាង​២០​នាក់​ទៀត​រង​របួសធ្ងន់​ និង​ស្រាល​។ ​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដា ពាក់​ស្លាក​លេខ ព្រះ​សីហនុ 3A-1703 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​គេច​ខ្លួន​បាត់។ ចំណែក​ភាគី​ម្ខាង​ទៀត រថយន្ត​ម៉ាក​ទួរីស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6140 ជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ។​ ជាមួយ​គ្នា​នេះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​កា​ងារ​ក៏បាន​ចេញ​លិខិត​រំលែ​ក​ទុក្ខ​ក្រុម​គ្រួសារ​សព​នៅក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ ​របួស​ធ្ងន់​២​នាក់ ​របួស​មធ្យម​៤​នាក់ ​និង​ស្រាល​២៧​នាក់​ផង​ដែរ​៕​
loading...
 
loading...
ដោយ៖  news.cam111

ក្រុមចោរលួចរថយន្ត២នាក់ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបាន ដកហូតរថយន្តមួយគ្រឿង

loading...
(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនក្រុមចោរ២នាក់ ពាក់ព័ន្ធក្នុងករណីលួចរថយន្ដកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅខណ្ឌមានជ័យ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា រថយន្ដដែលជនសង្ស័យទាំង២នាក់ លួចទៅម៉ាក TOYOTA CAMRY ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ2J-4158 នៅចំណុចផ្លូវលំ ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីជនរគ្រោះឈ្មោះ សាយ ផារិន ភេទ ប្រុស អាយុ៤២ឆ្នាំ។
លោកបន្ដថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកថា ជនសង្ស័យទី១-ឈ្មោះ ប៊ុន រ៉ុង ហៅចាន់ វិច្ឆិកា អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ ពុំ រស្មី ហៅស្រីទាល់ អាយុ៣៤ឆ្នាំ មុខរបរទទួលបញ្ចាំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងរបស់លោក ដកហូតបាន រថយន្ដដែលជនសង្ស័យលួចទៅមួយគ្រឿង ម៉្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) មួយកញ្ចប់ផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៊ុន រ៉ុង បានប្រាប់ថា រូបគេពិតជាបានលួចរថយន្ដនេះពិតប្រាដកមែន។
លោកបន្ថែមថា ក្រោយពីកម្លាំងបានឃាត់ខ្លួនរួចមក នៅថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ខាងកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ក៏បានធ្វើនាំខ្លួនជនសង្ស័យ យកទៅធ្វើតេស្ដទឹកនោម ជាលទ្ធផលជនសង្ស័យក៏ពាក់ព័ន្ធ ក្នុងករណីប្រើប្រាស់គ្រឿងញៀន មួយបន្ថែមទៀត។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ដើម្បីចាត់ការតាមនីតិវិធី៕
loading...

 

loading...
ដោយ៖ Fresh News


ជន​បរទេស​ម្នាក់​ដេក​ស្លាប់​​ក្នុង​បន្ទប់​ភោជនីយដ្ឋាន​AM BAS SADE

loading...

ព្រះសីហនុ ​៖ ​ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​មួយ​នៃ​ភោជនីយដ្ឋាន ​AM BAS SADE ស្ថិតនៅ​ក្រុម​៦ ភូមិ​៣ ​សង្កាត់​៣​ ក្រុង​.​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនបរទេស​រូប​នោះ​មាន​ឈ្មោះ​SHARLAND JOHN TREVOR ភេទ​ប្រុស កើត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​១៩៥៦ សញ្ជាតិ អង់គ្លេស ​កាន់​លិខិតឆ្លងដែន​លេខ​ 099002095 សុពលភាព ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥។
ប្រភព​បាន​បន្ត​ថា ជនរងគ្រោះ​បាន​ចូល​ស្នាក់នៅ​ បឹង​ហ្គា​ឡូ និង​ភោជនីយដ្ឋាន AM BAS SADE បន្ទប់​លេខ​៣ របស់​ឈ្មោះ រ៉​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​២០១៥។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ក៏​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ទីនោះ​តែម្ដង។ បច្ចុប្បន្ន សព​ត្រូវ​បាន​រក្សាទុក​រង់ចាំ​ការ​ត្រួតពិនិត្យ របស់​នគរបាល​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ជំនាញ និង​រង់ចាំ​ការចាត់ចែង​សាកសព​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត៕
 
 
loading...



 
loading...
ដោយ៖ មង្គលការ

១២ ​នាទី​ក្នុងមួយថ្ងៃ ​ធ្វើឲ្យ​ជើង​ត្រង់​ស្រឡូន​ស្អាត​ដូច​ប្រាថ្នា!

loading...
ត្រគាកនិងភ្លៅជា​ផ្នែកមួយ​នៃរាង​កាយ​របស់​មនុស្ស​ស្រីដែល​ពិបាក​នឹងកម្ចាត់​ ជាតិខ្លាញ់​ចេញ។ ​ដូច្នេះ ​ការចាប់​ផ្តើម​សម្រក​ទម្ងន់​នៅពេល​និទាឃ​រដូវមក​ដល់មិន​មែនជា​ជម្រើស​ ដ៏ឆ្លាតវៃ​ឡើយ។


ប្រសិនបើអ្នកចង់កម្ចាត់ជាតិខ្លាញ់ចេញពីភ្លៅក្រៅ និងភ្លៅក្នុង អ្នកត្រូវធ្វើរឿង ​៣យ៉ាងនេះ៖ ​ទប់ទល់​នឹងការ​ទទួល​ទាន​អាហារ​មានជាតិកា​ឡូរីប្រចាំថ្ងៃ, ​ទទួលទាន​ទឹកឲ្យបាន​គ្រប់គ្រាន់ ​និងចាប់​ផ្តើម​ធ្វើលំហាត់​ប្រាណ។

 

loading...

ដំណឹងល្អមួយគឺថា អ្នកមិនចាំបាច់ត្រូវចេញទៅហាត់ប្រាណឡើយ។ ​អត្ថបទនេះ​​នឹងបង្ហាញពី​ចលនា​លំហាត់​ប្រាណ​ដែលអាច​ហាត់បាន​នៅផ្ទះ​ របស់អ្នក។ ​អ្នកគ្រាន់​តែត្រូវ​ចំណាយ​ពេល​ត្រឹមតែ ​១២នាទី​ជារៀង​រាល់ថ្ងៃ ​ដើម្បី​កាត់បន្ថយ​ជាតិខ្លាញ់នៅ​ត្រគាក ​និងភ្លៅ​ក្នុងរយៈ​ពេល ​១សប្តាហ៍។ ​ពិតណាស់ ​វាមិនមែន​ជារឿងមួយ​ងាយស្រួល​ទេ ​តែអ្នកគួរ​តែ​ពេញ​ចិត្តរហូត​ដល់ទី​បំផុត។

អ្នកអាចធ្វើវាឲ្យបានទៀងទាត់ ដោយមិនចាំបាច់ត្រូវការឧបករណ៏។ ធ្វើចលនាលំហាត់ប្រាណ​នីមួយៗរយៈ​ពេល ៣០នាទី។

បើទោះបីជាចលនាលំហាត់ប្រាណទាំងនេះមើលទៅគួរឲ្យចង់សើចក៏ពិតមែន តែវាពិតជា​មានប្រសិទ្ធិ​ភាព។ ​សាកល្បងវា​ ព្រោះវាបាន​ជួយដល់​ស្ត្រីរាប់ពាន់នាក់រួចមកហើយ។

កន្ធែកជើង
ដាក់ម្រាមជើងចេញក្រៅ, បើកជង្គង់, ទម្លាក់ត្រគាក។ អ្នកមិនចាំបាច់ត្រូវទយគូថចេញឡើយ​ ប៉ុន្តែវា​នឹងលៀន​ចេញពី​ក្រោយ​អ្នកបន្តិច។ ​អ្នកអាច​ដាក់ដៃ​របស់អ្នក​នៅកន្លែង​ណាក៏បានតាមចិត្តចង់។

បោះជើងទៅម្ខាង
ឈរឲ្យត្រង់មួយកន្លែង។ នៅពេលអ្នកបោះជើងម្ខាងចេញក្រៅប៉ះនឹងដី, បន្ទាបខ្លួន​របស់អ្នក​ដោយ​បោះត្រគាក​មកក្រោយ ​ហើយបត់​ជង្គង់ចុះ។ ​ជើងម្ខាងៗ​ធ្វើឲ្យបាន​រយៈពេល ​៣០វិនាទី ​រួចផ្លាស់ប្តូរ។ ​ទម្ងន់របស់អ្នក​នៅនឹង​កែងជើង ​ហើយជង្គង់​របស់អ្នក​មិនគួរ​ឲ្យនៅពី​លើម្រាមជើងទេ។

អង្គុយ រួចងើបធាក់
អនុវត្តការអង្គុយ រួចងើបធាក់។ អ្នកមិនត្រូវលើកជើងអស់ពេកទេ។ រក្សាដៃរបស់អ្នក​ត្រង់ចំណុចកណ្តាល។

ចលនាលោតរបស់អ្នកជិះស្គី
អ្នកអាចបង្កើនល្បឿនចម្ងាយពីម្ខាងទៅម្ខាង។ អ្នកបន្ទាបខ្លួនកាន់តែទាប, ​ចលនានេះ​កាន់​តែលឿន។​ ឆ្ពោះទៅរកគោលដៅជាមួយនឹងដៃទាំង ២របស់អ្នក។

លើកជើងខាងក្នុងឡើង
អ្នកត្រូវដេកផ្អៀងទៅម្ខាងនៅលើឥដ្ឋ។ លើកជើងខាងក្នុងរបស់អ្នកឡើយ។ គ្រាន់តែលើក​វាឡើង ហើយម្រាម​ជើងឲ្យត្រង់។ ជើងម្ខាងៗ​ធ្វើឲ្យបាន ៣០វិនាទី។

លើកជើងបង្វិលជារង្វង់
រក្សាការដេកបែរទៅម្ខាងដដែល។ អ្នកត្រូវលើកជើងឡើង ហើយជើងម្ខាងនៅខាងក្រោម។​ លើកជើងឡើង ​រួចបង្វិល​ថយក្រោយ។ ​ដាក់ម្រាមជើងឲ្យត្រង់។

បន្ទាប់ពីអ្នកធ្វើជើងទាំងសងខាងរួច, ធ្វើលំហាត់ប្រាណដដែលដូចគ្នា ប៉ុន្តែពេលនេះ​ចាប់ផ្តើម​បង្វិលជើងបញ្ច្រាស​ទិសដៅ​ ទៅមុខវិញ។

លើកជើងខាងក្រៅឡើង
ដេកបែរចំហៀង រួចលើកជើងម្ខាងរបស់អ្នកឡើយ។ រង់ចាំរយៈពេល ៣០វិនាទី ​រួចប្តូរទៅ​ជើងម្ខាង​ទៀត។

ក្រាបលើជើង
លុតដៃ និងជង្គង់របស់អ្នកនៅនឹងឥដ្ឋ។ បើកស្មា និងដាក់បាតដៃឲ្យរាបស្មើ។ ​រក្សាខ្នងឲ្យត្រង់, ​លើកភ្លៅខាងស្តាំ​របស់អ្នកឡើង ហើយដាក់ចុះ។

ក្រាបលើកជើងធាក់
ចលនានេះដូចគ្នានឹងចលនាមុនដែរ ប៉ុន្តែអ្នកត្រូវធាក់ជើងចេញ។ ដូច្នេះ ​នៅពេលអ្នក​លើក​ជើងរួច ហើយធាក់ បន្ទាប់មកដាក់វាចុះ។ ដាក់ម្រាមជើងឲ្យត្រង់។
loading...
ដោយ៖ មង្គលការ

 

ប្រើរូបមន្តនេះ បើស្បែក​របស់អ្នក​មាន​បញ្ហា​អាក្រក់​ច្រើន

loading...
នេះជា​ដំណឹង​ល្អសម្រាប់​អ្នក​ កំពុងតែ​មាន​បញ្ហា ​និងចង់​បំបាត់​ជម្ងឺ​ស្បែក​ស្ងួត។ ​វាអាច​ព្យាបាល​ឲ្យជា​សះស្បើយ​បានដោយ​ប្រើធាតុ​ផ្សំដែល​អ្នកមាន​រួចជាស្រេច​ នៅក្នុងផ្ទះ។ ​វិធីព្យា​បាលនេះ វា​មាន​ប្រសិទ្ធិភាព​ និងប្រើ​ពេល​វេលា​ឆាប់រហ័ស​បំផុត។
 

loading...

វត្តមានរបស់អាស៊ីតឡាក់តិច, អាស៊ីតអាសេទិច, អាស៊ីតម៉ាឡិចដែលមានក្នុង​ទឹកខ្មេះ​ប៉ោម​អាច​ប្រឆាំង​នឹង​បាក់តេរី ​និង​មេរោគ​ផ្សិត ​ដែល​អាចប្រឆាំង​នឹងការ​ឆ្លងមេរោគ ​និងព្យា​បាល​ស្បែកស្ងួត, ​រលាក ​និងកន្ទួល​រមាស់។ ​លើសពី​នេះទៀត ​ទឹកខ្មេះ​ប៉ោមជា​ប្រភព​នៃសារធាតុ​ប៊ែតា-​ការ៉ូតែន ​ដែលអាច​ជួយ​ពង្រឹង​ការ​ផលិត​កោសិកា​ថ្មីឡើង​វិញ​។

លើសពីនេះទៀត ទឹកខ្មេះប៉ោមថែមទាំងមានផ្ទុកនូវវីតាមីន និងសារធាតុខនិជគ្រប់គ្រាន់ដូចជា ​ប៉ូតាស្យូម,​ សារធាតុ​ប៉េកទីន, ​សូដ្យូម, ​ម៉ាញ៉េ​ស្យូម,​ ដែក, ​កាល់ស្យូម, ​ផូស្វ័រិច និ​ងស៊ុលផួរ។ ​ពួកវា​អាច​ជួយពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ​និងព្យា​បាល​បញ្ហា​ស្បែក។ ​ជាតិ​សរសៃ​ក្នុង​ទឹកខ្មេះ​ប៉ោម​អាច​កម្ចាត់​ជាតិពុល។

មូលហេតុល្អៗផ្សេងទៀត អ្នកគួរលាងសម្អាតផ្ទៃមុខនឹងទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមអាចជួយឲ្យសម្រស់ស្បែកអ្នកក្មេងជាងវ័យ ​និងត្រូវ​បានគេ​ប្រើសម្រាប់​លាង​សម្អាត​ផ្ទៃមុខ។ ​ប៉ុន្តែ​អ្នកមិន​គួរប្រើ​ទឹកខ្មេះ​ប៉ោមសុទ្ធ​លាង​សម្អាត​លើផ្ទៃ​មុខរបស់​ អ្នកឡើយ។ ​ដូច្នេះ ​ត្រូវត្រៀម​ទឹកខ្មេះ​ប៉ោម ​៥០%​ លាយ​ជាមួយ​នឹងទឹក ​៥០%។ ​ដំបូង ​សាកល្បង​ប្រើវា​លាប​លើស្នាម​តូចមួយ​លើស្បែក​របស់អ្នក ​ដើម្បីឲ្យ​ប្រាកដថា ​ស្បែក​អ្នកមិន​ប្រតិកម្ម​នឹងទឹកខ្មេះ​ប៉ោមនេះ។

ទាំងនេះជាមូលហេតុ អ្នកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកនឹងទឹកខ្មេះប៉ោម៖
កាត់បន្ថយស្នាមអាចម៌រុយបណ្តាលមកពីភាពចាស់
វត្តមានរបស់អាស៊ីតអាល់ហ្វា ហៃដ្រូស៊ីលក្នុងទឹកខ្មេះប៉ោមអាចជួយកម្ចាត់​កោសិកា​ស្បែក​ងាប់ ​និង​ជម្រុញ​ដល់ការ​លូតលាស់​នៃកោសិកា​ស្បែកថ្មី។ ​ដាក់សំឡី​កប្បាស​ត្រាំក្នុង​ទឹកខ្មេះ​ប៉ោម ​រួចញី​លើស្នាម​អាចម៌រុយ​ ហើយ​លាង​សម្អាតវា​នឹងទឹក​ត្រជាក់​ក្រោយ​រយៈពេល ​១ម៉ោង។ ​ធ្វើបែប​នេះឲ្យ​បាន ​២ដងក្នុង ​១ថ្ងៃ​រយៈពេល​ ៦សប្តាហ៍​ អ្នកនឹង​ទទួល​បាន​លទ្ធផល​គួរឲ្យ​ភ្ញាក់ផ្អើល។

បំបាត់មុន, ស្លាកស្នាម
ទឹកខ្មេះប៉ោមមានផ្ទុកនូវសារធាតុប្រឆាំងមេរោគផ្សិត និងបាក់តេរីដែលអាចជួយកាត់បន្ថយ ​និង​ការពារ​ពីការ​កើតមុន ​និងស្លាក​ស្នាម​នៅលើ​ផ្ទៃមុខ។

រក្សាតុល្យភាព pH លើស្បែក

វាជួយការពារស្បែកពីការចេញជាតិខ្លាញ់ច្រើន និងស្ងួតខ្លាំង។

បំបាត់ភាពជ្រីវជ្រួញ
ទឹកខ្មេះប៉ោមសុទ្ធអាចជួយកម្ចាត់ស្នាមជ្រីវជ្រួញចេញពីលើផ្ទៃមុខរបស់អ្នក។ ​វានឹង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​ដូចជា ​សរសៃ​សូត្រ ​និងរក្សា​បាននូវ​ក្មេង​ជាងវ័យ។

កម្ចាត់ជាតិពុល
ប្រសិនបើអ្នកប្រើទឹកខ្មេះប៉ោមឲ្យបានទៀងទាត់ វានឹងជួយកម្ចាត់ជាតិពុលចេញ​ពីលើ​ផ្ទៃមុខ ​ព្រមទាំង​ការពារ​ពីបញ្ហា​ផ្សេងៗ​ទៅថ្ងៃ​មុខផងដែរ។

វិធីប្រើទឹកខ្មេះប៉ោម៖
ទាំងនេះជាវិធីដ៏មានប្រសិទ្ធិភាពបំផុត ក្នុងចំណោមវិធីជាច្រើនផ្សេងទៀត៖

១. ទឹកខ្មេះប៉ោមលាយជាមួយទឹក
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ទឹក ១ពែង
- កូនបាល់កប្បាស់ ៣

ចាក់ទឹក និងទឹកខ្មេះប៉ោមចូលក្នុងចានតូចមួយ។ បន្ទាប់មកដាក់សំឡីកប្បាសត្រាំ ​រួចលាប​វាលើផ្ទៃមុខ​របស់អ្នក។ ​ប្រើវិធីនេះ​រហូត​ដល់​អាការៈ​អន់ថយ។ ​ប្រសិនបើ​ស្បែកអ្នក​ងាយនឹង​ប្រតិកម្ម, ​លាយទឹក​ខ្មេះប៉ោម​ ១ស្លាប​ព្រាកាហ្វេ​ជាមួយទឹក​កន្លះកែវ។

២. ងូតទឹកខ្មេះប៉ោម
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោមកន្លះពែង
- ក្រែម ឬឡេផ្តល់ជាតិសំណើមប្រភេទណាមួយក៏បាន

ក្រោយពេលអ្នកចាក់ទឹកខ្មេះប៉ោមចូលទៅក្នុងអាងទឹក, ត្រាំខ្លួនអ្នកក្នុងទឹក​នេះរយៈ​ពេល ​១៥នាទី។​ បន្ទាប់មក​ជូតខ្លួន​ឲ្យស្ងួត ​ហើយ​លាបក្រែម ​ឬឡេផ្តល់​ជាតិ​សំណើម​ដល់ស្បែក។

ធ្វើបែបនេះជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់បានលទ្ធផលល្អប្រសើរបំផុត។ ​ហើយ​អ្នកក៏​អាច​បន្ថែម​ប្រេងដូង​ចូលទៅ​ក្នុងអាង​ទឹកបន្ថែម​ទៀតបាន។

៣. ទទួលទានទឹកខ្មេះប៉ោម
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ១ស្លាបព្រាកាហ្វេ
- ទឹក ១ពែង

លាយធាតុផ្សំទាំងនេះបញ្ចូលគ្នា រួចទទួលទានឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ​ដើម្បី​ពង្រឹង​ភាពស៊ាំ ​និង​ការ​ព្យាបាល​បញ្ហារោគ​ស្បែក​ដូចជា ​ជម្ងឺស្បែក​ស្ងួតហើយ​ប្រះឈាម។

៤. ទឹកខ្មេះប៉ោម និងម្សៅសូដា (Baking Soda)
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ម្សៅសូដា ៤ស្លាបព្រាកាហ្វេ
- ទឹក ១ពែង
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

ដាក់ទឹកខ្មេះប៉ោម និងម្សៅសូដាលាយជាមួយទឹក រួចកូរឲ្យសព្វ។ ទទួលទានវាជារៀងរាល់​ថ្ងៃរហូត​ដល់អាការៈ​បាន​ប្រសើរ​ឡើង។ ​លើសពី​នេះទៀត ​អ្នកអាច​បន្ថែម​ទឹកឃ្មុំ ​ដើម្បី​ជួយបង្កើន​រសជាតិ​ងាយស្រួល​ក្នុងការ​ទទួលទាន។

៥. ទឹកខ្មេះប៉ោម និងទឹកឃ្មុំ
នេះជាធាតុផ្សំដែលមានថាមពលខ្លាំង។ វាអាចជួយព្យាបាលបញ្ហាការរលាក ​និងរោល​កន្ទួល​លើស្បែក ​ស្របពេល​វត្តមាន​នៃសារធាតុ​ប្រឆាំង​បាក់តេរី​របស់​ធាតុផ្សំ​ជួយ​កម្ចាត់​ បាក់តេរី។
ធាតុផ្សំអ្នកត្រូវការ៖
- ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ទឹក ១កែវ

លាយទឹកខ្មេះប៉ោម និងទឹកឃ្មុំក្នុងទឹក រួចកូរវាឲ្យសព្វល្អ រហូតដល់ទឹកឃ្មុំរលាយអស់។ ​ទទួលទាន​វាឲ្យបាន​ ៣ដង​ ជាប្រចាំ​ពេល​អាហារ​រហូតដល់​អាការៈ​ជាសះស្បើយ​តែម្ដង៕
 
loading...
ដោយ៖ មង្គលការ

ប្រើរូបមន្ត​មួយនេះ ស្បែកជ្រួញ​នឹងបាត់អស់ក្នុងពេល ៧ថ្ងៃ

loading...
តើ​អ្នក​ធ្លាប់ចំណាយ​ប្រាក់ច្រើន​ទៅលើ​ផលិតផល​គ្រឿងសំអាង តែ​គ្មាន​បាន​ផល​តើ​មែន​ទេ? អ្នក​ទាំងអស់គ្នា​ប្រហែលជាមិនទាន់ដឹងថា ខ្ទឹម​សជាឱសថដ៏ល្អសម្រាប់សុខភាព និងសម្រស់នោះទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ វា​មាន​សារធាតុប្រឆាំងអុកស៊ីតកម្មបែបធម្មជាតិដ៏មាន​ប្រសិទ្ធិភាព​ថែមទៀត។
 
loading...

រូប​មន្ត៖
ដំបូងអ្នកត្រូវបកសំបកខ្ទឹម​សឲ្យបាន​ស្អាត ហើយ​កិន​ឲ្យម៉ត់ល្អ។
បន្ទាប់មកត្រូវបន្ថែមទឹកឃ្មុំ ១ស្លាព្រាកាហ្វេ។
លាយ​បញ្ចូលគ្នា​ឲ្យ​សព្វក្លាយជាល្បាយតែមួយ។


របៀបប្រើ៖
ដំបូងត្រូវលាងសម្អាតផ្ទៃមុខ ឬកន្លែងដែលអ្នក​ចង់ព្យាបាលឲ្យស្អាត បន្ទាប់មកចាប់ផ្តើម​លាបតែម្តង។
ទុកចោលឲ្យបាន ២០ ទោ ៣០ នាទី ទើប​លាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
អ្នកក៏អាចទុក​របាំងមុខនេះពេញមួយយប់ ហើយ​លាងសម្អាតពេល​ព្រឹក​ឡើងក៏បាន៕
loading...
ដោយ៖ មង្គលការ



របប​អាហារ​សម្រក​ទម្ងន់​ ឃើញ​លទ្ធផល​ភ្លាម​ត្រឹម ​១សប្ដាហ៍!

loading...
វាមាន​ចំនួន​នៃរបប​អាហារ​ ដែល​ធានា​បាន​ដល់ការ​សម្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស ​និង​មាន​ប្រសិទ្ធភាព ​ហើយ​ស្ទើរតែ​ទាំងអស់​នៃពួកគេ​មានការ​ធ្វើលំហាត់​ជាទៀត​ទាត់មួយ។ ​របប​អាហារនេះ ​គឺជាការ​ល្អសម្រាប់​មនុស្ស​ដែល​មិនចង់​មាន​ពេល​វេលា​ច្រើន​សម្រាប់​ការធ្វើ ​លំហាត់​ប្រាណ។ ​វានឹង​ជួយអ្នក​ក្នុងការ​លុបបំបាត់​ការកើន​ឡើងនៃ​ជាតិទឹក​នៅក្នុង​រាងកាយ ​បង្កើន​ល្បឿន​ដំណើរការ ​ការដុត​បំផ្លាញ​ជាតិខ្លាញ់​និងជួយ​អ្នកដើម្បី​កម្ចាត់​ជាតិពុល ​និងកាក​សំណល់​ទាំងអស់​ដែល​បានប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខ្លួន​របស់អ្នក។

 
loading...

អ្នកនឹងត្រូវការតែ៖
- អំបិល និងម្រេច
- បន្លែ
- អង្គរសម្រូប
- សាច់គ្មានខ្លាញ់
- ផ្លែឈើ

ខាងក្រោមនេះ ជារបបអាហារអ្នកត្រូវអនុវត្ត៖

សម្រាប់ថ្ងៃទី ១
- ស៊ុបស្ពែក្ដោប
- ផ្លែឈើ (ប៉ុន្តែជៀសវាផ្លែចេក ព្រោះវាផ្ទុកជាតិកាឡូរីខ្ពស់)

សម្រាប់ថ្ងៃទី ២
- បន្លែស្រស់

សម្រាប់ថ្ងៃទី ៣
- ផ្លែឈើ (លើកលែងតែផ្លែចេក)
- បន្លែ (លើកលែងតែដំឡូង)

សម្រាប់ថ្ងៃទី ៤
- ចេក ៨ ផ្លែ
- ទឹកដោះគោដងទុក

សម្រាប់ថ្ងៃទី ៥
- សាច់មាន់ឆ្អិន
- សាច់គោគ្មានខ្លាញ់ ៣០០ក្រាម
- ប៉េងប៉ោះស្រស់ ៦ ផ្លែ

សម្រាប់ថ្ងៃទី ៦
- សាច់គោគ្មានខ្លាញ់
- បន្លែស្លឹកបៃតង
- បន្លែស្រស់ផ្សេងទៀត

សម្រាប់ថ្ងៃទី ៧
- បន្លែ
- អង្ករសម្រូប
- ទឹកផ្លែឈើស្រស់ (ដោយគ្មានស្ករ)

មានមនុស្សជាច្រើន បានព្យាយាមជាមួយរបបអាហារដ៏អស្ចារ្យមួយនេះ ​ហើយ​ពួកគេ​បាន​ទទួល​លទ្ធផល​ និងមាន​ប្រសិទ្ធ​ភាព​លឿន​បំផុត។

ចំណាំ៖ អ្នកត្រូវអនុវត្តទៅក្នុងរបបអាហារនេះយ៉ាងតឹងរ៉ឹងបំផុត ​ប្រសិន​បើអ្នក​ចង់ទទួល​បាន​លទ្ធផល​ដែលចង់​បាន។ ​បន្ទាប់​ពីមួយ​សប្ដាហ៍ ​អ្នកអាច​ត្រឡប់​ទៅក្នុង​របប​អាហារ​ធម្មតា​របស់អ្នក​វិញបាន​ ​ប៉ុន្តែចាំថា​អ្នកត្រូវ​ជៀសឲ្យ​បានពី​ដំណើរការ​ និងអាហារ​មាន​ជាតិ​កាឡូរីខ្ពស់៕

loading...
ដោយ៖ មង្គលការ

រូបមន្តនេះហើយ! ធ្មេញនឹងសស្អាត ហើយរឹងមាំរហូតទាល់តែចាស់

loading...

ពិតជាមិនគួរឲ្យជឿមែន គ្រាន់តែទឹកអំបិលសោះអាចសម្លាប់បាក់តេរីនៅតាមប្រហោងធ្មេញ, កាត់បន្ថយកាកសំណល់អាហាដែលជាប់តាមជើងធ្មេញ យ៉ាងមានប្រសិទ្ធិភាព។

មិនតែប៉ុណ្ណោះ វាអាចពង្រឹងដល់កាចាកធ្មេញក្នុងរយៈពេលដល់ខ្លី ហើយអាចព្យាបាលការរលកានៅក្នុងមាត់ធ្មេញបានថែមទៀត។
 

loading...

រូបមន្ត៖
- លាយទឹកក្តៅកន្លេះពែង ជាមួយនឹងអំបិលគ្រួសមួយស្លាព្រា កូររហូតលាយ ប៉ុន្តែអ្នកត្រូវដួសពពុះចេញ។
- ឥឡូវអ្នកអាចប្រើល្បាយនេះ ហើយយកច្រាស់ដុសធ្មេញសម្អាតដូចការដុសធ្មេញធម្មតា។
- ដើម្បីសម្រេចដូចបំណង អ្នកគួរសម្អាតរៀងរាល់ព្រឹក និងពេលល្ងាច ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។

ចំណាំ៖ អ្នកត្រូវដឹងថា ការបរិភោគអាហារក្តៅពេក, ត្រជាក់ពេក ឬអាហារផ្អែម អាចធ្វើឲ្យធ្មេញឆាប់ខូច។ ហេតុនេះហើយ អ្នកគួរតែចៀសវាងអាហារប្រភេទនេះ។
loading...
ដោយ៖ មង្គលការ

Kategori

Kategori