loading...
តើអ្នកចង់ឲ្យគូស្នេហ៍របស់អ្នកដើរទិញឥវ៉ាន់ជាមួយអ្នកមែនទេ?
គិតម្តងទៀត, ព្រោះវាអាចជាការគិតខុសដែលនាំគាត់ទៅជាមួយ
ជាពិសេសនៅពេលគូស្នេហ៍អ្នក និងឥវ៉ាន់ជាបង្គោលពីរផ្សេងគ្នា។
loading...
តាមការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញថា បុរស ៩០% មិនចូលចិត្តការដើរទិញឥវ៉ាន់នោះទេ ហើយវាកាន់តែធ្វើឲ្យពួកគេស្អប់ថែមទៀត នៅពេលដើរទិញឥវ៉ាន់ជាមួយនឹងគូស្នេហ៍។
ដូច្នេះ សុភាពនារីទាំងឡាយ ប្រសិនបើអ្នកគិតថា អ្នកអាចបបួលគាត់ទៅដើរផ្សារជាមួយបាន វាមិនមែនជាការល្អទេ។ បើមិនអាចដើរផ្សារតែឯងបាន អ្នកអាចបបួលមិត្តភក្តិស្រីៗទៅជាមួយ។
អ្នកនឹងមិនត្រឹមតែសប្បាយ ចិត្តនឹងការជួបជុំស្រីៗគ្នាឯងប៉ុណ្ណោះទេ តែអ្នកក៏ទទួលបានយោបល់ល្អពីមិត្តភក្តិស្រីៗ មិនមែនមិនចេះវិនិច្ឆ័យដូចជាមនុស្សប្រុសទេ។
ហេតុនេះ បើសុភាពនារីចង់ដឹងពីមូលហេតុដែលយើងបានណែនាំ អ្នកមិនគួរដើរផ្សារជាមួយនឹងមិត្តប្រុសអ្នក, ខាងក្រោមនេះ នឹងបង្ហាញពីហេតុផលមួយចំនួន។ ក្រោយពីបានអានរួច លើកក្រោយអ្នកនឹងលែងយកគាត់ទៅទិញឥវ៉ាន់ជាមួយទៀតហើយ។
គាត់នឹងបាត់បង់ភាពអត់ធ្មត់ជាមួយអ្នក
ប្រសិនបើអ្នកនាំគាត់ទៅដើរផ្សារជាមួយ, គូស្នេហ៍អ្នកនឹងបាត់បង់ភាពអត់ធ្មត់។ គ្មានបុរសណាម្នាក់ពេញចិត្តនឹងមនុស្សស្រីដែលចូលចិត្តដើរទិញខោអាវ ឡើយ។
គាត់នឹងមិនអាចផ្តល់យោបល់ពីពណ៌ខោអាវស្អាតៗបានឡើយ
គ្មានបុរសណាម្នាក់យល់ពីភាសាពណ៌របស់មនុស្សស្រីទេ។ ចំពោះគាត់ អ្វីៗគ្រប់យ៉ាងជាពណ៌ផ្កាឈូក, ខៀវ, ក្រហម, ខ្មៅឬ ស។
គាត់មិនដឹងពីសម្លៀកបំពាក់ទាន់សម័យទាំងនោះទេ
គ្មានបុរសណាម្នាក់យល់ពីភាពខុសគ្នារបស់សាច់ក្រណាត់ផ្កា, សាច់ក្រណាត់ពណ៌ឆើត។ ដូច្នេះលើកក្រោយ បើអ្នកចង់ដើរផ្សារទិញសម្លៀកបំពាក់ទាន់សម័យ គួរយកមនុស្សស្រីទៅជំនួសវិញ ព្រោះនាងជាអ្នកណែនាំដ៏ល្អបំផុត។
គាត់នឹងបញ្ចេញយោបល់មិនស្មោះត្រង់
មិននាំគាត់ទៅដើរផ្សារជាមួយ នឹងអាចជួយឲ្យត្រចៀកអ្នករួចផុតពីការបញ្ចេញមតិមិនស្មោះត្រង់។ បុរសៗភាគច្រើនពូកែខាងធ្វើបែបនេះចំពោះមនុស្សស្រីទាន់សម័យ។
គាត់នឹងរអ៊ូរទាំ
វាមិនដូចជាមនុស្សស្រីដូចគ្នាទេ ដែលអាចចំណាយពេលច្រើនម៉ោងរហូតដល់ទិញឥវ៉ាន់រួច។
ផ្ទុយពីការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃដើរទិញឥវ៉ាន់ជាមួយអ្នក, គាត់ពេញចិត្តនឹងការគេង ឬមើលការប្រកួតបាល់ទាត់។
គាត់នឹងចាប់ផ្តើមកាត់សេចក្តីចំពោះអ្នក
បុរសៗភាគច្រើនចូលចិត្តកាត់សេចក្តីចំពោះមនុស្សស្រីដែលចូលចិត្តទិញខោអាវ និងទាន់សម័យ។ ប្រសិនបើអ្នកសម្លឹងមើលសំពត់ខ្លីមួយដែលអ្នកពិតជាស្រឡាញ់ខ្លាំង គាត់នឹងបង្វែរអារម្មណ៍ និងគំនិតអ្នកមិនឲ្យគិតដល់សម្លៀកបំពាក់សិចស៊ីបែបនេះទៀត។
គាត់នឹងមិនភ្ញាក់ផ្អើលដូចអារម្មណ៍អ្នកឡើយ
ប្រសិនបើអ្នកនាំគាត់ទៅជាមួយ តើអ្នកអាចឲ្យគាត់ភ្ញាក់ផ្អើលចំពោះខោអាវក្នុងទាំងនោះដោយវិធីណា? នេះជាមូលហេតុដែលអ្នកគួរតែបញ្ឈប់ការដើរទិញឥវ៉ាន់ជាមួយមិត្ត ប្រុសអ្នកទៀត៕
loading...
source: mungkulkar
EmoticonEmoticon