loading...
ទូកបុរាណមួយ ដែលទើបត្រូវបានប្រទះឃើញ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប កាលពីខែមេសាកន្លងទៅថ្មីៗនេះ ត្រូវបានអ្នកជំនាញ
ICC អង្គរ យកទៅពិសោធ ហើយបានឲ្យដឹងក្នុងសប្តាហ៍នេះថា មានអាយុកាលតាំងពីឆ្នាំ
១២០៧ ពោលគឺក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧។ សូមរម្លឹកជូនថា
ទូកចំណាស់អាយុជិត ១ពាន់ឆ្នាំនេះ បានកប់ក្នុងជម្រៅប្រមាណ ៧ម៉ែត្រ
ហើយត្រូវបានប្រទះឃើញ ពេលមានការបូមខ្សាច់ ក្នុងការដ្ឋានសាង់សង់មួយ
នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គធំ ខេត្តសៀមរាប។
ក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេសលើកទី
២៦នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ
និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ឬហៅថា ICC-Angkor នៅក្នុងសប្តាហ៍នេះ
លោកសាស្ត្រាចារ្យលេខាធិការវិទ្យាសាស្ត្រនៃ ICC-Angkor បានប្រកាសថា
ទូកបុរាណដែលបានប្រទះឃើញ នៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ
ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរា
យកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងកសិណអង្គរវត្ត កាលពីថ្ងៃទី៨ ខែមេសា
ឆ្នាំ២០១៦ កន្លងទៅ មានកាលបរិច្ឆេទសាងសង់ ក្នុងអំឡុងឆ្នាំ១២០៧
ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
លទ្ធផលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិ សម្តែងការអបអរសាទរ និងបានបញ្ជាក់ថា ទូកបុរាណនេះ មានអាយុកាលចាស់ជាងគេ ក្នុងចំណោមវត្ថុបុរាណដែលបានរកឃើញ ក្នុងតំបន់អង្គរ។ សូមបញ្ជាក់ថា លទ្ធផលនៃអាយុកាលរបស់ទូកបុរាណ ត្រូវបានគេកំណត់ឲ្យដឹង តាមរយៈការវិភាគ នៅមន្ទីរពិសោធន៍ នៃប្រទេសណូវេលហ្សឺឡង់ ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។
បើតាមទម្រង់រូបរាងជាក់ស្តែង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទូកបុរាណនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែងជិត ១៣ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គេនឹងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិត អំពីទូកបុរាណនេះ។ ហើយទីកន្លែង ដើម្បីតាំងបង្ហាញទូកនេះ អាចនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឬ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីជាប្រយោជន៍ឲ្យអ្នកទស្សនា អាចទៅមើលទូកនេះផង អាចទៅមើលពិព័រណ៍នានា ក្នុងសារមន្ទីរទាំងនោះ បានផង។
សូមរម្លឹកជូនថា អាជ្ញាធរជាតិអប្សរា តែងតែបានប្រទះឃើញវត្ថុបុរាណជាច្រើន នៅក្នុងតំបន់អង្គរ ពេលពួកគេចុះទៅបំពេញបេសកកម្មការងារ ឬពេលខ្លះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានយកវត្ថុបុរាណដែលគេបានប្រទះឃើញ ទៅប្រគល់ឲ្យអាជ្ញាធរនេះ ដើម្បីសិក្សាស្វែងយកពីអាយុកាល និងប្រវត្តិនៃវត្ថុទាំងនោះ។ វត្ថុទាំងនោះ រួមមាន រូបចម្លាក់ រូបបដិមា ឬ វត្ថុប្រើប្រាស់ផ្សេងៗទៀត៕

ដោយ៖ ksn-news.com
EmoticonEmoticon