ឆាប់រៀបការពេក តើមានផលប៉ះពាល់អ្វីខ្លះ?

មនុស្សគ្រប់រូបតែងតែចង់បាន គ្រួសារមួយដែលប្រកបដោយសុភក្តិមង្គលក្រោយពេលរៀបការហើយ ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកមានវិប្បដិសារីនៅថ្ងៃក្រោយប្រសិន បើមិនបានគិតឲ្យម៉ត់ចត់ទេនោះ។ ជាពិសេសសម្រាប់មនុស្សដែលទើបនឹងពេញវ័យ នៅពេលដែលគេលង់ស្រឡាញ់នណាម្នាក់ហើយ គឺដឹងតែពីរំអុកឪពុកម្តាយរបស់ខ្លួនឲ្យចូលស្តីដណ្តឹងគេដើម្បី រៀបការភ្លាមៗ។ ប៉ុន្តែពួកគេមិនបានគិតឲ្យបានវែងឆ្ងាយចំពោះអនាគត់ ក្រោយពេលរៀបការហើយនោះទេ គឺដឹងតែធ្វើតាមចិត្តដែលចង់បានតែប៉ុណ្ណោះ។
 
១. ភាពយុវវ័យនឹងត្រូវបញ្ចប់
ក្រោយពីថ្ងៃរៀបការមានមិត្តភក្តិមកជួយជុំគ្នាសប្បាយ រីករាយ អ្នកនឹងក្លាយទៅជាមេគ្រួសារដែលមានផ្ទុកធំធេងណាស់សម្រាប់ គ្រួសារ។ ចំណែកឯភាពយុវវ័យដែលកំពុងតែត្រូវការភាពសប្បាយរបស់អ្នកក៏ត្រូវ តែបញ្ចប់ដែរ គឺមិនអាចដើរលេងសប្បាយដូចកាលនៅខ្លួនមួយនោះឡើយ។

២. ប្រឈមមុខនឹងបញ្ហាគ្រួសារ
ការប្រញាប់រៀបការនៅក្មេងខ្ចីពេកអាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហា គ្រួសារដោះស្រាយមិនចេញ ព្រោះគ្មានបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រួសារ ព្រមទាំងការងារដែលទាក់ទងនឹងសង្គមផងដែរ។ នេះជាកត្តាដែលធ្វើឲ្យគ្រួសាររបស់អ្នកគ្មានសុភក្តិមង្គល គឺមានការឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ។

៣. ទទួលការអប់រំបានតិច
ក្រោយពីបានរៀបការហើយ លោកអ្នកប្រាដកជាពុំសូវមានពេលក្នុងការរៀនសូត្រទៀតឡើយ ព្រោះវរល់តែការប្រកបមុខរបស់ជីវិត នឹងគ្រួសារទាំងមូល។ បើទោះជាឆ្លៀតពេលរៀនបន្ថែមបាន ក៏មិនសូវពូកែដែល ព្រោះចិត្តរបស់លោកអ្នករវល់តែរឿងគ្រួសារតែប៉ុណ្ណោះ។

៤. គ្មានការងារល្អដូចគេ
ដូចដែលយើងបានដឹងស្រាប់ហើយ នេះគឺជាសម័យបច្ចេកវិទ្យាអ្វីៗទាំងអស់សុទ្ធតែមានការរីកចម្រើន ដូច្នេះហើយតាមបណ្តោលក្រុមហ៊ុននីមួយៗក៏ត្រូវធនធានមនុស្សដែលមាន ចំណេះដឹងខ្ពស់ដើម្បីបំរើសការងារឲ្យពួកគេដែរ។ ចុះបើយើងរៀនបានតិចតួចតើអ្នកណាទៅជ្រើសរើសយើងឲ្យចូលបំរើការ ងារគេនោះ។

៥. ឆាប់លែងលះគ្នា
ការប្រញប់រៀបការទៅតាមតែអារម្មណ៍ស្រឡាញ់មួយឆាវ អាចធ្វើឲ្យអ្នកទាំងពីរឆាប់លែងលះគ្នាទៅវិញ។ ជាពិសេសលោកអ្នកមិនបានស្វែងយល់ច្បាស់ពីអត្តចរិកគ្នាឡើយ ដែលជាហេតុធ្វើឲ្យអ្នករស់នៅមិនចុះសំរុងនឹងគ្នា ហើយអាចឈានដល់ការបែកបាក់គ្នាទៀតផង។

៦. គ្មានបទពិសោធន៍ផ្លូវភេទ
អ្នកដែលមានទាន់មានបទពិសោធន៍ខាងនេះ ប្រហែលជាមិនទាន់យល់ថាបញ្ហាផ្លូវភេទអាចឲ្យអ្នកទាំងពីរទទួលបាន នូវភាពសុខស្រួលប៉ុន្មាននោះទេ អ្នកខ្លះបានត្រឹម តែឮតាមគេថាតែប៉ុណ្ណោះ។ រឿងដែលសំខាន់គឺស្ថិតនៅលើអ្នកទាំងពីរ តើអាចផ្តល់សេចក្តីសុខដល់គ្នាបានគ្រប់គ្រាន់ដែរ ឬទេ? នេះក៏ជាបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកទាំងពីរ ផងដែរ ប្រសិនបើមិនបានធ្វើវាឲ្យប្រសើរទេនោះ៕

 
ដោយ៖ មង្គលការ


EmoticonEmoticon