loading...

loading...
ជីវិតបានបង្រៀនយើងទាំងអស់គ្នាច្រើនយ៉ាងណាស់។ ពេលខ្លះ
វាបង្រៀនយើងពីរឿងរ៉ាវដែលយើងចង់រៀន ឬជួនកាល
វាបានបង្រៀនពីរឿងរ៉ាវដែលមិនបានរំពឹងទុកក្នុងផ្លូវមិនល្អដល់យើង។
បទពិសោធន៍ទាំងអស់នេះអាចធ្វើឲ្យយើងក្លាយជាមនុស្សល្អបានយូរ។
គ្មានអ្វីដែលអាក្រក់ និងឈឺចាប់ជាងការផិតក្បត់ពីមនុស្សម្នាក់ដែលយើងស្រឡាញ់ខ្លាំងនោះឡើយ វាអាចធ្វើឲ្យជីវិតយើងផ្លាស់ប្តូរទៅជាអាក្រក់។ តែផ្ទុយទៅវិញយើងអាចនិយាយបានថា វាអាចផ្លាស់ប្តូរជីវិតអ្នកឲ្យបានតែប្រសើរឡើង។
អត្ថបទខាងក្រោមនេះ នឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវរៀនបន្ទាប់ពីត្រូវបានគូស្នេហ៍ផិតក្បត់រួច។
ទាំងនេះជាមេរៀនដែលពិបាកនឹងទទួលយក ហើយអ្នកក៏ត្រូវរៀនយ៉ាងលំបាកដែរ។ ដូច្នេះ តើមានរឿងរ៉ាវអ្វីខ្លះដែលយើងគួររៀន ក្រោយពេលត្រូវបានមនុស្សតែម្នាក់ដែលយើងស្រឡាញ់ពិត ផិតក្បត់មានអ្នកថ្មី?
យើងប្រាកដច្បាស់ណាស់ថា ដំណាក់កាលមួយនេះ ជាដំណាក់កាលមួយដែលមនុស្សភាគច្រើនធ្លាប់បានឆ្លងកាត់ និងបានរៀនពីមេរៀនទាំងនេះ ដោយលំបាកបំផុត។ ខាងក្រោមនេះ នឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលជីវិតបង្រៀនដល់អ្នក ជាពិសេសក្រោយពេលគូស្នេហ៍អ្នកផិតក្បត់មានអ្នកថ្មី៖
មិនមែនជាកំហុសរបស់អ្នក
នៅពេលគូស្នេហ៍អ្នកផិតក្បត់មានអ្នកថ្មី វាមិនមែនជាកំហុសរបស់អ្នកឡើយ នៅពេលស្នេហាត្រូវបញ្ចប់ដោយសោកសៅបែបនេះ។ ត្រូវចាំថា មនុស្សដែលធ្លាប់ផិតក្បត់នៅតែផិតក្បត់ដដែល ដូច្នេះយល់ល្អត្រូវបញ្ចប់ស្នេហាត្រឹមនឹង ហើយមេរៀននេះបានបង្រៀនអ្នកថា វាមិនមែនតែងតែជាកំហុសរបស់អ្នករហូតទេ។
បុរសៗមានភាពខុសប្លែកពីគ្នា
ការប្រៀបធៀបរវាងគូស្នេហ៍បច្ចុប្បន្ន និងគូស្នេហ៍ចាស់ដែលធ្លាប់ផិតក្បត់អ្នក អ្នកនឹងគ្មានថ្ងៃរីកចម្រើនឡើយ។ អ្នកត្រូវយល់ថា បុរសៗគ្រប់រូបមានភាពខុសប្លែកពីគ្នា ហើយមានបុរសៗជាច្រើនចាំឲ្យតម្លៃដល់អ្នក។ ដូច្នេះ មេរៀនដែលយើងបានរៀននេះគឺ ត្រូវរង់ចាំបុរសម្នាក់ដែលល្អប្រសើរបំផុត។
អ្នកលែងត្រូវការគាត់
នៅពេលអ្នកដឹងថា គាត់ងាយនឹងផិតក្បត់អ្នកស្រួលយ៉ាងនេះ អ្នកមិនគួរតែចំណាយពេលយូរនឹងឈឺចាប់ ហើយនេះពិតជារឿងមួយសំខាន់ ព្រោះវាអាចធ្វើឲ្យអ្នកឆ្កួត។ ដូច្នេះ រៀនបន្តដំណើរជីវិតទៅមុខទៀត ហើយកុំបន្ទោសខ្លួនឯងនូវអ្វីដែលបានកើតឡើង។
ការបោះបង់របស់គាត់
អ្នកពិតជាបានផ្តល់ស្នេហាពិតរបស់អ្នកដល់គាត់ តែគាត់ជាអ្នកបំផ្លាញ ដូច្នេះត្រូវរឹងមាំឡើង ហើយបំភ្លេចបុរសម្នាក់នេះដែលផិតក្បត់អ្នកទៅរកអ្នកថ្មី។ ហើយត្រូវចងចាំថា អ្នកមិនមែនជាជម្រើសរបស់ជីវិតមនុស្សម្នាក់នេះទេ, ផ្ទុយទៅវិញ អ្នកជាមនុស្សអាទិភាព។ ប្រសិនបើបុរសនេះមិនទទួលយកស្នេហានេះ វាគ្រាន់តែជាការបោះបង់របស់គាត់។
កុំបន្ទោសមនុស្សស្រីដែលធ្វើឲ្យគាត់ចាកចេញពីអ្នក
កុំបន្ទោសមនុស្សស្រីដែលលួចគូស្នេហ៍ពីអ្នក។ នេះជាកំហុសរបស់គូស្នេហ៍អ្នក ប្រសិនបើយកចិត្តទុកដាក់តែទៅលើអ្វីដែលគាត់ចង់បាន គាត់នឹងមិនផិតក្បត់ឡើយ។ ដូច្នេះ យើងត្រូវរៀនពីវិធីយកចិត្តទុកដាក់ទៅលើជីវិតយើង និងត្រៀមគម្រោងអ្វីមួយដែលអស្ចារ្យជំនួសវិញ។
រៀនទទួលស្គាល់ពីការពិត មុនពេលដែលអ្វីៗហួសពេល
យ៉ាងហោចណាស់ អ្នកក៏បានដឹងពីចរិកលក្ខណៈពិតរបស់គូស្នេហ៍អ្នក មុនពេលដែលអ្វីៗហួសពេល ត្រូវទេ? អ្នកសម្លឹងឃើញកំហុសជាច្រើនរបស់គាត់ ធ្វើឲ្យអ្នកក្លាយជាមនុស្សជោគជ័យកាន់តែច្រើនឡើង។
មនុស្សមានកំហុស
គ្មានអ្វីត្រូវសង្ស័យឡើយ មនុស្សមានកំហុស អ្នកមិនអាចនៅជាមួយទៀតបានទេ តែអ្នកនៅតែលើកលែងទោសឲ្យ ប្រសិនបើអ្នកស្រឡាញ់គាត់ពិត។ នៅពេលអ្នកលើកលែងទោសឲ្យគាត់ វាជាពេលដែលអ្នកត្រូវរៀនទទួលស្គាល់ថា មនុស្សមានកំហុស យល់ល្អមិនត្រូវអើពើនឹងគេឡើយ។ ហើយត្រូវចងចាំថា គាត់ជាអតីតកាលរបស់អ្នក ហើយវាជាកម្មសិទ្ធិរបស់គាត់ផងដែរ៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon