loading...
ថ្វីបើអ្នកបានត្រៀមខ្លួនចង់បានកូនរួចរាល់ហើយក្តី
ប៉ុន្តែតើរាងកាយរបស់អ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលត្រូវពិនិត្យមើលមុននឹងអ្នកមានគម្រោងចង់បានកូន។
ការបង្កកំណើតជារឿងមួយសំខាន់សម្រាប់ស្ត្រី។ នៅពេលអ្នកបង្កកំណើត
និងបញ្ចេញអូវុល អ្នកអាចមានឱកាសនឹងមានផ្ទៃពោះឆាប់ ហើយងាយស្រួល
ដោយមិនប្រឈមបញ្ហានឹងស្មុគស្មាញផ្សេងៗ។

loading...
សញ្ញាជាក់ស្តែងនៃការបង្កកំណើតរបស់ស្ត្រីគឺ សុដន់ចាប់ផ្តើមទន់ជ្រាយ។
ក្រៅពីនេះ អ្នកក៏មានអារម្មណ៏បំរែបំរួលថាមពលផ្លូវភេទ,
ការមករដូវក្នុងពេលពាក់កណ្តាលនៃវដ្តរដូវ ហើយករណីខ្លះ
អ្នកក៏អាចជួបនឹងអាការៈឈឺចាប់ក្នុងពោះ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា អ្នកនឹងចាប់ផ្តើមមើលដឹងពីសញ្ញាមួយចំនួនប្រហែល ៥ថ្ងៃមុនពេលអ្នកបញ្ចេញអូវុល។
ជាធម្មតា ការបញ្ចេញអូវុលកើតឡើងក្នុងចន្លោះពីថ្ងៃទី ១២-១៤ មុនការមករដូវរបស់អ្នកមកដល់។
ដូច្នេះ ប្រសិនបើអ្នកកំពុងចង់ដឹងថា តើអ្នកបានបង្កកំណើត ឬក៏អត់ ខាងក្រោមជាសញ្ញាមួយចំនួនដែលអ្នកនឹងត្រូវយកចិត្តទុកដាក់បំផុត។
ប្រសិនបើអ្នកមិនឃើញមានសញ្ញាទាំងនេះក្នុងរយៈពេល ១ខែ អ្នកអាចព្យាយាមម្តងទៀត ប៉ុន្តែមានវិធីធ្វើតេស្តមើលផ្ទៃពោះ៖
សញ្ញាស្មេស្មស៊ុតសក្នុងកស្បូន
សញ្ញានៃការបង្កកំណើតគឺ នៅពេលស្លេស្មស៊ុតសក្នុងកស្បូនឡើងស្តើង,
យឺតហើយមើលទៅដូចជាស៊ុតស។ វាជួយឲ្យមេជីវិតបុរសផ្លាស់ទីទៅកាន់ទ្វារមាស
ហើយរង់ចាំស៊ុតមកដល់។
សំណើម
នៅពេលសារធាតុរាវក្នុងកស្បូនប្រែជាតិចទៅៗ ហើយយឺតទៅៗ ដោយសារអូវុលមកដល់,
សារធាតុរាវនេះក៏អាចក្លាយជាច្រើនឡើងៗ ហើយស្ត្រីមានអារម្មណ៏ថា
មានជាតិសំណើមខ្លាំង និងមិនស្រួលខ្លួន។
សុដន់ទន់ជ្រាយ
នៅពេលកម្រិតអរម៉ូនស្ត្រីកើនឡើងក្នុងរាងកាយ វាធ្វើឲ្យសុដន់ទន់ជ្រាយ
ក្នុងពេលបង្កកំណើត។ ប្រសិនបើអ្នកឃើញប្រតិកម្មបែបនេះ បានន័យថា
អ្នកអាចនឹងកំពុងតែបញ្ចេញអូវុល ឬបម្រុងនឹងបញ្ចេញ។
មានអារម្មណ៏ផ្លូវភេទខ្លាំងតិចតួច
គេជឿថា ស្ត្រីមានអារម្មណ៏ផ្លូវភេទតិចតួចក្នុងពេលបង្កកំណើត
ហើយគ្រប់យ៉ាងបណ្តាលមកពីអរម៉ូនសរសៃប្រសាទ។
ប្រសិនបើអ្នកមានអារម្មណ៏រសាប់រសល់ជាងធម្មតា វាជាសញ្ញាបញ្ជាក់ថា អ្នកមានកូន។
មករដូវ
ការមករដូវកើតឡើងនៅពេលស៊ុតផ្ទុះក្នុងពេលបញ្ចេញអូវុល។ ការមករដូវនេះក៏អាចកើតឡើងក្នុងពេលបង្កកំណើត ឬមុនពេលបង្កកំណើតផងដែរ។
ការឈឺចាប់
ការឈឺចាប់តែម្ខាងពោះជារឿងមួយដែលស្ត្រីច្រើនជាង ៩០% ត្រូវប្រឈមមុខជារៀងរាល់ខែ មុនពេលវដ្តរដូវរបស់ពួកគេ។
ហើមពោះ
បំរែបំរួលអរម៉ូនដែលកើតឡើងក្នុងពេលបង្កកំណើតបានធ្វើឲ្យហើមពោះ។
ប្រសិនបើអ្នកធ្លាប់ជួបនឹងបញ្ហាហើមពោះនេះ យល់ល្អគួរក្រេបទឹកក្តៅក្នុងពេលថ្ងៃ
ដើម្បីជួយកម្ចាត់បញ្ហានេះ។
ការឈឺចាប់ខ្លាំង
អាការៈឈឺក្បាល, ចង់ក្អួតញឹកញាប់ជាសញ្ញាបញ្ជាក់ពីការមានផ្ទៃពោះ។ តែបៃតង
ឬទឹកក្រូចឆ្មាជាឱសថដ៏សក្តិសិទ្ធិអាចជួយកម្ចាត់បញ្ហានេះបានក្នុងពេលបង្កកំណើត៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon