វិធីបំបាត់ស្នាមជ្រួញ និងមុនក្បាលខ្មៅក្នុងពេល ៧ ថ្ងៃ

loading...

ដើម្បីទទួលបានស្បែកស្អាតដូចប្រាថ្នា មនុស្សស្រីម្នាក់ៗតែងតែចំណាយប្រាក់អស់មិនតិចនោះទេ ហើយលទ្ធផលក៏មិនសូវមានប្រសិទ្ធិភាពដែរ។ 
ហេតុនេះហើយ អ្នកជំនាញបានណែនាំពីរូបមន្តបែបធម្មជាតិម្យ៉ាងដែលអាចព្យាបាលប្រឆាំងនឹងភាពជ្រួវជ្រួញយ៉ាងល្អបំផុតនោះគឺ ខ្ទឹមស។ ខ្ទឹមសមិនត្រឹមតែជាថ្នាំ បំបាត់ភាពជ្រីវជ្រួញប៉ុណ្ណោះទេ វាអាចជួយកម្ចាត់មុនក្បាលខ្មៅ, ជំរុញឲ្យកោសិកាលូតលាស់ជាថ្មី និងកាក់បន្ថយមេរោគស្បែកផងដែរ។

loading...

របស់ដែលអ្នកត្រូវការ៖
- ខ្ទឹមស ២ ទៅ ៣ កម្ពឹស
-​ ប្រេងអូលីវ ២ ស្លាបព្រាបាយកន្លះ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ

ការអនុវត្ត៖
១. បកខ្ទឹមសឲ្យស្អាត
២. កិនខ្ទឹមសឲ្យម៉ត់
៣. បន្ទាប់មកចាក់របស់ទាំងអស់លាយបញ្ចូលគ្នាឲ្យសព្វ។
៤. អ្នកត្រូវប្រើប្រាស់ល្បាយនេះជារៀងរាល់ថ្ងៃ រហូតបានរយៈពេល ៧ ថ្ងៃអ្នកនឹងឃើញលទ្ធផល៕
loading...
ដោយ៖ មង្គលការ


EmoticonEmoticon