loading...
បុរសមួយចំនួនតែងតែចង់មានស្រីផ្សេង ក្រៅពីប្រពន្ធខ្លួនឯង។
ប៉ុន្តែគ្មានបុរសណាម្នាក់ចូលចិត្តឲ្យភរិយាខ្លួនតាមទាន់នោះទេ។
ហើយនៅពេលភរិយាតាមទាន់ ពួកគេចូលចិត្តដោះសារយករួចខ្លួន។ ទីបំផុត
គ្មានអ្នកណាម្នាក់ចង់ក្លាយជាមនុស្សមានកំហុសឡើយ។
loading...
ខាងក្រោមនេះ នឹងបង្ហាញពីការដោះសារ
ស្ដាប់ហើយគួរឲ្យអស់សំណើចមួយចំនួនរបស់បុរសៗ
នៅពេលភរិយាខ្លួនតាមទាន់ ក្នុងពេលកំពុងគេងជាមួយស្រីផ្សេង។
ប៉ុន្តែកុំទាន់កាត់សេចក្តីលើអ្នកណាម្នាក់ ព្រោះពួកគេអាចនឹងមានមូលហេតុផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែទីបំផុត ភាពផិតក្បត់នៅតែជាភាពផិតក្បត់ ហើយគ្មានស្រីណាម្នាក់អាចលើកលែងទោសឲ្យស្វាមីដែលគេងជាមួយស្រី ផ្សេងផ្ទាល់នឹងភ្នែកខ្លួនឯងបែបនេះបានឡើយ។
នាងតែងតែមិនអើពើនឹងតម្រូវការរបស់ខ្ញុំ
បុរសៗមួយចំនួននិយាយថា តម្រូវការផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់មិនបានដូចបំណង។ ក្នុងករណីនេះ ពួកគាត់អាចសុំលែងលះ ឬដោះស្រាយបញ្ហាផ្ទុយពីការផិតក្បត់។
ភាពធុញទ្រាន់ធ្វើឲ្យខ្ញុំធ្វើបែបនេះ
នេះគ្រាន់តែជាលេសមួយ។ ប្រសិនបើអ្នកធុញទ្រាន់នឹងភរិយារបស់អ្នក ត្រូវចាំថា ភរិយារបស់អ្នកក៏ធុញទ្រាន់នឹងអ្នកដែរ។ ការផិតក្បត់មិនគួរជាហេតុផលមួយនេះទេ។
ខ្ញុំនិយាយថា ទេក្នុងពេលចាប់ផ្តើមដំបូង ប៉ុន្តែ…
បុរសមួយចំនួនតាំងខ្លួនជាមនុស្សគ្មានកំហុស និងនិយាយថា ពួកគាត់ត្រូវបានស្រីផ្សេងបង្ខំ ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តមានអ្នកថ្មី។ បើទោះបីជា វាជាការពិតក៏ដោយ តែវាមិនមែនជារឿងល្អឡើយ។
ខ្ញុំគ្រាន់តែចង់លួងលោមនាងប៉ុណ្ណោះ
បុរសៗមួយចំនួនប្រព្រឹត្តអំពើផិតក្បត់ នៅពេលគាត់ចង់លួងលោម ផ្តល់សន្តិភាព និងក្តីស្រឡាញ់ឲ្យទៅស្រីផ្សេងដែលត្រូវការវា។ ប្រសិនបើជាករណីនេះ ត្រូវសុំការអនុញ្ញាតពីភរិយារបស់អ្នក ជាមុនសិន មុននឹងផ្តល់ការលួងលោមមិត្តស្រីរបស់អ្នក។ តើការលួងលោមមានន័យថា គេងជាមួយស្រីម្នាក់នេះមែនទេ?
ភរិយារបស់ខ្ញុំយកការងាររបស់នាងជាធំ
ប្រសិនបើភរិយារបស់អ្នកផ្តោតតែទៅលើការងារ ផ្តល់ភាពសំខាន់ខ្លាំងតែទៅលើការងាររបស់នាង និងមិនអើពើនឹងអ្នក អ្នកគួរនិយាយជាមួយនាងពីបញ្ហានេះ។ ប្រសិនបើនាងនៅតែមិនខ្វល់នឹងអ្នក អ្នកអាចមានជម្រើសផ្សេងដើម្បីបន្តដំណើរទៅមុខទៀត។ ហេតុអ្វីត្រូវផិតក្បត់នាង?
ភរិយារបស់ខ្ញុំយកចិត្តទុកដាក់តែទៅលើកូនៗ
ពិតប្រាកដណាស់ កូនៗរបស់អ្នកតែងតែទទួលបានការយកចិត្តទុកដាក់ច្រើនជាងអ្នក។ អ្នកជាមនុស្សធំអាចមើលថែខ្លួនឯងបាន។ នាងធ្វើនេះត្រឹមត្រូវហើយ បើអ្នកផិតក្បត់ភរិយាដែលស្មោះត្រង់ និងគួរឲ្យស្រឡាញ់បែបនេះ ជារឿងមួយអាក្រក់បំផុត។
ភរិយារបស់ខ្ញុំតែងតែដោះសារថាឈឺក្បាល
នៅពេលអ្នកចង់បង្កាត់ភ្លើងស្នេហ៍ ភរិយារបស់អ្នកតែងតែដោះសារថាឈឺក្បាល។ ហេតុអ្វីមិនព្យាយាមព្យាបាលអាការៈឈឺក្បាលរបស់នាង? ធ្វើការម៉ាស្សា ឬព្យាបាលភាពតានតឹងរបស់នាង។ ឬបើសិនជានេះ ជាការដោះសារពិតប្រាកដមែន ដើម្បីគេចវេសពីការគេងជាមួយអ្នក អ្នកអាចសួរពីបញ្ហារបស់នាងជាមុនសិន មុនពេលអ្នកសម្រេចចិត្តផិតក្បត់នាង៕
loading...
source:mungkulkar.com
EmoticonEmoticon