គួរអោយអាណោចអាធមណាស់មួយគ្រួសារត្រូវខ្សែភ្លើងឆក់ស្លាប់ទាំងអស់

loading...
ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់ និង​តក់ស្លុត​បំផុត បន្ទាប់​ពី​មនុស្ស​៣​នាក់​ជា​ឪពុក​និង​កូន បាន​ស្លាប់​ភ្លាម​ៗ​ ដោយសារ​ត្រូវ​​ខ្សែ​ភ្លើង​ឆក់​បន្តបន្ទាប់គ្នា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ពែង សង្កាត់​បារាយ ក្រុង​ដូន​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ពេ​ជ សុភាព អាយុ​៣៨​ឆ្នាំ (​ឪពុក​) ២-​ឈ្មោះ​ពេ​ជ ស្រី​ម៉េ​ង អាយុ​១៣​ឆ្នាំ (​កូន​ស្រី​) និង​៣-​ឈ្មោះ​ពេជ្រ សុ​ផាត អាយុ​១០​ឆ្នាំ (​កូនប្រុស) ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ម្តាយ​​​ទៅ​ធ្វើការ​នៅ​ឯ​​រោងចក្រ​បាត់​ ។

ប្រភព​បន្ត​ ថា មុន​ពេល​កើត​​ហេតុត្រូវ​គេ​ដឹង​ថា បុរស​ជា​ឪពុក​​យ​ក​ដែក​មក​ផ្សា​ធ្វើ​ដំបូលផ្ទះ ។ ពេល​នោះ​មាន​ខ្សែភ្លើង​ដាច់ បណ្ដាល​ឱ្យ​ឆក់​រូបគាត់​​នោះ ហើយ​កូនប្រុស​ដែល​មាន​វ័យ​១០​ឆ្នាំឃើញ​ឪពុក​ឆក់ ​ក៏​ស្ទុះ​ទៅ​ជួយ​ក៏​ឆក់​ទៀត បន្ទាប់​មក​កូនស្រីឃើញ​ឪពុក​និង​ប្អូន​ឆក់ ក៏​​រត់​មក​ជួយ​​ទៀត បណ្តាល​ឱ្យ​​ឆក់​ស្លាប់​ទាំង​៣​នាក់​ឪពុក​​-​កូន​គួរ​ឱ្យ​អាណោច​បំផុត ។

ក្នុង ​ហេតុការណ៍​នោះ ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មិន​អាច​យក​នាំ​មក​សង្គ្រោះ​បាន​ទេ ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​សាកសព ។
loading...

 

loading...
ដោយ៖ https://kohsantepheapdaily.com.kh/article/146377.html


EmoticonEmoticon