loading...
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាចេញសារមួយចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដល់គ្រួសារសព និងអ្នករបួសទាំងអស់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤កាលពីព្រឹកថ្ងៃទី២០ ខែតុលាដែលបណ្ដាលឲ្យកម្មករស្លាប់ និងរបួសធ្ងន់ស្រាលជាង ២០នាក់ នៅខេត្តកំពង់ស្ពឺ។
ក្នុងខ្លឹមសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាដែល បានបង្ហោះនៅក្នុងផេកហ្វេកប៊ុករបស់សម្ដេចបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ កើតឡើងកាលពីព្រឹកថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៥ នៅផ្លូវជាតិលេខ៤ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ក្នុងទឹកដីខេត្តកំពង់ស្ពឺដែលបណ្ដាលឲ្យមានប្រជាពលរដ្ឋស្លូតត្រង់របួស និងស្លាប់បាត់បង់ជីវិតមួយចំនួន កាកបាទក្រហមកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដល់គ្រួសារសព និងអ្នករបួសទាំងអស់ ហើយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយថែរក្សាបីបាច់ដល់ប្រជាជនខ្មែរឲ្យជួបតែសេចក្ដីសុខគ្រប់ៗគ្នា និងសូមបួងសួងដល់វិញ្ញាណក្ខន្ឋ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត សូមទៅកាន់សុខគតិភព បរមសុខ កើតជាតិណាៗ សូមកុំឲ្យជួបគ្រោះបែបនេះទៀត និងអ្នករបួសឲ្យរួចផុតពីគ្រោះថ្នាក់ឆាប់ជាសះស្បើយត្រឡប់មកជួបគ្រួសារវិញ <<សូមបើកបរដោយការប្រុងប្រយ័ត្ន និងចេះគោរពសិទ្ធិគ្នា យោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ>>។
សូមរំលឹកថា កាលពីវេលាម៉ោង៦និង៥៩នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺរវាងរថយន្តកុងតឺន័របុករថយន្តទួរីសដឹកកម្មករកាត់ដេរបណ្ដាលឲ្យកម្មករម្នាក់ស្លាប់ឈ្មោះ សៀត សំបូរ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រង់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជាង២០នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដា ពាក់ស្លាកលេខ ព្រះសីហនុ 3A-1703 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។ ចំណែកភាគីម្ខាងទៀត រថយន្តម៉ាកទួរីស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2G-6140 ជារថយន្តដឹកកម្មកររោងចក្រកាត់ដេរ។ ជាមួយគ្នានេះលោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងកាងារក៏បានចេញលិខិតរំលែកទុក្ខក្រុមគ្រួសារសពនៅក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ របួសធ្ងន់២នាក់ របួសមធ្យម៤នាក់ និងស្រាល២៧នាក់ផងដែរ៕

ដោយ៖ news.cam111
EmoticonEmoticon