មានអ្វីកើតឡើងខ្លះ បើអ្នកពាក់អាវទ្រនាប់ពេញ ២៤ ម៉ោង ក្នុងមួយសប្តាហ៍?

loading...
តើមានអ្វីកើតឡើង ប្រសិនបើអ្នកពាល់អាវទ្រនាប់ពេញមួយថ្ងៃ? តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកត្រូវគេចង់ជាប់ពេញមួយថ្ងៃ? សុដន់របស់អ្នកក៏ទទួលរងនូវផលប៉ះពាល់បែបនោះដែរ ប្រសិនបើអ្នកពាក់អាវទ្រនាប់គ្រប់ពេលវេលា។
 
loading...

ស្បែកនៅផ្នែកខាងក្រៅរាងកាយមិនអាចដកដង្ហើមបាន ហើយអ្នកអាចប្រឈមមុខនឹងបញ្ហាស្បែកដែរ។ ដូច្នេះអ្នកគួរស្វែងយល់ពីអត្ថបទមួយនេះ ដើម្បីដឹងច្បាស់ពីបញ្ហាអាក្រក់ដែលកើតមានឡើងដោយសារតែការពាក់អាវពេញ ២៤ ម៉ោង។

១. ឈឺសុដន់
ការពាក់អាវទ្រនាប់ខុសទំហំគ្រប់ពេល វានឹងធ្វើឲ្យអ្នកមានការឈឺចាប់ក្នុងសុដន់។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយ ឬមិនពាក់អាវទ្រនាប់តែម្តងពេលនៅផ្ទះ។

២. រាំងស្ទះដល់ចរាចរឈាម
អាវទ្រនាប់នៅផ្នែកទ្រូង និងខ្សែចងនៅខាងក្រោយអាចដាក់សម្ពាធដល់សាច់ដុំ។ នេះជាហេតុនាំឲ្យចរាចរឈាមដើមទ្រូង និងដៃមានការរាំងស្ទះ។ ដូចគ្នានេះផងដែរ ការពាក់អាវទ្រនាប់កីឡាតឹងពេកអាចបំផ្លាញដល់ជាលិកាសុដន់ ប្រសិនបើអ្នកពាក់ទៀងទាត់។

៣. ឈឺខ្នង
ការពាក់អាវទ្រនាប់ពេញមួយថ្ងៃ អ្នកធ្វើឲ្យអ្នកឈឺខ្នង។

៤. រលាកស្បែក
ការពាក់អាវទ្រនាប់គ្រប់ពេល ជាពិសេសពេលគេង វានឹងធ្វើឲ្យស្បែករបស់អ្នករមាស់, រលាក និងឡើងកន្ទួលក្រហម។
៥. សុដន់ធ្លាក់យារ
ប្រសិនបើអ្នកពាក់អាវទ្រនាប់រលុងគ្រប់ពេល សុដន់របស់អ្នកនឹងយារ ហើយមើលទៅកាន់តែអាក្រក់។ ដូច្នេះយកល្អមុននឹងទិញ អ្នកគួរតែជ្រើសរើសទំហំឲ្យបានត្រឹមត្រូវ។

៦. ប៉ះពាល់ដល់ឥរិយាបទ
នៅពេលដែលអ្នកពាក់អាវទ្រនាប់ខុសទំហំគ្រប់ពេល អ្នកនឹងពិបាកក្នុងការធ្វើចលនា ហើយទីបំផុតការឈឺស្មានឹងកើតមានឡើង។

៧. មេរោគផ្សិតមានការកើតឡើង
កន្លែងក្តៅ និងមានសំណើម ជាទឹកដីដ៏ល្អបំផុតសម្រាប់ពពួកមេរោគផ្សិតរស់នៅ។ ហេតុនេះហើយ ការពាក់អាវទ្រនាប់គ្រប់ពេលអាចបណ្តោលឲ្យមេរោគផ្សិតរីកចម្រើនយ៉ាងខ្លាំង៕
loading...
ដោយ៖ មង្គលការ


EmoticonEmoticon