loading...
អត្ថន័យពិតប្រាកដនៃអំពើផិតក្បត់
គឺជាការប៉ះពាល់ផ្នែករាងកាយជាមួយនរណាម្នាក់នៅផ្នែកខាងក្រៅនៃជីវិត
អាពាហ៍ពិពាហ៍របស់អ្នក។ វាត្រូវបានគេចាត់ទុកថា
ជាអំពើរបទឧក្រិដ្ឋនិងការប្រព្រឹត្តប្រាសចាកនៅក្នុងសង្គមយើង
ជាច្រើន។ ការប្រព្រឹត្តតែអំពើរផិតក្បត់ បានក្លាយជាផ្នែកមួយនៅក្នុងសង្គមបច្ចុប្បន្នសព្វថ្ងៃ ហើយមានបុរសនិងស្រ្តីជាច្រើនដែលមានរឿងសម្ងាត់នៅក្នុងជីវិតផ្ទាល់ ខ្លួនរបស់ពួកគេ ដែលកំពុងដើរជាមួយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

loading...
ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ជាង ៤៥% ជាស្ត្រី និងជាង ៥៧%
នៃបុរសនៅក្នុងពិភពលោកសព្វថ្ងៃនេះ
បានសារភាពថាពួកគេពិតជាមានការលួចលាក់ជាមួយដៃគូរបស់ពួកគេពិតមែន។
តាមតួលេខនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ក្នុងការបង្ហាញពីសក្ដានុពលការផ្លាស់ប្ដូរជាច្រើនដែលបានកើតឡើង
នៃទំនាក់ទំនងរបស់មនុស្ស។
ឥឡូវនេះសូមឲ្យយើងធ្វើការវិភាគពីមូលហេតុដែលនាំឲ្យរឿងបែបនេះកើតឡើង។ សូមយើងពិចារណាទាំងអស់គ្នា អំពីអ្វីដែលនាំឲ្យមានការផិតក្បត់។
ភាពឯកោ
នៅពេលមួយដែលអ្នកបណ្ដោយដៃគូរបស់អ្នកមានភាពឯកោខ្លាំងពេក ដោយសារតែហេតុផលនានា ដូចជា ការងារ, ការធ្វើដំណើរទៅឆ្ងាយ, ការរស់នៅឆ្ងាយពីគ្នា ឬមានហេតុផលណាមួយផ្សេងទៀត។ កត្តាទាំងនេះ សុទ្ធតែអាចធ្វើឲ្យដៃគូរបស់អ្នកតែងតែមានការមិនស្មោះត្រង់ និងចង់ផិតក្បត់ជាមួយនឹងអ្នក។
ការចែចង់ញឹកញាប់ជាមួយអ្នករួមការងារ
នៅពេលដែលមិត្តរួមការងាររបស់អ្នកចូលចិត្តបញ្ចេញអាការៈឲ្យគេឃើញថាស្រឡាញ់ ជាមួយអ្នក ឬនៅពេលដែលអ្នកចូលចិត្តទំលាប់ខ្លួនក្នុងការញ៉ែមិត្តរួមការងារ របស់អ្នក វាអាចធ្វើឲ្យមានទំនោររហូតដល់ញៀននឹងទំលាប់បែបនេះ។ នេះអាចបណ្ដាលឲ្យការប្រព្រឹត្តអំពើផិតក្បត់របស់អ្នកកើតឡើង ដែលធ្វើឲ្យអ្នកមិនមានអារម្មណ៍ថាមានកំហុសឆ្គងក្នុងការចេញក្រៅ ជាមួយគាត់ ឬជាមួយនាងស្ងាត់ៗ។
ការសងសឹក
ទោះបីជាវាអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល, តែមានដៃគូមួយចំនួនបានព្យាយាមធ្វើវាក្នុងគោលបំណងតែមួយគត់ គឺដើម្បីសងសឹកតែប៉ណ្ណោះ។
ការស្គាល់ ឬភាពស្និទ្ធស្នាល
ពេលខ្លះ វាជាធម្មតាណាស់ក្នុងការអភិវឌ្ឍចំណងយ៉ាងខ្លាំងជាមួយនរណាម្នាក់នៅក្នុងក្រុម ឬអ្នកនៅជុំវិញខ្លួនរបស់យើង។ អាចគ្រាន់តែជាមិត្តភក្តិ ឬមិត្តរួមការងារ ឬអ្នកជិតខាង។ នៅពេលចំណងនេះបានពង្រឹងប៉ុន្មានឆ្នាំមក, ភាពស្និទ្ធស្នាលទាំងនេះ អាចឲ្យអ្នកមានអារម្មណ៍ថា ចាប់ផ្ដើមហ៊ានប្រព្រឹត្តអំពើផិតក្បត់ជាមួយនរណាម្នាក់ រហូតដល់ការឳបថើប នៅពេលដែលដៃគូមិននៅជាមួយ។
ការទំនាក់ទំនង
បញ្ហា គឺកើតឡើងនៅពេលដែលទំនាក់ទំនងរបស់អ្នកមិនចុះសម្រុងនឹងគ្នា ដូចជាការខ្វែងគំនិតគ្នាញឹកញាប់ពេក ហើយមិនបានរកវិធីដើម្បីរឿងនេះឲ្យបានល្អ ហើយវាបានជម្រុញឲ្យអ្នកដើម្បីស្វែងរកនូវការលួងលោមចិត្តនៅកន្លែង ផ្សេងទៀត នេះក៏អាចឲ្យមានការផិតក្បត់កើតឡើងបានដែរ។
កម្រិតចំណង់ផ្លូវភេទថយចុះនៅក្នុងដៃគូ
នៅពេលដែលដៃគូម្នាក់ដង្ហោយហៅសម្រាប់ចំណង់ផ្លូវភេទជាច្រើនដងនៅលើគ្រែ ហើយដៃគូដ៏ទៃទៀតបានបរាជ័យក្នុងផ្ដល់ឲ្យនូវអ្វីទាំងអស់នោះ នេះហើយជាឳកាសនៃអំពើផិតក្បត់មានលំអៀងទៅរកការកើនឡើង។
កង្វះនៃសេចក្ដីស្រឡាញ់
ក្រុមអ្នកជំនាញបាននិយាយថា ការកង្វះការទំនាក់ទំនងរវាងការរួមភេទនោះ គឺជាការមិនអីទេ ប៉ុន្តែការកង្វះនៃសេចក្ដីស្រឡាញ់ផងដែរ នៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរនឹងត្រូវឆាប់បានបំផ្លាញដោយងាយ៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon