loading...
ការមានស្នេហាមិនមែនជារឿងមួយងាយស្រួលឡើយ។
វាតែងតែមានបញ្ហាមិនប្រាកដប្រជាទាក់ទងនឹងរឿងថា
តើអ្នកទាំងពីរអាចមានសមត្ថភាពរក្សាពេលវេលាកំពុងចាប់ផ្ដើមជាមួយ
គ្នាបាន ឬក៏អត់។ ជាការពិតណាស់
អ្នកប្រហែលជាធ្លាប់បានឃើញអារម្មណ៍មិត្តភក្តិអ្នកពោរពេញទៅដោយ
ក្តីសុខ ក្នុងពេលចាប់ផ្តើមស្នេហាដំបូង
តែទីបំផុតស្នេហាពួកគេនៅតែបែកបាក់គ្នា។ តែទោះបីជាយ៉ាងណា
ប្រសិនបើរឿងស្នេហារបស់អ្នក លេចឡើងនូវសញ្ញាទាំង ៥ខាងក្រោមនេះ
នោះវានឹងអាចបញ្ជាក់បានថាស្នេហារបស់អ្នកនឹងឋិតថេរគង់វង្សយូរអង្វែង។
loading...
១. អ្នកអាចជជែកគ្នាបានរយៈពេលជាច្រើនម៉ោង
អ្នកអាចចំណាយពេលជាច្រើនម៉ោងជាមួយមនុស្សសំខាន់របស់អ្នក
ដោយមិនបានធ្វើអ្វីទាំងអស់ តែស្នេហាអ្នកនៅតែមិនគួរឲ្យធុញទ្រាន់។
អ្នកទាំងពីរចេះឲ្យតម្លៃពេលវេលាដែលអ្នកបានចំណាយជាមួយគ្នា
ហើយទន្ទឹងរង់ចាំពេលវេលាដើរកំសាន្តជាមួយគ្នា,
ជួនកាលសាកល្បងធ្វើរឿងរ៉ាវថ្មីៗជាមួយគ្នាផងដែរ។ អ្នកតែងតែចង់ដឹង
ចង់លឺពីជីវិតគូស្នេហ៍អ្នក ហើយអ្នកពេញចិត្តនឹងស្តាប់គេ
ហើយមានការសន្ទនាគ្នាក្នុងរយៈពេលយូរ។២. អ្នកចេះផ្តល់សេរីភាពគ្រប់គ្រាន់ឲ្យគ្នា
ពេលកំពុងចំណាយពេលវេលាជាមួយគូស្នេហ៍បានធ្វើឲ្យអ្នកមានក្តីសុខ ហើយផ្ទុយទៅវិញ អ្នកទាំងពីរក៏មានជីវិតផ្ទាល់ខ្លួនដ៏ល្អប្រសើរផងដែរ។ អ្នកនៅតែមានទំនុកចិត្ត និងស្រួលក្នុងចិត្ត បើទោះបីជាអ្នកមិនបាននិយាយទូរស័ព្ទជាមួយគ្នា ២-៣ថ្ងៃក៏ដោយ។ អ្នកគោរពចំពោះសេរីភាពគេ ហើយអ្នកនៅតែមានក្តីសុខនឹងចំណាយពេលវេលាពេលឃ្លាតឆ្ងាយពីគ្នា។
៣. អ្នកទាំងពីរមិនស្ទាក់ស្ទើរ ក្នុងការនិយាយពាក្យថាសុំទោស
នៅក្នុងសេចក្តីស្នេហា បញ្ហាជម្លោះដោយសារការយល់ច្រឡំ ពិតជាមិនអាចជៀសផុតឡើយ។ នៅពេលភាគីម្ខាងធ្វើខុស វាបានធ្វើឲ្យភាគីម្ខាងទៀតមានការឈឺចាប់, អ្នកត្រូវមិនខ្លាចនឹងនិយាយពាក្យថា សុំទោស និងការធ្វើល្អដាក់គេឡើយ។ អ្នកទាំងពីរគ្មានអារម្មណ៍ត្រូវការលេងសើចនឹងគ្នា និងចង់គ្រប់គ្រងលើគ្នាឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវស្មោះត្រង់ និងហ៊ានប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាងទាំងអស់។ ប្រសិនបើអ្នកទាំងពីរ ចេះសុំទោសគ្នាដោយគ្មានលក្ខខណ្ឌ ស្នេហារបស់អ្នកពិតជាឋិតថេរយូរអង្វែងយ៉ាងពិតប្រាកដ។
៤. ការចេះជួយគ្នាទៅវិញទៅមក
មិនថាវាជាការងារថ្មីរបស់អ្នក ឬជាការសម្រេចចិត្តត្រលប់ចូលទៅរៀនមហាវិទ្យាល័យ និងជ្រើសរើសមុខរបរថ្មី, គូស្នេហ៍អ្នកតែងតែនៅក្បែរ ចាំជួយលើកទឹកចិត្ត ហើយអ្នកក៏ត្រូវធ្វើចឹងដូចគ្នាដែរ។ ជាការពិតណាស់ អ្នកទាំងពីរត្រូវចេះជួយគ្នាដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដោយការផ្តល់ដំបូន្មានល្អៗឲ្យគ្នា ពីវិធីដោះស្រាយជាមួយគ្នា ឬការជួយការងារផ្ទះប្រចាំថ្ងៃរបស់អ្នក។ អ្នកទាំងពីរធ្វើរឿងទាំងអស់នេះដោយមិនចង់បានការតបស្នងអ្វីមកវិញឡើយ ហើយគ្រាន់តែចង់ឲ្យឃើញគ្នាមានក្តីសុខ និងជោគជ័យក្នុងការរក្សាចំណងស្នេហាមួយនេះឲ្យបានគង់រង្សជារៀងរហូត។
៥. មានទំនុកចិត្ត និងគោរពចំពោះគ្នា
មិនថាអ្នក ឬគូស្នេហ៍អ្នកមិនត្រូវការឆែក ឬពិនិត្យមើលសារទូរស័ព្ទ ឬអ៊ីម៉ែលគ្នា។ អ្នកទាំងពីរមានទំនុកចិត្តលើគ្នា ១០០% គ្មានអ្នកណាម្នាក់ក្បត់គ្នា។ អ្នកទាំងពីរចេះស្តាប់គ្នា ហើយមានការយោគយល់គ្នាបានល្អ និងមានសមត្ថភាពយល់ពីចិត្តគ្នា ផ្ទុយពីការប្រកាន់ទស្សនៈផ្សេងគ្នា៕
loading...
ដោយៈ មង្គលការ
EmoticonEmoticon