loading...
ស្បែកមុខស្រស់ថ្លា
គឺជាក្តីសុបិន្តរបស់ស្ត្រីគ្រប់រូប ប៉ុន្តែការកើតមានមុនក្បាលខ្មៅ
ឬមុនក្បាលសនឹងធ្វើឲ្យសម្រស់របស់ពួកគេប្រែទៅជាអាប់រស្មីទៅវិញ។
loading...
តើហេតុអ្វីបានជាកើតមានមុនទាំងនេះនៅលើផ្ទៃមុខ?
ជាការពិតណាស់ ការកកស្ទះរន្ធរោមមិនអាចបញ្ចេញខ្លាញ់ ឬប្រេង, ការមិនបានសម្អាតសារធាតុកខ្វក់ចេញពីផ្ទៃមុខ សុទ្ធតែជាមូលហេតុចម្បង។
មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញសារធាតុ Sebum លើសកម្រិត,
ការផ្លាស់ប្តូរអ័រម៉ូនសម្រាប់ក្មេងស្រីវ័យជំទង, ការមានផ្ទៃពោះ
និងការអស់រដូវ, ការបរិភោគអាហារបំពង ឬចៀនដែលសម្បូរខ្លាញ់ច្រើន,
ការប្រើផលិតផលកែសម្ផស្សដែលគ្មានគុណភាពក៏ជាកត្តារួមចំណែកដ៏ធំ
ធ្វើឲ្យកើតមានបញ្ហាទាំងនេះផងដែរ។
ហេតុនេះហើយ មង្គលការ
សូមបង្ហាញពីវីធីមួយចំនួនដែលអាចកម្ចាត់មុខក្បាលខ្មៅបានយ៉ាងរហ័សទាន់ចិត្ត
ហើយអាចប្រើបានគ្រប់មនុស្សទាំងបុរស, ស្ត្រី និងក្មេងជំទង់។
ជំហ៊ានទី ១៖
១. អំបិល
២. ថ្នាំដុសធ្មេញ
៣. ច្រាស់ដុសធ្មេញចាស់
- ដាក់ថ្នាំដុសធ្មេញបន្តិចលាយជាមួយនឹងអំបិលបន្តិច រួចច្របល់បញ្ចូលគ្នាឲ្យសព្វ។
- បន្ទាប់មកយកច្រាស់ដុសធ្មេញចាស់ ផ្តិតយកល្បាយនេះ ហើយម៉ាស្សានៅលើច្រមុះ ឬផ្ទៃមុខដែលកើតមុនឲ្យបាន ២នាទី។
- លាងស្អាតជាមួយនឹងទឹកធម្មតាថ្មមៗ។
ជំហ៊ានទី ២ ៖
១. ក្រណាត់ស្អាត
២. ទឹកក្តៅឧណ្ឌៗ
- យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
- ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
- អនុវត្តដដែលឲ្យបាន ២ដង។
ជំហ៊ានទី ៣៖
១. ទឹកដោះគោជូរ (Yogurt)
២. ដីឥដ្ឋ
- លាយដីឥដ្ឋ ១ ភាគ ៤ ក្នុងមួយស្លាបព្រា ជាមួយនឹងទឹកដោះគោជូរ ២ ភាគ ៥ ក្នុងមួយស្លាបព្រា។
- បន្ទាប់មកលាបឲ្យនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
- លាងសម្អាតជាមួយនឹងទឹកក បន្ទាប់ទុកបាន ១០ នាទី។
loading...
ដោយ៖ មង្គលការ
EmoticonEmoticon