ទិដ្ឋភាព សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតនៅស្រុកមោងឬស្សី សូមឲ្យបងប្អូនជួបប្រទះតែសំណាងល្អ!

loading...
នៅព្រឹកថ្ងៃ៣១ សីហា ២០១៦ ស្ថិតនៅចំណុចគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់៩ នាក់ និងរបួសធ្ងន់៤នាក់រវាងរថយន្តបែនដឹកដីនិងរថយន្តសាំយ៉ុង ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង មានរៀបចំពិធីសាសនា និមន្តព្រះសង្ឃ៣០អង្គ និង សមត្ថកិច្ច មន្រ្តីរាជការ ប្រជាពលរដ្ឋជាង២០០នាក់ សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិត និងសូត្រមន្តដេញឩបទ្រពចង្រៃ ដែលអពមង្គល ចាកឆ្ងាយផុត ។ សុំសេចក្តីសុខចំរើនដល់ជនរួមជាតិដែលធ្វើដំណើរឆ្លងកាត់ជួបតែសុវត្ថិភាពគ្រប់ពេលវាលា។

បញ្ចីរាយនាមជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៍រន្ធត់នេះ។ សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះចំពោះក្រុមគ្រួសារអ្នកដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ!

១. ឈ្មោះ រស់ រស្មី ភេទស្រី អាយុ២១ឆ្នាំ រស់នៅសង្កាត់ កា កាប ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
២. ឈ្មោះ អ៊ុន គឹម លាង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅ ភូមិពាញែក ឃុំផ្ទះព្រៃ ក្រុងសំពៅមាស ខេត្តពោធិសាត់ ។
៣. ឈ្មោះ ហ៊ាង សូលីណែត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅ សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ ។
៤. ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ផ្នែកសុខាភិបាល រស់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ។
៥. ឈ្មោះ ឆោម លឹម ហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ គ្រូ រស់នៅភូមិតាហែន២ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង
៦. ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ អូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៧. ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៨. ឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ បុរី លឹម ឃាង ហាក់ សង្កាត់កណ្តូក ខណ្ឌពោធិសែនជ័យ។
៩. ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០. ឈ្មោះ យិន ស៊ីវ ឆេង ភេទ ស្រី អាយុ ២៦ឆ្នាំ រស់នៅ ភូមិ ព្រៃ ល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

អ្នកដែលស្លាប់អ្នកខាងលេីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី២៩ សីហា ម្សិលមិញ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ។មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តម៉ាកនីសាន់ កង់៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង (ស្លាប់) បានបើកជែងរថយន្តមួយគ្រឿងក្នុងស្ថានភាព គ្រោះថ្នាក់ហើយក៏ជ្រុលទៅបុកនឹងរថយន្តទេសចរណ៍ដឹកអ្នកដំណើរ១៥កៅអី របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រែស ស្លាកលេខ ភ្នំពេញ 2W-1349 បណ្ដាលឲ្យមនុស្សស្លាប់ រណូករណែកពេញផ្លូវ និងខ្លះទៀតស្លាប់គៀបជាប់នឹងរថយន្ត។ ចំណែកនាក់រងរបួសធ្ងន់ទាំង៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
loading...







loading...
credit: kohsantepheap


EmoticonEmoticon