loading...
loading...
ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំ និងការពារនគរបែបខ្មែរដ៏ពិសេសមួយដល់អ្នកដឹកនាំជំនាន់ក្រោយៗដោយទ្រង់បង្ហាញទស្សនវិជ្ជានោះតាមរបៀបនៃការសង់ប្រាសាទសិលាដ៏រឹងមាំស្ថិតស្ថេរគង់វង្សនៅលើផែនដីដោយការផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំជាមួយគ្នា។ នេះបើតាមលោក សំបូរ ម៉ាណារ៉ា ដែលជាសាស្ដ្រាចារ្យប្រវត្តិសាស្ដ្របង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្ដិ៍ ជាងមួយម៉ោងអំពីមុខវិជ្ជាប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានមើលឃើញពីរបៀបដឹកនាំប្រទេសរបស់មហាក្សត្របុរាណមានលក្ខណវិទ្យាសាស្រ្ដ និងសង្គមសាស្រ្តដែលគួរជាទីចាប់អារម្មណ៍ចំពោះអ្នកសិក្សាប្រវត្តិសាស្ដ្រ និងអ្នកដឹកនាំកម្ពុជាសម័យទំនើប។
loading...
credit: Post Khmer
EmoticonEmoticon