ចង់​បំភ្លេច​ស្នេហ៍​ចាស់ ​គួរធ្វើ​ដូចម្ដេច​ទើបល្អ?

loading...
វាជាការលំបាកណាស់ឲ្យបំភ្លេចបុរសដែល​អ្នក​ស្រឡាញ់​ក្នុង​ពេល​ភ្លាមៗ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នៅ​តែ​មានៈ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ នោះ​ការ​ឈឺ​ចាប់​នឹង​កើត​មាន​ឡើង​​កាន់​តែ​ខ្លាំង​​ធ្វេ​ដង។ អារម្មណ៍​ឈឺចាប់​បែបនេះ​នឹង​កើត​មាន​ឡើង​នៅពេល​ដែល​បុរស​ម្នាក់​នោះ​មិន​ រវល់​​អើ​ពើ​ជា​មួយ​អ្នក ហើយ​សូ​ម្បី​តែ​មុខ​ក៏​គេ​មិន​ចង់​មើល​ផង។

 
loading...

ដូច្នេះ​ហើយ​មាន​តែព្រម​ទទួលយកការពិត និងព្យាយាម​បំភ្លេច​គេទើប​ថ្ងៃ​ក្រោយ អ្នក អាច រស់នៅ ដោយ គ្មាន វិប្បដិសារី។ ប្រសិនបើអ្នកគិតថាពិបាកនឹងបំភ្លេចសូមអនុវត្តតាមវិធីខ្លីៗបួនចំណុច​ដែល​ បង្ហាញ​ដូច​ខាងក្រោម៖

១. យំ
អ្នកត្រូវយំឲ្យអស់ពីពោះព្រោះវាអាចជួយរំសាយការឈឺចាប់ទាំងប៉ុន្មានចេញមកក្រៅ អារម្មណ៍​បែប​នេះ​ប្រៀប​ដូចជា​ស្រាដែល​នៅក្នុង​ដបស្រា​អញ្ចឹង នៅពេលដែលអ្នកយកវា​មក​ក្រឡុក​​ហើយបើក​កំរបឡើង តើនឹងមានអ្វីកើតឡើង? វាច្បាស់ជាផ្ទុះឡើងជាមិនខាន ប៉ុន្តែ​ភាព​ ស្ងប់ស្ងាត់នឹងត្រឡប់មកវិញបន្ទាប់ពីមានអារម្មណ៍ពុះកញ្ជ្រោលមួយឆាវនេះត្រូវបាន ​បញ្ចប់។ ដូច្នេះហើយ​មានតែ​បណ្តោល​ឲ្យគេ​ទៅ​ចុះ បីទោះជាអ្នកឃាត់ខ្លួនគេបានតែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។

២. ទទួលយកចម្លើយ​
អ្នកត្រូវតែទទួលយកចម្លើយថាគ្មានបុរសម្នាក់នេះនៅក្នុងបេះដូងរបស់អ្នកចាប់ពីថ្ងៃនេះតទៅ ហើយមិនត្រូវគិតថាមក​ពីហេតុអ្វីនោះ​ឡើយ។ ប្រសិនបើអ្នកនៅតែចង់ដឹងថា  ហេតុអ្វីបានជាគេសុំចែកផ្លូវគ្នា? ហេតុអ្វីបានជាគេធ្វើបែបនេះ? យូរៗទៅនឹងធ្វើឲ្យអ្នក​ក្លាយ​ទៅ​ជា​មនុស្សមានជម្ងឺបាក់ទឹកចិត្តជាមិនខាន។

៣. ផ្តើមគិតពីអ្វីដែលសំខាន់សម្រាប់អ្នក
ដូច​​​ជា​ក្រុម​គ្រួសារ ក្មេងៗ មិត្ត​ភក្តិ​ ការងារ​សាលា​ និង​ខ្លួន​ឯងជារឿងដែលសំខាន់​បំផុត​។ ពេល​ដែល​អ្នក​បាត់​បង់​មនុស្ស​ម្នាក់​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ ផ្លូវចិត្តយ៉ាងខ្លាំង តែ​អ្នក​អាចបើកចិត្តឲ្យទូលាយធ្វើជាមនុស្សរឹងមាំ និង​ជំរុញ​ឱ្យ​គេ​ចេញឲ្យឆ្ងាយពីជីវិតអ្នកកាន់តែល្អ​។ រឿង​ដែលទុកចិត្ត និងភាពជឿជាក់អ្នកមិនអាចបង្កើតឡើងតែម្នាក់ឯងបានទេ ហើយអ្នកនឹងដឹងថាគ្មាន​សន្យាណាដែល​ទៀងទាត់​រហូត​នោះ​ដែរ។

៤. ទទួលយកអ្នកថ្មី
ពីដំបូង​អ្នក​ចាប់​ផ្តើ​ម​យំ ​ប៉ុន្តែ​បន្ទាប់​មក​អ្នក​អាចញញឹម​បានវិញ នៅ​ពេល​ដែល​អ្នក​យល់នូវរឿងរ៉ាងទាំងនោះបាន​ច្បាស់ហើយ​ចាប់ផ្តើម​ គិតពីមនុស្សដែលនៅចំពោះមុខ។ នៅក្នុងបេះដូងរបស់អ្នកប្រាកដជាមានកន្លែងទំនេរសម្រាប់ទទួលយកអ្នកថ្មីដោយគ្មានបញ្ហា ចំណែក​ឯរឿងពីមុនចាត់ទុកថា​ជា​បទ​ពិសោធន៍នៃ​ការសិក្សាដ៏លំបាក​ មួយដែលបានរសាត់ទៅលែងវិលវិញ៕

loading...
ដោយ៖ មង្គលការ


EmoticonEmoticon