កម្លែងខ្លីៗ រឿង Selfie ផ្តាច់ព្រលឹងមើលហើយធានាថាសើចចុកពោះ

loading...

loading...


loading...




ដោយ៖youtube.com

នាង​ខ្ញុង​ខ្វល់​តែ​រឿង​តម្លៃ​ខ្លួន​ត្រូវ​ថ្លៃ​ធ្វើ​អី​ក៏​ធ្វើ

loading...


រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ខ្ញុង​ខ្វល់​តែ​រឿង​តម្លៃ​ខ្លួន​ប៉ុណ្ណោះ គឺ​មិន​ខ្វល់​រឿង​ផលិតករ​ឱ្យ​សម្ដែង​តួ​អ្វី​ទេ ។ នេះ​ជា​ជំហរ​មួយ​ខុស​ប្លែក​ពី​តារា​ភាគច្រើន​ដែល​ទាល់តែ​ឱ្យ​សម្ដែង​តួ​សំខាន់​ទើប​ព្រម ។

នាង​ខ្ញុង​និយាយ​ថា នាង​តែងតែ​ឮ​ថា តារា​មួយ​ចំនួន​ប្រកាន់ខ្លួន​អត់​ថត​ទេ បើ​ផលិតករ​មិន​ឱ្យ​តួឯក ឬ​មិន​ឱ្យ​សម្ដែង​ជា​តួ​សំខាន់ ។ បើ ម្នាក់​ៗ​គិតតែ​ចង់​សម្ដែង​តួឯក នោះ​ការ​រួម​សម្ដែង​ជា​តួ​បន្ទាប់បន្សំ​នឹង​ក្លាយជា​ភាព​ស្មុគស្មាញ ។ តារា​មួយ​ចំនួន​តែង​មាន​ទស្សនៈ​ថា​ធ្លាប់​សម្ដែង​តួ​ធំ បើ​ទម្លាក់​ខ្លួន​ទៅ​សម្ដែង​តួ​តូច​នឹង​ធ្វើ​ឱ្យ​បាត់បង់​កេរ្តិ៍ឈ្មោះ និង​ខូច​ក្រេ​ឌី​ត ប៉ុន្តែ​សម្រាប់​នាង​យល់​ខុស​ពី​នោះ គឺថា​បើ​គេ​ឱ្យ​សម្ដែង​ច្រើន​រឿង​នឹង​កាន់តែ​ល្បី​ទៅ​វិញ​ទេ ។

ខ្ញុង​និយាយ​ថា «​អត់​ប្រកាន់​នោះ​ឡើយ សំខាន់​ឱ្យ​តែ​មាន​អ្នក​ជួល គឺ​ឱ្យ​សម្ដែង​តួ​អី​ក៏​នាង​ទទួលយក ។ តារា​សម្ដែង​គ្រប់​រូប​គួរ​យល់​ពី​ស្ថានភាព​នេះ​ពេល​ខ្លះ​ការ​សម្ដែង​ជា​តួ​កំ​ប៉ិក​កំ​ប្ល៉ុ​ក អាច​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ជាង​ការ​សម្ដែង​ជា​តួឯក​ផង គឺ​ប្រៀប​ដូច​ជា​នាង​ខ្ញុំ​បាន​ទទួល​សម្ដែង​ជា​តួ​ខ្មោច​មួយ ប្លង់​ៗ​ក្នុង​រឿង​មួយ​ចំនួន​នោះ​អុ​ី​ចឹ​ង ។ 
ក្នុង​រឿង «​ខ្មោច​ម៉ាំ​មី​» នាង​ខ្ញុំ​គ្រាន់តែ​ជា​តួអង្គ​មួយ​ក្នុង​ចំណោម​តួ​ក្នុង​រឿង​ប៉ុណ្ណោះ ប៉ុន្តែ​បើជា​តួឯក គឺ​មិន​មាន​នោះ​ទេ ហើយ​ខ្ញុំ​រមែង​ពេញចិត្ត​ចំពោះ​ឈុត​ដែល​ផលិតករ​ឱ្យ​សម្ដែង​ជា​និច្ច ដោយ​អត់​សំខាន់​ថា​ឈុត​នោះ​សម្ដែង​ហើយ​អាច​ស៊យ ឬ​សម្ដែង​ហើយ​មិនល្អ​សម្រាប់​ខ្លួនឯង​នោះ​ទេ ។

ក្នុង​នាម​ជា​អ្នកបម្រើ​សិល្បៈ នាង​ខ្ញុំ​អត់​ប្រកាន់ តួ​ឬ​ប្រកាន់​ថា​ទាល់តែ​ផលិតកម្ម​ធំ​ទើប​លេង​នោះ​ទេ សំខាន់​ឱ្យ​តែ​ត្រូវ​ថ្លៃ​គ្នា គឺ​សម្ដែង​បែប​ណា​ក៏​ខ្ញុំ​ពេញចិត្ត ។ សម្រាប់​គេ​ប្រកាន់ តែ​សម្រាប់​ខ្ញុំ​ថាឱ្យ​តែ​គេ​ហៅ គឺ​តួ​អី​ក៏​លេង​ទោះ​ផលិតកម្ម​ថ្មី​លេង​ហើយ​មិន​ល្បី​ក៏​លេង​ដែរ សំខាន់​តម្លៃ​មួយ​ប្លង់​ក៏​លេង ២​ប្លង់​ក៏​លេង​ថាឱ្យ​តែ​ជួល​» ។

នាង​​ខ្ញុង​ឱ្យ​ដឹង​ថា តម្លៃ​សម្ដែង​របស់​នាង​គិត​ជា​ថ្ងៃ ដោយ​តម្លៃ​ចន្លោះ​ពី​៣៥០​ដុល្លារ​ទៅ​៥០០​ដុល្លារ ក្នុង​មួយ​ថ្ងៃ អាស្រ័យ​លើ​ការ​ចរចា​គ្នា ។ អីុ​ចឹ​ង​ហើយ​ទើប​នាង​យល់​ថាឱ្យ​តែ​ផលិតករ​ហ៊ាន​ជួល​ក្នុង​តម្លៃ​នេះ គឺ​នាង​ទទួលយក​។ ទោះជា​យ៉ាងណា​ក្តី កម្រ​មាន​ផលិតករ​ឱ្យ​នាង​សម្ដែង​ត្រឹម​មួយ​ប្លង់ ឬ​ជា​តួ​កំប៉ិកកំប៉ុក​ណាស់ ដែល​អាច​មក​ពី​នាង​កំណត់​តម្លៃ​ខ្ពស់ ហើយ​ផលិតករ​មិន​ចង់​ខាត​លុយ​។

នាង​ខ្ញុង​និយាយ​ថា «​តម្លៃ​ថត​ខ្ញុំ​ទារ​តាម​ជិត​តាម​ឆ្ងាយ តែ​កន្លង​មក​បើ​ទោះជា​គេ​ចង់បាន​ខ្ញុំ​សម្ដែង​ត្រឹមតែ​មួយ​ប្លង់ ក៏​គាត់​ត្រូវ​តែ​សាច់​រឿង​ឱ្យ​ខ្ញុំ​សម្ដែង​បាន​ច្រើន​ប្លង់​ដែរ ព្រោះ​បើ​គាត់​យក​ខ្ញុំ​មួយ​ប្លង់​ក៏​ខ្ញុំ​គិត​មួយ​ថ្ងៃ​ដែរ​ហ្នឹង អីុ​ចឹ​ង​គាត់​ឱ្យ​សម្ដែង​ច្រើន​ប្លង់​ដដែល !» ។

នាង​ខ្ញុង​ត្រៀមខ្លួន​ចូល​នៅ​គេហដ្ឋាន​ថ្មី​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​គឺ​ឈប់​រស់នៅ​ផ្ទះ​របស់​បងធម៌​ទៀត​ហើយ ។ បែប​នេះ​ហើយ​ទើប​នាង​ខំ​ដើរ​ច្រៀង​ភ្លេង​ការ​រហូត​បង្កើត​ក្រុមការងារ​ទទួល​កាត់សក់​ផ្ទាល់ខ្លួន ។ ខ្ញុង​និយាយ​ថា នាង​បាន​ប្រកាស​លេខ​ទូរស័ព្ទ​តាម​ហ្វេ​សប៊ុ​ក​សម្រាប់​ឱ្យ​គេ​ជួល ព្រោះ​រៀន​បោះ​មេ​ម្តង​អាច​ចំណេញ​ច្រើន​ដើម្បី​ចិញ្ចឹម​កូន ។ បើ​ក្រុម​របស់​នាង​អ្នក​ណា​មានកម្ម​វិធី​មិនមែន​ជា​របស់​នាង​ចាត់ចែង​ក៏​នាង​ទទួល​ដែរ ៕
loading...











loading...

ដោយ៖kohsantepheapdaily.com.kh


តារាចម្រៀង​5​នាក់​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រាជរដ្ឋាភិបាល

loading...

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​៥​នាក់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល​បន្ទាប់​ពី​ពួក​គេ​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ចូលរួម​លើក​កម្ពស់​​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​សង្គម ពិសេស​ជុំវិញ​ការ​ជំរុញ​និង​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​យល់​ពី​បញ្ហា​អំពើ​ពុក​រលួយ​។ កម្មវិធី​ប្រគល់​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​ទិវា​បុណ្យ​ជាតិ​៧​មក​រា និង​«​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​»​ដែល​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

តារាចម្រៀង​ដែល​ទទួល​បាន​មេដាយ និង​ប័ណ្ណសរសើរ​ទាំង​៥​នាក់​នោះ​មាន​អ្នក​នាង មាស សុខ​សោភា​;​កញ្ញា​សុគន្ធ និសា ;​កញ្ញា​ញឹ​ម ចាន់​ថន​;​លោក​ឆ​ន សុវណ្ណ​រាជ និង​លោក​ខាត់ ជេ​ម ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ទេស​រដ្ឋមន្ត្រី​ឱម យិ​ន​ទៀង​មាន​ប្រសាសន៍​ថា សិល្បករ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​កម្លាំង​ស្មារតី បម្រើ​អារម្មណ៍​មនោសញ្ចេតនា​ចាប់តាំងពី​កម្ពុជា​បញ្ចប់សង្គ្រាម ភ្លាម​ៗ​មក​ម្ល៉េះ ។ ការ​ចូលរួម​ចំណែក​ពី​សិល្បករ​បង្កើត​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ និង​បំពេ​មនុស្ស​ឲ្យ​សុខសាន្ត​បាន ។ គ្មាន​សិល្បករ​គឺ​គ្មាន​មនោសញ្ចេតនា គ្មាន​ព្រលឹង ហើយ​រដ្ឋាភិបាល​ពិតជា​ត្រូវការ​សិល្បករ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម ។

កញ្ញា​ញឹ​ម ចាន់​ថន ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​សិល្បៈ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នោះ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​បន្តបន្ទាប់​គ្នា ។ ឆ្នាំ​នេះ​នាង​ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភណ្ឌ​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ក្នុង​ឱកាស​នោះ កញ្ញា ញឹ​ម ចាន់​ថន រំភើប រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ចំពោះ​ការ​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល ។ កន្លង​មក​កញ្ញា​ចាន់​ថន ធ្លាប់​បាន​ចូលរួម​សកម្មភាព​នានា ពិសេស​ទាក់ទិន​នឹង​ការ​ដឹកនាំ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នានា ។

កញ្ញា​ញឹ​ម ចាន់​ថន និយាយ​ថា​«​វា​គឺជា​អ្វី​ដែល​ចេញពី​ទឹកចិត្ត​ចូលរួម​ដល់​កិច្ចការ​សង្គម​ដោយ​មិន​គិត​ពី​ការ​នឿយហត់ ហើយ​នាង​ខ្ញុំ​ពិតជា​ចង់​ឲ្យ​សិល្បករ​ល្បីឈ្មោះ​កាន់តែ​ច្រើន​ចូលរួម​កម្មវិធី​នេះ​ដើម្បី​ប្រយោជន៍​ជាតិ​» ។

សិល្បករ​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល នា​ឱកាស​នោះ​ត្រូវ​បាន​បំពាក់​និង​ប្រគល់​ជូន​ដោយ​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ៕
loading...







loading...

ដោយ៖ kohsantepheapdaily.com.kh


Kategori

Kategori