loading...
មានរឿងរ៉ាវជាច្រើននៅលើលោកនេះ ដែលអាចធ្វើឲ្យមនុស្សប្រុសឆ្កួតវង្វេង ជាពិសេសនៅពេលពួកគេមានស្នេហា។ នៅពេលមនុស្សម្នាក់មានស្នេហា អ្វីគ្រប់យ៉ាងដែលពួកគេគិតគឺ គូស្នេហ៍របស់ពួកគេ និងអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឲ្យពួកគេមានក្តីសុខ។

ទាំងអស់នេះ ជារឿងរ៉ាវមួយចំនួនទាក់ទងនឹងរឿងស្នេហាប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលធ្វើវារួចរាល់ហើយ អ្នកអាចមើលឃើញគាត់ឆ្កួតវង្វេងនឹងអ្នកយ៉ាងពិតប្រាកដ។
loading...
នៅពេលគាត់ឃើញអ្នកស្លៀកខោអាវរបស់គាត់
អ្នកមិនចាំបាច់ត្រូវពាក់សម្លៀកបំពាក់ស៊ិចស៊ីដើម្បីទាក់ចិត្តគាត់ឡើយ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គាត់ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែស្លៀកខោអាវរបស់គាត់ រួចចាំមើលភាពខុសប្លែករបស់គាត់។ ជាការពិតណាស់ គាត់ប្រាកដជាឈ្លក់វង្វេងនឹងអ្នក។
ឃើញអ្នកស្លៀកខោក្នុង
បុរសៗជាអ្នកបង្កើតការស្រមើស្រមៃ ហើយពួកគេចូលចិត្តការបង្ហាញសាច់ស្បែក ដែលជាចំណីភ្នែករបស់ពួកគេ។ ធ្វើបែបនេះដើម្បីឲ្យគាត់ងប់ស្រឡាញ់អ្នកកាន់តែខ្លាំងឡើង។
ស្ទាបអង្អែលពីអ្នក
បុរសៗចូលចិត្ត នៅពេលអ្នកស្ទាបអង្អែលភ្លៅ ឬគេងលើភ្លៅ ឬគ្រាន់តែធ្វើកាយវិការបបូរមាត់របស់អ្នក វានឹងធ្វើឲ្យគាត់មានអារម្មណ៍ពុះកញ្ជ្រោល។
ញ៉ាំអាហារដែលអ្នកបានធ្វើផ្ទាល់ដៃ
បុរសៗចូលចិត្តអាហារដែលអ្នកចម្អិន វាធ្វើឲ្យពួកគេសប្បាយចិត្ត។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែចម្អិនអាហារឲ្យបានឈ្ងុយឆ្ងាញ់សម្រាប់គាត់ វាជាការល្អបំផុត។
ធ្វើឲ្យគាត់ឃើញពីទំនុកចិត្តរបស់អ្នក
នៅពេលបុរសម្នាក់បានឃើញទំនុកចិត្តរបស់មនុស្សស្រីម្នាក់ គាត់ប្រាកដជាលង់ស្រឡាញ់នាង ហើយអ្វីដែលធ្វើឲ្យគាត់ស្រឡាញ់បំផុតនោះគឺ គូស្នេហ៍របស់គាត់មានទំនុកចិត្តរឿងលើរឿងគ្រប់យ៉ាង។ ទំនុកចិត្តអាចជាលក្ខណៈសម្បត្តិដ៏គួរឲ្យទាក់ទាញបំផុតរបស់មនុស្សស្រី។
ពេលគាត់បានសម្លឹងឃើញដើមទ្រូងរបស់អ្នកមួយភ្លែត
ការបានសម្លឹងមើលដើមទ្រូងរបស់អ្នកមួយភ្លែតនឹងធ្វើឲ្យគាត់ឆ្កួតវង្វេង។ សរុបមក យើងទាំងអស់គ្នាដឹងហើយថា តើបុរសស្រឡាញ់សុដន់ខ្លាំងប៉ុណ្ណា។
លឺសម្លេងខ្សឹបរបស់អ្នក
គ្មានអ្វីគួរឲ្យទាក់ទាញជាងការបានលឺសម្លេងខ្សឹបរបស់មនុស្សស្រីឡើយ។ ហើយប្រសិនបើសម្លេងខ្សឹបជាការនិយាយពាក្យចំអេះចំអាសនោះ វាកាន់តែប្រាកដប្រជាថែមទៀតហើយ៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon