loading...
ថៃ និងម៉ាយ៉ាន់ម៉ា (ភូមា) បានសហការប្ដេជ្ញាចិត្តរួមគ្នាមួយ
ធ្វើយ៉ាងដើម្បីធានាឲ្យបានថា នឹងនាំពលករខុសច្បាប់
និងជនភៀសខ្លួនភូមា ដែលរស់នៅប្រទេសថៃ
ឲ្យធ្វើមាតុភូមិនិវត្តទៅប្រទេសកំណើតវិញ ដោយសុវត្ថិភាព
ក្នុងពេលជាក់លាក់ណាមួយ។
loading...
កិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រវាងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងការបរទេសភូមាលោកស្រី អ៊ុង សាន ស៊ូជី ក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រម្សិលមិញ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសថៃ លោកស្រី អ៊ុង សាន ស៊ូជី ចង់ដោះស្រាយបញ្ហាធំមួយ ពោលគឺ បញ្ហាពលករខុសច្បាប់របស់ភូមា នៅប្រទេសថៃ។ លោកស្រី បានលើកឡើងថា នឹងនាំយកជនភៀសខ្លួនទាំងអស់ ទៅប្រទេសកំណើតវិញ នៅពេលវេលាល្អណាមួយ។
“ខ្ញុំសូមអរគុណនូវអ្វីៗ ដែលរដ្ឋាភិបាលថៃ បានជួយដល់ប្រជាជនយើង ប៉ុន្តែប្រជាជនរបស់យើងទាំងអស់ ក្នុងប្រទេសនេះ គួរតែត្រឡប់ទៅប្រទេសកំណើតយើងវិញ”។ លោកស្រី ស៊ូជី បន្ថែម។
លោក ចាន់អូចា និងលោកស្រី ស៊ូជី បានលើកឡើងថា ប្រទេសថៃ និងភូមា សហការគ្នានឹងជួយការពារដល់ពលករភូមា និងជនភៀសខ្លួននៅប្រទេសថៃ និងខិតខំធ្វើយ៉ាងណា បញ្ជូនប្រជាជនទាំងនោះ ទៅប្រទេសភូមាវិញ ហើយពួកគេនៅតែមានការងារល្អ និងមានមុខរបរធ្វើ៕
loading...
ដោយ៖ Sabay news
EmoticonEmoticon