ទម្លាប់អាក្រក់ ធ្វើឲ្យអ្នកឆាប់បែកគ្នា

loading...

ស្នេហាមិនងាយនឹងរក្សាឲ្យបានគង់វង្សគ្រប់ពេលវេលាឡើយ។ វាដូចជាត្រូវប្រើដៃទាំង ២ទះដៃ ដើម្បីបង្កើតជាសម្លេង។ ដូចគ្នានេះដែរ បេះដូងពីរត្រូវបញ្ចូលគ្នាតែមួយ ដើម្បីបង្កើតស្នេហាឥតលក្ខខណ្ឌបាន។

នៅលើពិភពលោកសព្វថ្ងៃនេះ មានមនុស្សជាច្រើនចង់បានតែផលប្រយោជន៏ពីស្នេហារបស់ពួកគេតែប៉ុណ្ណោះ។ មនុស្សស្រីជាច្រើនត្រូវទទួលរងការឈឺចាប់ដោយសារតែបែកបាក់ស្នេហា។
 
loading...

ទម្លាប់មិនល្អដែលអ្នកបានប្រព្រឹត្តនៅក្នុងសេចក្តីស្នេហា ជាបញ្ហាចម្បងដែលអាចធ្វើឲ្យបែកបាក់គ្នា។ នៅពេលភាគីម្ខាងមានទម្លាប់មិនល្អ, ស្នេហាមិនអាចធានានៅឋិតថេរគង់វង្សយូរអង្វែងបានឡើយ។

ការបោះបង់ទម្លាប់មិនល្អទាំងនោះចេញឲ្យអស់អាចធ្វើឲ្យស្នេហាស្អិតរមួតជារៀងរហូត។ ប្រសិនបើអ្នកគិតថា ស្នេហារបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយគ្មានអ្វីអាចសង្គ្រោះស្នេហានេះបាន សូមកុំស្ទាក់ស្ទ័រនឹងចាប់ផ្តើមជំហ៊ានបន្ទាប់។

ខាងក្រោមនេះជាទម្លាប់មិនល្អមួយចំនួនដែលអាចបំផ្លាញស្នេហារបស់អ្នកបាន ដូច្នេះត្រូវបោះបង់វាចោល៖

នៅពេលអ្នកមិនចេះសរសើរ
នៅក្នុងសេចក្តីស្នេហា ការសរសើរពីគ្នាទៅវិញទៅមកជារឿងមួយចាំបាច់។ ការសរសើរអាចជួយឲ្យស្នេហារបស់អ្នករីកចម្រើន ហើយស្របពេលជាមួយគ្នានេះដែរ វានឹងធ្វើឲ្យអ្នកទាំងពីរយល់ពីចិត្តគ្នា និងចេះឲ្យតម្លៃលើមនុស្សដែលអ្នកស្រឡាញ់។

ភាពឆេវឆាវ
សុភាសិតមួយលើកឡើងថា ការអត់ធ្មត់ជាមាតានៃគុណធម៌។ មនុស្សគ្រប់រូបគួរតែមានគំនិតបែបនេះនៅក្នុងជីវិត។ នៅពេលអ្នកចេះអត់ធ្មត់នឹងខ្លួនឯង, រាល់ឱកាសទាំងអស់អ្នកនឹងចេះអត់ធ្មត់ចំពោះមនុស្សដែលអ្នកស្រឡាញ់។ ប្រសិនបើគូស្នេហ៏របស់អ្នកទន់ខ្សោយ អ្នកត្រូវចេះលើកទឹកចិត្ត និងអត់ធ្មត់ជួយដោះស្រាយបញ្ហាដល់នាង ឬគាត់។ បង្រៀនគូស្នេហ៏អ្នកឲ្យក្លាយជាមនុស្សរឹងមាំ និងលើកទឹកចិត្តពួកគេឲ្យខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាព។ កុំឆេវឆាវ ព្រោះអ្នកនឹងធ្វើរឿងមិនល្អ។

កុំបន្ទោសលើស្នេហារបស់អ្នក
ប្រសិនបើអ្នកស្រឡាញ់គូស្នេហ៏របស់អ្នកខ្លាំង អ្នកនឹងមិនស្តីបន្ទោសដាក់ពួកគេនូវអ្វីមួយដែលអ្នកបានធ្វើឡើយ។ រៀនទទួលស្គាល់កំហុសខ្លួនឯង និងធ្វើល្អនឹងគ្នា។

ការនៅស្ងៀមអាចបំផ្លាញបេះដូងរបស់អ្នក
ប្រសិនបើអ្នកទាំងពីរមានជម្លោះនឹងគ្នា ព្យាយាមដោះស្រាយវាមុនពេលអ្វីៗត្រូវបញ្ចប់។ កុំទុកឲ្យជម្លោះកាន់តែយូរៗទៅ ព្រោះវាអាចធ្វើឲ្យស្នេហារបស់អ្នកឈឺចាប់ និងបណ្តាលឲ្យចែកផ្លូវគ្នា។

ការកុហកគ្នាបានក្លាយជាទម្លាប់
ការបានដឹងពិតតែងតែធ្វើឲ្យមនុស្សឈឺចាប់ ត្រូវទេ? ភាពស្មោះត្រង់នឹងគ្នាជារឿងមួយល្អប្រសើរបំផុតនៅក្នុងសេចក្តីស្នេហា ប្រសិនបើអ្នកចង់បានស្នេហាឥតលក្ខខណ្ឌ។

ទៅថ្ងៃអនាគតអាចនឹងត្រូវបែកគ្នា
ការនិយាយពីរឿងអនាគតជារឿងមួយសំខាន់។ ប្រសិនបើអ្នកមានស្នេហា ហើយអ្នកមិនប្រាកដចំពោះថ្ងៃអនាគតរវាងអ្នកទាំងពីរ គួរចាប់ផ្តើមធ្វើអ្វីមួយពីឥលូវនេះ៕


loading...
ដោយៈ មង្គលការ


EmoticonEmoticon