loading...
ដំឡូងបារាំងសម្បូរទៅដោយវីតាមីន
និងសារធាតុខនិជដែលជួយរក្សាសុខភាពទូទៅរបស់អ្នក។ លើសពីនេះទៀត
អ្នកគួរដឹងថា ក្រៅពីការទទួលទានវា
អ្នកក៏អាចប្រើដំឡូងបារាំងដើម្បីពង្រឹងសុខភាពស្បែករបស់អ្នក
ផងដែរ។
loading...
វីតាមីន C
វីតាមីន C ជាទម្រង់ប្រូតេអីុនចាំបាច់សម្រាប់សុខភាពស្បែកទូទៅ។
ពោលគឺថា សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វីតាមីនទាំងនេះ
អាចជួយការពាររាងកាយប្រឆាំងធាតុវិទ្យុសកម្ម។ មិនតែប៉ុណ្ណោះ
វាក៏អាចជួយព្យាបាលរបួសអ្នកបានទៀតផង។ វាក៏អាចជួយព្យាបាលមុន
និងរក្សាជាតិសំណើមដល់ស្បែក។
ដំឡូងបារាំងអាចជួយព្យាបាលស្នាមសង្វារក្រោយពេលសម្រាលកូនរួចយ៉ាង
ល្អប្រសើរ។វីតាមីន B
វីតាមីន B-complex មួយផ្សេងទៀត ក៏អាចជួយការពារពីការបាត់បង់ជាតិពណ៌។ ត្រង់ចំណុចនេះ អ្នកក៏ត្រូវដឹងថា វីតាមីនទាំងនេះ អាចជួយព្យាបាលការរលាកជាច្រើនផងដែរ។
ជាតិដែក
ជាតិដែកក្នុងដំឡូងបារាំងនឹងធ្វើឲ្យពណ៌ស្បែកស្អាត ម៉ត់រលោង និងជួយឲ្យស្បែកមានសុខភាពល្អ។
ជាតិកាល់ស្យូម
អ្វីដែលសំខាន់បំផុត អ្នកត្រូវដឹងថា កង្វះជាតិកាល់ស្យូមអាចបណ្តាលឲ្យកើតមានបញ្ហាស្បែកជាច្រើន។ ម្យ៉ាងវិញទៀត អ្នកក៏គួរដឹងថា ដំឡូងបារាំងសម្បូរទៅដោយជាតិកាល់ស្យូម។ នេះជាហេតុដែលអ្នកត្រូវប្រើដំឡូងបារាំងដើម្បីពង្រឹងសុខភាពស្បែក។
ជាតិទង់ដែង
ជាតិទង់ដែងជួយរក្សាស្បែកអ្នកឲ្យតឹងណែន ដោយការបង្កើតកូឡាសែន និងប្រូតេអុីនជាតិសរសៃថ្មី។ លើសពីនេះទៀត អ្នកក៏គួរដឹងថា ដំឡូងបារាំងសម្បូរទៅដោយជាតិទង់ដែង ដូច្នេះអ្នកអាចប្រើដំឡូងបារាំងដើម្បីព្យាបាលបញ្ហាស្បែក ដែលបណ្តាលមកពីខ្វះជាតិទង់ដែង។
នេះជាមូលហេតុដែលអ្នកត្រូវប្រើចំណិតដំឡូងបារាំង ដាក់បិតដោយផ្ទាល់លើស្បែក។ រង់ចាំរយៈពេលប្រហែលពី ៥-១០នាទី បន្ទាប់មក លាងសម្អាតស្បែកនឹងទឹកក្តៅឧណ្ហៗ។ អនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ លទ្ធផលនឹងបង្ហាញឲ្យអ្នកឃើញដោយខ្លួនឯង៕
loading...
ដោយ៖mungkulkar.com
EmoticonEmoticon