ចង់ដឹងអត់? តើរមៀតផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព និង​សម្រស់​របស់​អ្នក

loading...

 


រមៀតមិនត្រឹមតែជាធាតុផ្សំក្នុងអាហារដ៏មានឱជារសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឱសថផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ផងដែរ។

រមៀត​មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការរលាក និង​ភាពចាស់ ហើយ​សមាសធាតុ​សកម្ម​ក្នុង​រមៀត​ជួយ​កម្ចាត់​ជាតិពុល ការពារពី​ការកើត​ជំងឺ​មហារីក។

រមៀត​ក៏​សម្បូរ​ទៅដោយ​ជាតិសរសៃ កាល់ស្យូម និង​វីតាមីន។
ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​រមៀត​ចំពោះ​សុខភាព៖

    - ជួយ​ព្យាបាល​ដំបៅ របួស
    - ការពារពី​ជំងឺមហារីក
    - ជួយ​សម្រួល​អារម្មណ៍​របស់​អ្នក
    - ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ
    - ការពារពី​ជំងឺ​បាត់បង់​ការចងចាំ
    - ជួយ​រក្សា​សុខភាព​បេះដូង
    - ការពារ​អ្នក​ពី​ជំងឺ​សន្លាក់​ឆ្អឹង
    - ជួយ​រឹត​បន្តឹង​ស្បែក​ឱ្យ​តឹង​ណែន​ល្អ
    - ជា​ឱសថ​ធម្មជាតិ​បំបាត់​ការឈឺចាប់
    - ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ថ្លើម
    - ជំនួយដល់​ស្បែក ធ្វើឱ្យ​ស្បែក​កាន់តែ​ស្អាត និង​មាន​សុខភាព​ល្អ
     - ប្រឆាំងនឹង​ជំងឺ​ទឹកនោម​ផ្អែម
loading...

ខាងក្រោម​នេះ​ជា​រូបមន្ត​ធ្វើ​ឱសថ​រមៀត៖

    - លាយ​ម្សៅ​រមៀត​បន្តិច ម្សៅ​ស្រូវ​សាឡី​បន្តិច​ជាមួយ​ទឹក​ក្រូចឆ្មា និង​ទឹក​ប៉េងប៉ោះ។
    - អ្នក​អាច​លាប​វា​លើ​តំបន់​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក និង​រង់ចាំ​រយៈពេល ១០នាទី។
    - អ្នក​ក៏​អាច​ប្រើ​ទឹក​ម្នាស់​លាយ​ជាមួយ​ម្សៅ​រមៀត លាប​លើ​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​រយៈពេល ១០នាទី នោះ​អ្នក​នឹង​សង្កេតឃើញ​ពី​ភាពខុសប្លែក​យ៉ាងឆាប់រហ័ស។

រូបមន្ត​ធ្វើ​ទឹកដោះគោ​មាស

នេះ​ជា​រូបមន្ត​បុរាណ​ដ៏ល្បី​ឈ្មោះ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងទូលំទូលាយ។ វា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ៖

    - ឆ្លង​មេរោគ​ក្នុង​តម្រងនោម
    - រាករូស
    - ឆ្លង​មេរោគ​ក្នុង​ប្លោកនោម
    - ជំងឺ​រលាក​ទង​សួត
     - ផ្តាសាយ
    - សន្លាក់​ដៃ​ជើង
    - ឈឺចាប់​សាច់ដុំ
    - ស្បែក​ជ្រីវជ្រួញ
    - ឈឺ​ក្បាល
    - គ្រុនក្តៅ
    - ឆ្លងមេរោគ​ប៉ារ៉ាស៊ីត

ធាតុផ្សំ​មាន៖

    - ទឹកឃ្មុំ​សុទ្ធ ១ស្លាបព្រាកាហ្វេ
    - ម្សៅ​ឧបឈើយ ១/២ស្លាបព្រាកាហ្វេ
    - ទឹកដោះគោ ១ពែង
    - ម្សៅ​រមៀត ១/២ស្លាបព្រាកាហ្វេ
    - ប្រេង​ដូង ១/២ស្លាបព្រាកាហ្វេ
    - ម្រេច​ខ្មៅ​ស្រស់ ១/៤ស្លាបព្រាកាហ្វេ

ការណែនាំ

    - អ្នក​គួរ​ដុត​កម្តៅ​ទឹកដោះគោ​ជាមុនសិន រួច​បន្ថែម​ម្សៅ​ឧបឈើយ​ចូល
    - ដាក់​ទឹកឃ្មុំ ម្រេច ម្សៅ​រមៀត និង​ប្រេងដូង​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វល្អ​រហូតដល់​ក្តៅ​ល្មម
    - បន្ទាប់មកទៀត​អ្នក​ត្រូវ​ចម្រាញ់​យក​ទឹក​វា​មក​ផឹក៕
loading...

credit: mungkulkar


EmoticonEmoticon