ហេតុផល ​៧យ៉ាង ​បុរស​គួរមាន​មិត្តស្រី​ជាង​មាន​ភរិយា!

loading...
ដូច្នេះ ​សុភាព​បុរស​ទាំង​ឡាយ ​តើអ្នក​ចង់បាន​មួយណា ​ភរិយា ​ឬមិត្តស្រី? ​យើង​ប្រាកដ​ថា ​បុរសៗ​៩០%​ ចង់បាន​មិត្តស្រី ​ព្រោះនាង​គ្មានតម្រូវ​ការដូច​ជាភរិយា​ឡើយ។


ការសិក្សាស្រាវជ្រាវថ្មីៗនេះ បាន​បង្ហាញឲ្យដឹងថា មនុស្សស្រីចង់បានបុរស​ធ្វើជា​ស្វាមី ​ប៉ុន្តែ​បុរសៗ​មាន​ជម្រើស​ផ្ទាល់ខ្លួន​របស់គេ។
 
loading...

បុរសៗចង់បានមិត្តស្រីជាងភរិយា, ហេតុផលតែមួយគត់ គឺដោយសារតែ​ពួកគេ​ចង់មាន​សេរីភាព​ច្រើន​ជាង​ការរៀបការ។​ ដូច្នេះ ​មិត្តនារីៗ ​ប្រសិន​បើអ្នក​គិតថា ​គូស្នេហ៍​អ្នក​ស្រឡាញ់​ពេញចិត្ត​នឹងរៀប​ការ​ជាមួយ​អ្នក ​អ្នកគួរ​គិតឡើង​វិញម្តង​ទៀត ​ព្រោះមាន​មូលហេតុ​មួយចំនួន​ដែល​បុរសៗ​ចង់បាន​មិត្តស្រី​ជាង​ភរិយា។

ហេតុផលដែលបកស្រាយខាងក្រោម ពិតជាធ្វើឲ្យអារម្មណ៍​អ្នកភ្ញាក់​ផ្អើល ​និងតក់​ស្លុត។ ​អង្គុយ​ចុះឲ្យ​បានស្រួល ​ហើយអាន​ដើម្បី​ដឹងពីចិត្ត​របស់​បុរស៖

មានសេរីភាពច្រើន
នៅពេលអ្នកមានមិត្តស្រី អ្នកនឹងមានសេរីភាពច្រើន, មានពេលវេលាផ្ទាល់ខ្លួនច្រើន ​បើប្រៀប​ធៀប​នឹងភរិយា ​ដែល​តែង​តែនៅ​ក្បែរៗ​អ្នក។

គ្មានអ្នកណាសួរគាត់
ភរិយានឹងតែងតែសួរពីទីកន្លែងដែលស្វាមីនាងកំពុងនៅ, ​ប៉ុន្តែមិត្ត​ស្រីវិញ​នឹងមិន​សួរបែបនេះ​ឡើយ​ ព្រោះនាង​ក៏មិន​ថាគាត់​នៅឯណាដែរ​ បើទោះ​បីជា​រហូតដល់​ពាក់​កណ្តាល​យប់​ក៏ដោយ។

មិត្តស្រីមិនមែនជាអ្នក តាមយាមអ្នកនោះទេ
មិនដូចជាភរិយាទេដែលតែងតែឃ្លាំមើលរាល់សកម្មភាពរបស់ស្វាមី, ​មិត្តស្រី​មិនសូវ​ជាខ្វល់​ប៉ុន្មានទេ​ ហើយ​មានហេតុ​ផល​តែមួយ ​ដោយសារ​មិត្តស្រី​តែងតែមិន​នៅក្បែរ​គូស្នេហ៍ ២៤ម៉ោងនោះទេ។

គាត់នឹងមានពេលវេលាច្រើនជាមួយមិត្តភក្តិ
ប្រសិនបើអ្នកមានមិត្តច្រើន អ្នកចង់ចំណាយពេលវេលាជាមួយពួកគេ, ​អ្នកអាច​ធ្វើបែបនេះ​បាន​តែនៅ​ពេលអ្នក​មិនទាន់​រៀបការ​រួចតែ​ប៉ុណ្ណោះ។ ​នៅពេល​អ្នកពាក់​ចិញ្ចៀន​ឲ្យនាងរួច ​អ្នកនឹង​ត្រូវបំភ្លេច​មិត្តភក្តិ​ទាំង​អស់នោះ។ ​នេះជាហេតុ​ផលមួយ​ដែលបុរសៗ​មិនចង់​រៀបការ​ រហូត​ដល់​ពួកគេ​ប្រាកដ​ក្នុងចិត្តសិន។

មិនចាំបាច់មានការសុំអនុញ្ញាត
ប្រសិនបើអ្នកចង់គេងនៅក្រៅផ្ទះជាមួយមិត្តភក្តិ អ្នកអាចធ្វើបាន​ដោយ​មិន​ចាំបាច់​សុំការ​អនុញ្ញាតិ​ពីអ្នកណា​ឡើយ។ ​ប៉ុន្តែ​នៅពេល​អ្នករៀបការ​រួច ​អ្នក​ត្រូវគិត ​២ដង ​និងសុំការ​អនុញ្ញាត​ពីភរិយា ​ដើម្បី​កំសាន្ត​ចិត្តខ្លួនឯង។

គ្មានឯកសារផ្សេងៗ
ពេលរៀបការត្រូវមានឯកសារច្រើន។ ប៉ុន្តែបើគ្រាន់តែជាស្នេហាធម្មតា ​មិនចាំ​បាច់​ត្រូវមាន​ជាប់​ឯកសារ​អ្វីឡើយ។ ​អ្នកអាច​មាន​សមត្ថភាព​ដើរចេញ​ពេលណា​ក៏បាន។

អ្នកអាចគេងជាមួយមនុស្សស្រីបានច្រើន
បើទោះបីជានេះមិនមែនជាហេតុផលល្អមួយក៏ដោយ ​តែមាន​បុរសៗ​ជាច្រើន​មិនចង់​រៀបការ ​ព្រោះពួក​គេមាន​ស្រីច្រើន។ ​នេះជាហេតុ​ផលផ្សេង​មួយទៀត​ដែលបុរសៗ​មួយចំនួន​ចង់បាន​មិត្តស្រី​ជាងភរិយា។
 
loading...
ដោយៈ មង្គលការ


EmoticonEmoticon