loading...
វាមានចំនួននៃរបបអាហារ
ដែលធានាបានដល់ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព
ហើយស្ទើរតែទាំងអស់នៃពួកគេមានការធ្វើលំហាត់ជាទៀតទាត់មួយ។
របបអាហារនេះ
គឺជាការល្អសម្រាប់មនុស្សដែលមិនចង់មានពេលវេលាច្រើនសម្រាប់ការធ្វើ
លំហាត់ប្រាណ។
វានឹងជួយអ្នកក្នុងការលុបបំបាត់ការកើនឡើងនៃជាតិទឹកនៅក្នុងរាងកាយ
បង្កើនល្បឿនដំណើរការ
ការដុតបំផ្លាញជាតិខ្លាញ់និងជួយអ្នកដើម្បីកម្ចាត់ជាតិពុល
និងកាកសំណល់ទាំងអស់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងខ្លួនរបស់អ្នក។
loading...
អ្នកនឹងត្រូវការតែ៖
- អំបិល និងម្រេច- បន្លែ
- អង្គរសម្រូប
- សាច់គ្មានខ្លាញ់
- ផ្លែឈើ
ខាងក្រោមនេះ ជារបបអាហារអ្នកត្រូវអនុវត្ត៖
សម្រាប់ថ្ងៃទី ១
- ស៊ុបស្ពែក្ដោប
- ផ្លែឈើ (ប៉ុន្តែជៀសវាផ្លែចេក ព្រោះវាផ្ទុកជាតិកាឡូរីខ្ពស់)
សម្រាប់ថ្ងៃទី ២
- បន្លែស្រស់
សម្រាប់ថ្ងៃទី ៣
- ផ្លែឈើ (លើកលែងតែផ្លែចេក)
- បន្លែ (លើកលែងតែដំឡូង)
សម្រាប់ថ្ងៃទី ៤
- ចេក ៨ ផ្លែ
- ទឹកដោះគោដងទុក
សម្រាប់ថ្ងៃទី ៥
- សាច់មាន់ឆ្អិន
- សាច់គោគ្មានខ្លាញ់ ៣០០ក្រាម
- ប៉េងប៉ោះស្រស់ ៦ ផ្លែ
សម្រាប់ថ្ងៃទី ៦
- សាច់គោគ្មានខ្លាញ់
- បន្លែស្លឹកបៃតង
- បន្លែស្រស់ផ្សេងទៀត
សម្រាប់ថ្ងៃទី ៧
- បន្លែ
- អង្ករសម្រូប
- ទឹកផ្លែឈើស្រស់ (ដោយគ្មានស្ករ)
មានមនុស្សជាច្រើន បានព្យាយាមជាមួយរបបអាហារដ៏អស្ចារ្យមួយនេះ ហើយពួកគេបានទទួលលទ្ធផល និងមានប្រសិទ្ធភាពលឿនបំផុត។
ចំណាំ៖ អ្នកត្រូវអនុវត្តទៅក្នុងរបបអាហារនេះយ៉ាងតឹងរ៉ឹងបំផុត ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលដែលចង់បាន។ បន្ទាប់ពីមួយសប្ដាហ៍ អ្នកអាចត្រឡប់ទៅក្នុងរបបអាហារធម្មតារបស់អ្នកវិញបាន ប៉ុន្តែចាំថាអ្នកត្រូវជៀសឲ្យបានពីដំណើរការ និងអាហារមានជាតិកាឡូរីខ្ពស់៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon