សញ្ញាបង្ហាញថា អ្នកស្រឡាញ់គ្នាដើម្បីកាមតណ្ហា មិនមែនស្នេហាពិត

loading...


កាមតណ្ហា និងស្នេហាមានលក្ខណៈខុសគ្នា ហើយគូស្នេហ៏ជាច្រើនតែងតែយល់ច្រលំចំពោះទំនាក់ទំនងរបស់ពួកគេទាំង ២។ ប្រសិនបើស្នេហារបស់អ្នកជាស្នេហាកាមតណ្ហា នោះគ្មានវិធីណាដែលអាចធ្វើឲ្យស្នេហានេះស្ថិតថេរគង់វង្សយូរអង្វែងអស់មួយជីវិតឡើយ។

 
loading...

ស្នេហាដែលបង្កើតឡើងដោយក្តីស្រឡាញ់អាចនឹងឈានដល់ជោគជ័យ តែមិនមែនជាស្នេហាកាមតណ្ហា។ សេចក្តីស្នេហាទាំងឡាយ មានភាពខុសប្លែកគ្នា, តែងតែជួបរឿងល្អ និងរឿងអាក្រក់ ហើយគូស្នេហ៏ទាំង ២គួរតែដឹងពីវិធីដោះស្រាយបញ្ហារបស់ពួកគេ មិនថាជាបញ្ហារបស់បុគ្គល ឬទាំង ២នាក់ទេ។

ប្រសិនបើស្នេហារបស់អ្នកមានភាពស្និតស្នាលខាងរាងកាយនឹងគ្នាច្រើន តែការបង្ហាញអារម្មណ៏ពិត, ភាពស្មោះអស់ពីពោះមានតិចតួច ដូច្នេះវាជាពេលដែលអ្នកត្រូវធ្វើអ្វីមួយហើយ។
ប្រសិនបើអ្នកគិតថា បំរែបំរួលអារម្មណ៏ និងការបង្កើតបញ្ហាច្រើនរបស់អ្នកទាំង ២សំខាន់ អ្នកទាំង ២ត្រូវព្យាយាមស្រឡាញ់គ្នាឲ្យបានច្រើន។

តែទោះបីជាយ៉ាងណា ប្រសិនបើវាគ្រាន់តែជាស្នេហាមួយភ្លែតៗ អ្នកគួរតែរាប់គ្នាជាមិត្ត។
ប៉ុន្តែប្រសិនបើអ្នកនៅតែយល់ច្រលំចំពោះស្នេហា និងកាមតណ្ហា ខាងក្រោមនេះជាសញ្ញាមួយចំនួនបង្ហាញប្រាប់អ្នកថា អ្នកគ្រាន់តែមានចំណង់កាមតណ្ហា មិនមែនជាស្នេហាពិត៖

ភាពស្និតស្នាលមិនបានបង្កាត់ភ្លើងស្នេហ៏
នៅពេលអ្នកស្ថិតក្នុងសេចក្តីស្រឡាញ់ និងភាពស្និតស្នាលមិនបង្កាត់ភ្លើងស្នេហ៏នឹងគ្នា, ស្នេហាពិតប្រាកដរបស់អ្នកគឺ ដោះស្រាយបញ្ហាផ្លូវភេទ និងគ្មានអ្វីលើសនេះ។ ភាពស្និតស្នាលជារឿងមួយសំខាន់ នៅពេលអ្នកមានស្នេហា វាជាផ្នែកមួយធ្វើឲ្យអ្នកចាប់ផ្តើមស្រឡាញ់គ្នាក្នុងដំណាក់កាលទី ១។

គ្មានមិត្តភាពនឹងគ្នា
នៅពេលគូស្នេហ៏ទាំង ២ស្រឡាញ់គ្នា មានមិត្តភាពរវាងគ្នានឹងគ្នា។ តែទោះបីជាយ៉ាងណា នៅពេលមិត្តភាពនេះបរាជ័យ អ្វីៗក៏បាត់បង់អស់ តែមានតែការចែករំលែកកាមតណ្ហានឹងគ្នា។

ការរំភើបចិត្តចំពោះក្តីសុខ
ការរំភើបចិត្តចំពោះក្តីសុខជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា នេះជាស្នេហាកាមតណ្ហា មិនមែនជាស្នេហាពិត។

នៅពេលស្នេហាកើតឡើង មានរឿងរ៉ាវផ្សេងៗជាច្រើនដែលកំណត់ពីមូលដ្ឋានគ្រឹះ មិនមែនគ្រាន់តែជាការរំភើបចិត្តនឹងក្តីសុខតែម្យ៉ាងនោះឡើយ។

យកចិត្តទុកដាក់ទៅលើខ្លួនប្រាណ
ប្រសិនបើអ្នកយកចិត្តទុកដាក់ពីគ្នាតែទៅលើខ្លួនប្រាណ ហើយមិនដោះស្រាយបញ្ហាបេះដូង វាជាសញ្ញាបញ្ជាក់ថា អ្នកឋិតក្នុងស្នេហាកាមតណ្ហា មិនមែនស្នេហាពិត។

តណ្ហាច្រើនគ្មានទីបញ្ចប់
ភាពឋិតថេរ ជាគន្លឹះទៅរកស្នេហាជោគជ័យ។ ប្រសិនបើខ្វះវា គេមិនហៅថា ស្នេហាទេ។ តណ្ហាក៏កើតឡើងចំពោះស្នេហាដែរ បើមានតែក្តីសុខ តែគ្មានអារម្មណ៏ ស្នេហារបស់អ្នកពឹងផ្អែកតែទៅលើរឿងលើគ្រែប៉ុណ្ណោះ។

មានតែពេលវេលារឿងលើគ្រែ
ប្រសិនបើករណីនេះកើតមានចំពោះស្នេហារបស់អ្នកគ្រប់ពេល បានន័យថា អ្នកទាំង ២គ្មានសេចក្តីស្នេហានឹងគ្នាទេ មានតែកាមតណ្ហាមួយគត់។

នៅពេលដៃរបស់អ្នកត្រូវការលេង និងស្ទាបអង្អែល
ប្រសិនបើដៃ និងខ្លួនប្រាណរបស់អ្នកត្រូវការលេង និងស្ទាបអង្អែលដើម្បីមានអារម្មណ៏ បានន័យថា អ្នកជាប្រភេទមនុស្សល្មោភកាមតណ្ហា ដែលជារឿងមួយមិនល្អ។

នៅពេលអារម្មណ៏ជាលក្ខខណ្ឌ
មនុស្សដែលមានស្នេហាពិតអាចបង្ហាញការពិតពីស្នេហាគ្មានលក្ខខណ្ឌ។ មិនមែនជាកាមតណ្ហា។ នេះជាសញ្ញាចម្បងបង្ហាញថា អ្នកឋិតក្នុងស្នេហាកាមតណ្ហា មិនមែនស្នេហាពិតឡើយ៕
loading...
ដោយៈ មង្គលការ


EmoticonEmoticon