រឿងមួយចំនួន ​អ្នក​ត្រូវតែ​រៀន ​ក្រោយ​ពេល​គេក្បត់​អ្នក​មាន​អ្នកថ្មី!

loading...

 
loading...

ជីវិត​បាន​បង្រៀន​យើង​ទាំងអស់​គ្នាច្រើន​យ៉ាង​ណាស់។ ​ពេលខ្លះ ​វាបង្រៀន​យើងពី​រឿងរ៉ាវ​ដែល​យើង​ចង់រៀន ​ឬជួន​កាល ​វាបាន​បង្រៀន​ពីរឿងរ៉ាវ​ដែល​មិន​បានរំពឹង​ទុកក្នុង​ផ្លូវមិនល្អ​ដល់យើង។​ បទ​ពិសោធន៍​ទាំងអស់​នេះអាច​ធ្វើឲ្យ​យើង​ក្លាយ​ជាមនុស្ស​ល្អបានយូរ។

គ្មានអ្វីដែលអាក្រក់ និងឈឺចាប់ជាងការផិតក្បត់ពីមនុស្សម្នាក់ដែលយើងស្រឡាញ់​ខ្លាំងនោះ​ឡើយ ​វាអាច​ធ្វើឲ្យ​ជីវិត​យើងផ្លាស់​ប្តូរទៅ​ជាអាក្រក់។ ​តែផ្ទុយ​ទៅវិញ​យើងអាច​និយាយ​បានថា ​វាអាច​ផ្លាស់ប្តូរជីវិត​អ្នកឲ្យបាន​តែប្រសើរ​ឡើង។

អត្ថបទខាងក្រោមនេះ នឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវរៀន​បន្ទាប់ពី​ត្រូវបាន​គូស្នេហ៍​ផិតក្បត់​រួច។

ទាំងនេះជាមេរៀនដែលពិបាកនឹងទទួលយក ហើយអ្នកក៏ត្រូវរៀនយ៉ាងលំបាកដែរ។ ​ដូច្នេះ ​តើមាន​រឿងរ៉ាវ​អ្វីខ្លះ​ដែល​យើង​គួររៀន ​ក្រោយ​ពេលត្រូវ​បានមនុស្ស​តែម្នាក់​ដែល​យើង​ស្រឡាញ់​ពិត ​ផិតក្បត់​មាន​អ្នកថ្មី?

យើងប្រាកដច្បាស់ណាស់ថា ដំណាក់កាលមួយនេះ ជាដំណាក់កាលមួយដែល​មនុស្ស​ភាគច្រើន​ធ្លាប់​បានឆ្លង​កាត់ ​និងបាន​រៀនពី​មេរៀន​ទាំងនេះ ​ដោយ​លំបាក​បំផុត។ ​ខាង​ក្រោមនេះ​ នឹងបង្ហាញ​ពីរឿងរ៉ាវ​មួយ​ចំនួន​ដែល​ជីវិត​បង្រៀន​ដល់អ្នក ​ជាពិសេស​ក្រោយ​ពេល​គូស្នេហ៍​អ្នកផិត​ក្បត់​មានអ្នកថ្មី៖

មិនមែនជាកំហុសរបស់អ្នក
នៅពេលគូស្នេហ៍អ្នកផិតក្បត់មានអ្នកថ្មី វាមិនមែនជាកំហុសរបស់អ្នកឡើយ ​នៅពេល​ស្នេហា​ត្រូវបញ្ចប់​ដោយ​សោក​សៅបែបនេះ។ ​ត្រូវចាំថា ​មនុស្ស​ដែលធ្លាប់​ផិតក្បត់​នៅតែ​ផិតក្បត់​ដដែល ​ដូច្នេះ​យល់ល្អ​ត្រូវបញ្ចប់​ស្នេហា​ត្រឹមនឹង ​ហើយ​មេរៀននេះ​បានបង្រៀន​អ្នកថា ​វាមិនមែន​តែងតែ​ជាកំហុស​របស់អ្នក​រហូតទេ។

បុរសៗមានភាពខុសប្លែកពីគ្នា
ការប្រៀបធៀបរវាងគូស្នេហ៍បច្ចុប្បន្ន និងគូស្នេហ៍ចាស់ដែលធ្លាប់ផិតក្បត់អ្នក ​អ្នកនឹង​គ្មានថ្ងៃ​រីកចម្រើន​ឡើយ។ ​អ្នកត្រូវ​យល់ថា ​បុរសៗ​គ្រប់រូប​មានភាព​ខុសប្លែក​ពីគ្នា ​ហើយ​មានបុរសៗ​ជាច្រើន​ចាំឲ្យ​តម្លៃ​ដល់អ្នក។ ​ដូច្នេះ ​មេរៀន​ដែលយើង​បានរៀន​នេះគឺ ​ត្រូវរង់​ចាំបុរស​ម្នាក់​ដែល​ល្អប្រសើរ​បំផុត។

អ្នកលែងត្រូវការគាត់
នៅពេលអ្នកដឹងថា គាត់ងាយនឹងផិតក្បត់អ្នកស្រួលយ៉ាងនេះ អ្នកមិនគួរតែចំណាយ​ពេលយូរ​នឹងឈឺចាប់ ​ហើយនេះ​ពិតជារឿង​មួយសំខាន់ ​ព្រោះវាអាច​ធ្វើឲ្យអ្នក​ឆ្កួត។ ​ដូច្នេះ ​រៀនបន្ត​ដំណើរ​ជីវិតទៅ​មុខទៀត ​ហើយកុំ​បន្ទោស​ខ្លួនឯង​នូវអ្វីដែល​បាន​កើតឡើង។

ការបោះបង់របស់គាត់
អ្នកពិតជាបានផ្តល់ស្នេហាពិតរបស់អ្នកដល់គាត់ តែគាត់ជាអ្នកបំផ្លាញ ​ដូច្នេះ​ត្រូវរឹង​មាំឡើង ​ហើយ​បំភ្លេច​បុរស​ម្នាក់នេះ​ដែលផិត​ក្បត់អ្នក​ទៅរក​អ្នកថ្មី។ ​ហើយត្រូវ​ចងចាំថា ​អ្នកមិន​មែនជា​ជម្រើស​របស់ជីវិត​មនុស្ស​ម្នាក់នេះ​ទេ, ​ផ្ទុយទៅវិញ ​អ្នកជា​មនុស្ស​អាទិភាព។ ​ប្រសិន​បើបុរសនេះ​មិនទទួល​យក​ស្នេហានេះ​ វាគ្រាន់តែ​ជាការ​បោះបង់​របស់គាត់។

កុំបន្ទោសមនុស្សស្រីដែលធ្វើឲ្យគាត់ចាកចេញពីអ្នក
កុំបន្ទោសមនុស្សស្រីដែលលួចគូស្នេហ៍ពីអ្នក។ នេះជាកំហុសរបស់គូស្នេហ៍អ្នក ​ប្រសិន​បើយក​ចិត្តទុក​ដាក់តែ​ទៅលើអ្វី​ដែលគាត់​ចង់បាន ​គាត់នឹង​មិនផិត​ក្បត់​ឡើយ។ ​ដូច្នេះ ​យើងត្រូវ​រៀនពី​វិធីយក​ចិត្​តទុក​ដាក់ទៅ​លើជីវិត​យើង ​និងត្រៀម​គម្រោង​អ្វីមួយ​ដែល​អស្ចារ្យ​ជំនួសវិញ។

រៀនទទួលស្គាល់ពីការពិត មុនពេលដែលអ្វីៗហួសពេល
យ៉ាងហោចណាស់ អ្នកក៏បានដឹងពីចរិកលក្ខណៈពិតរបស់គូស្នេហ៍អ្នក ​មុនពេល​ដែលអ្វីៗ​ហួសពេល ​ត្រូវទេ?​ អ្នក​សម្លឹង​ឃើញ​កំហុស​ជាច្រើន​របស់គាត់ ​ធ្វើឲ្យ​អ្នក​ក្លាយ​ជាមនុស្ស​ជោគជ័យ​កាន់តែ​ច្រើន​ឡើង។

មនុស្សមានកំហុស
គ្មានអ្វីត្រូវសង្ស័យឡើយ មនុស្សមានកំហុស អ្នកមិនអាចនៅជាមួយទៀតបានទេ ​តែអ្នក​នៅតែ​លើកលែង​ទោសឲ្យ ​ប្រសិន​បើអ្នក​ស្រឡាញ់​គាត់ពិត។ ​នៅពេល​អ្នកលើក​លែង​ទោសឲ្យ​គាត់ ​វាជា​ពេល​ដែលអ្នក​ត្រូវរៀន​ទទួល​ស្គាល់ថា ​មនុស្ស​មានកំហុស ​យល់ល្អ​មិនត្រូវ​អើពើ​នឹងគេ​ឡើយ។ ​ហើយត្រូវ​ចងចាំថា ​គាត់ជា​អតីត​កាល​របស់អ្នក ​ហើយវា​ជាកម្ម​សិទ្ធិ​របស់គាត់​ផងដែរ៕

 
loading...
ដោយ៖ មង្គលការ


EmoticonEmoticon