loading...

ក្រុមហ៊ុន Google កំពុងតែធ្វើតេស្តកំណែទម្រង់កម្មវិធី Chrome សម្រាប់ដាក់នៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android ឱ្យកាន់តែប្រសើរឡើង។ គេបានដាក់កម្មវិធី Chrome របស់ខ្លួននៅផ្នែកខាងក្រោមនៃអេក្រង់របស់ទូរស័ព្ទ។ វាមើលទៅហាក់បីដូចជាបំលាស់ប្តូរដ៏សាមញ្ញមួយរបស់ Google។ ប៉ុន្តែវាអាចធ្វើឱ្យកម្មវិធីនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់លោកអ្នក។ នៅពេលអ្នកកាន់ទូរស័ព្ទនៅក្នុងដៃស្តាំ អ្នកនឹងកាន់តែងាយស្រួលចុច ដើម្បីជ្រើសរើសយកកម្មរិធី Chrome ព្រោះការរចនាថ្មីនេះបានដាក់ផ្ទាំងឆ្លាស់នៅក្បែរនឹងមេដៃរបស់អ្នក ងាយស្រួលឱ្យអ្នកចុច។
loading...
Google នឹងអភិវឌ្ឍន៍កម្មវិធី Explorer ចុងក្រោយរបស់ខ្លួនថ្មីមួយដ៏អស្ចារ្យសម្រាប់យុគសម័យថ្មីនេះ ដើម្បីក្លាយជាពិភពរុករកដ៏អស្ចារ្យគ្មានពីរលើលោក។ Google សង្ឃឹមថា ការផ្លាស់ទីរបស់ Chrome នៅផ្ទៃខាងក្រោមរបស់អេក្រង់ទូរស័ព្ទអាចជួយបង្កើនភាពងាយស្រួល និងអាចផ្តល់នូវបទពិសោធន៍ថ្មីៗសម្រាប់អ្នកនិយមប្រើប្រាស់ Chrome។ ក្រុមហ៊ុនGoogle ក៏នឹងសង្ឃឹមថា ការប្រើប្រាស់ Chrome នៅក្នុងស្មាតហ្វូនក៏នឹងកាន់តែច្រើនឡើងៗ ក្រោយកំណែតម្រង់ថ្មីនេះរបស់ខ្លួន៕
loading...
source: mungkulkar
EmoticonEmoticon